ទោះជួបគ្រោះថ្នាក់ញឹកញាប់មែន តែ Boeing បានធ្វើរឿងមួយដែលល្អបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន

ឧបទ្ទហេតុធ្លាក់យន្តហោះ ជារឿងមួយអពមង្គលណាស់សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ហើយក៏គ្មានក្រុមហ៊ុនណាចង់អោយវាកើតរឿងបែបនេះដែរ ព្រោះវាជាកេរ្ត៍ឈ្មោះនិងប្រជាប្រិយភាពរបស់ក្រុមហ៊ុនហោះហើរ ដែលអាចប្រឈមមុខខ្ពស់ជាមួយការបាត់បង់ប្រជាប្រិយដូចជា Lion Air ឥណ្ឌូណេស៊ីជាដើម។

កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅព្រឹតិ្តការណ៍ធ្លាក់យន្តហោះដ៏សោកសៅមួយ​ បានកើតឡើង​នៅប្រទេស Ethiopia ដោយបានឆក់យកជីវិត​មនុស្ស​អស់​១៥៧នាក់ ក្រោយយន្ត​ហោះ Boeing 737 ទើបនឹង​ហោះ​ចេញពីព្រលានបាន​តែ៦នាទី​ ហើយនេះជាការ​ធ្លាក់លើកទីពីរ​ហើយក្នុង​រយៈពេល​មិនដល់កន្លះឆ្នាំ​ផងសម្រាប់​យន្តហោះ​ប្រភេទនេះ ធ្វើឱ្យបណ្ដារ​ប្រទេសមួយចំនួន​នៅលើពិភ​ពលោកកំពុង​តែ​ពិចារណាផ្អាកជើង​ហោះហើរ។

ទោះបីជាជួបរឿងអាក្រក់ផ្ទួនៗ បែបនេះក្តីក៏ក្រុមហ៊ុន Boeing នៅតែរក្សាបានចំណុចល្អមួយក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដែលអាចផលិតយន្តហោះទំនើបបំផុតនៅលើលោក ហើយក្លាយជាក្រុមហ៊ានដែលលក់យន្តហោះបានច្រើនជាងគេបំផុតនៅលើផែនដីនេះ។  ឆ្នាំ ២០១៩ នេះជាឆ្នាំល្អបំផុតដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត Boeing ដែលក្រុមហ៊នមួយនេះទទួលការបញ្ជទិញយន្តហោះបានច្រើបំផុតពីប្រទេសវៀតណាម និងកូរ៉េ ហើយឆ្នាំថ្មីនេះរំពឹងថាឆ្នាំនេះនឹងកាន់តែល្អប្រសើរ។
ក្រុមហ៊ុនផលិតយន្តហោះនេះបានប្រកាសពីការលក់រថយន្តជាង ១០០ ពាន់លានដុល្លារជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនដែលមានអាយុកាល ១០២ ឆ្នាំដោយសារតែការបង្កើនការដឹកជញ្ជូនយន្តហោះនិងយោធា។

ក្រុមហ៊ុន Boeing ដែលជាក្រុមហ៊ុននាំចេញឈានមុខគេរបស់អាមេរិក ដែលផលិតយន្តហោះធន់ធំបានច្រើនជាងគេបំផុត ហើយេជាក្រុមហ៊ុនតែមួយគត់ដែលមិនរងគ្រោះថ្នាក់ពីសង្រ្គាមពាណិជ្ចកម្ម អាមេរិក និងចិន អំពីជម្លោះពាណិជ្ជកម្ម។
ការលក់បានកើនឡើង ៨ ភាគរយដល់ ១០១ ពាន់លានដុល្លារនិងការព្យាករណ៍ជាបឋម។ ក្រុមហ៊ុននេះបានឱ្យដឹងថាខ្លួនរំពឹងថាការលក់ក្នុងឆ្នាំ ២០១៩ នឹងមានតម្លៃពី ១០៩.៥ ទៅ ១១១.៥  ពាន់លានដុល្លារ។ ក្រុមហ៊ុនបានផ្តល់យន្តហោះពាណិជ្ជកម្មចំនួន ៨០៦ គ្រឿងក្នុងឆ្នាំនេះពោលគឺកើនឡើងជិត ៦% កាលពីដើមឆ្នាំ។ នោះបានបង្កើនប្រាក់ចំណូលនៅក្នុងអង្គភាពនេះ ៥% និងប្រាក់ចំណេញពីយន្ដហោះពាណិជ្ជកម្ម ៤៥ % ។

វាជារឿងល្អមួយសម្រាប់ការធ្វើទីផ្សារបំបែកកំណត់ត្រាប្រវត្តិសាស្រ្តរបស់ខ្លួន តែជាអកុសលរឿងរ៉ាវទាំងនេះបានកើតឡើងខ្លាំង ដែលចោទជាបញ្ហាដល់កិត្តិយសរបស់ ប៊ូអីង ផងដែរ៕

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES