ស្ថាបនិក កាហ្វេ ប្រោន បង្ហើបមូលហេតុធំមួយដែលជម្រុញឲ្យគាត់បើកយីហោកាហ្វេក្នុងស្រុក

លោក ចាង ប៊ុនលាង ជាសហគ្រិនវ័យក្មេង ហើយក៏ជានាយកប្រតិបត្តិនៃBrown Coffee ហើយប្រោនកាហ្វេ គឺជាហាងកាហ្វេដែលល្បីល្បាយនិងទទូលបានការគំាទ្រ ពីសំណាក់មនុស្សចាស់និងយុវវ័យ ជាខ្លំាងលើរសជាតិដើមនៃកាហ្វេក្នុងរាជធានីភ្នំពេញ ហើយប្រោន ជាប្រេននេម(Brand Name)ដែលបានបង្កើតឡើងដោយស្ថាបនិកខ្មែរ។

លោកចាង ប៊ុនលាង មានប្រសាសជន៍ថា មូលហេតុដែលជម្រុញចិត្តគាត់បើកអាជីវកម្មហាងកាហ្វេដោយសារគាត់និងក្រុមកាងារចូលចិត្តញុំាកាហ្វេ និងចង់បង្កើតឪកាសការងារដល់កូនខ្មែរយើង។ហើយកត្តាមួយទៀតគឺចង់បង្កើតក្រុមហ៊ុនដែលអាចប្រកួតប្រជែងទីផ្សារបរទេសនឹងនំាហ្រ្វេនឆាយមួយនេះចេញទៅក្រៅប្រទេសផងដែរ។

លោកបានបន្ត កាហ្វេ BROWN ក៏មានផ្តល់ជូននូវ នំ សាំងវិច និងកាហ្វេឆុងតាមបែបអ៊ីតាលី។ហើយអ្វីដែលBROWNទទួលបានជោគជ័យនោះ  គឺដោយមានការបង្រៀនក្រុមហ៊ុនការងារ ពុំធ្លាប់មានជំនាញសោះឲ្យក្លាយជាអ្នកជំនាញក្នុងការឆុងកាហ្វេ និងផ្នែកសេវាកម្ម។ហើយBROWN COFFEE បានចូលរួមចំណែកជាច្រើនក្នុងការអភិវឌ្ឃន៍សេដ្ធកិច្ចកម្ពុជាលើផ្នែកម្ហូបអាហារ និងផ្តល់ការងារដល់កូនខ្មែរ។

ហើយលោកបន្តទៀតថា ចង់បង្កើតក្រុមហ៊ុនមូយនេះជាគំនូរ ដោយសារប្រទេសកម្ពុជាយើងមានក្រុមហ៊ុនច្រើនក៏ពិតមែនតែពុំទាន់ឃើញក្រុមហ៊ុនណាមួយបោះសំឡេង ហើយចង់បង្ហាញថាខ្មែរយើងក៏អាចធ្វើបានដែរ លោកសង្ឃឹមថា Brown ជាកាហ្វេក្រុមហ៊ុនកាហ្វេមួយដែលជាយីហោគម្រូ សម្រាប់បង្កើតម៉ូដែលអាជីវកម្មដែលមានលក្ខណៈស្តង់ដារ ទាក់ទាញ និងបង្កើនគុណតម្លៃនៃអ្នកប្រើប្រាស់៕

 

អត្ថបទដោយ៖SREANG CHANDY , FRANCHISE WRITER

0 មតិ

បញ្ចេញមតិ

RELATED ARTICLES