មុខរបរចំណូលខ្ពស់៣ដែលសិស្សវិទ្យាល័យអាចចាប់ផ្តើមបានបន្ទាប់ពីការសិក្សា ដែលមនុស្សភាគច្រើនមើលរំលង

បើមើលតាមបច្ចុប្បន្នមានសិស្សនិស្សិតភាគច្រើនពូកគាត់ចេះស្វែងរករបរផ្សេងៗដែលពូកគាត់ទំនេរពីការសិក្សាដើម្បីរកចំណូលសំរាប់ចាយវាយប្រចំាថ្ងែ អាចក្លាយជាជំនាញចំណូលខ្ពស់នៅពេលអនាគត និងជាទុនសម្រាប់វិវត្តន៍ខ្លួនជាអ្នកដឹកនាំនាពេលអនាគតទៀតផង។

ខាងក្រោមBusiness Cambodia សូមលើកយកមុខរបរ៣ដែលសិស្សនិស្សិតអាចចាប់ផ្តើមធ្វើបាននៅពេលទំនេរពីការសិក្សាដើម្បីជាស្វែងរកចំណូលសំរាប់ខ្លួនឯងនិងគ្រាន់ជាការជួយសម្រួលដល់ជីវភាពគ្រួសារខ្លះៗដើម្បីជាស្ពានមួយសំរាប់ពេលដែលចង់ចាប់ផ្តើមធ្វើអាជីវកម្មនៅថ្ងែខាងមុខ។

ការលក់អនឡាយ ជាមុខរបរដែលងាយស្រួលក្នុងការធ្វើហើយក៏អាចធ្វើបាននៅទំនេរពីការរៀន របរនេះមានភាគច្រើនដូចជាការលក់ កាបូប ស្បែកជើងសំលៀកបំពាក់និង ផលិតផលផ្សេងៗទៀតជាច្រើនមុខ តាមដែលអាចលក់បាន របរអនឡាយមួយនេះភាគច្រើនមានការពេញនិយមប្រកបរបរនេះច្រើនមិនថាជាយុវវ័យឬក៏មនុស្សចាស់ឡើយ។

របរនិពន្ធសៀវភៅ ជារបរមួយដែលបញ្ចេញនូវទេពកោសល្យ គំនិតឬសាច់រឿងផ្សេងៗដែលទាក់ទងនិងជីវិតហើយរបរនេះក៏អាចធ្វើបាននៅពេលណាដែលទំនេរពីការរៀនសូត្រ ហើយវាជារបរមួយដែលផ្តល់ទំាងចំណេះដឹង ជំនាញ និងចំណូលផងដែរ។

ចំណែករបរមួយនេះវិញគឺបង្រៀនគួរតាមផ្ទះ មានសិស្សសានុសិស្សមួយចំនួនពូកគាត់បានឆ្លៀតពេលទំនេរពីសិក្សាធ្វើការ ដូចជាការបង្រៀនតាមផ្ទះឬតាមសាលា ជាភាសាខ្មែរ ឬ​អង់គ្លេសនិងការបង្ហាត់បង្រៀនគួរផ្សេងៗ ការរៀនបណ្តើរធ្វើការបណ្តើរ ធ្វើឲ្យយើងទទួលបាននូវបទពិសោធន៍ ចំណេះ ជំនាញច្រើន ពិសេសអាចទាញចំណូលដោយគ្រាន់តែទាញលុយពីយូធូបដោយគ្រាន់ថតសកម្មភាពបង្រៀនបង្ហោះលើយូធូបនេះ៕

 

អត្ថបទដោយ៖ Sreang Chandy, Franchise Writer


0 មតិ

បញ្ចេញមតិ

RELATED ARTICLES