កម្ពុជាជាប់លំដាប់លេខ ២ ជាប្រទេសដែលមានថ្ងៃឈប់សំរាកច្រើជាងគេបំផុតប្រចាំអាស៊ីអាគ្នេយ៍

ថ្ងៃឈប់សំរាក គឺជាថ្ងៃមួយដែលគ្រប់ក្រសួងស្ថាប័នមិនថារដ្ឋ ឬ ឯកជនឡើយ គឺតែងតែផ្អាកដំណើរការងាររបស់ខ្លួន ហើយផ្តល់ឧកាសដល់បុគ្គលិក នយោជិក នយោជនទទួលបានការឈប់សំរាករៀងៗខ្លួន ។ មានប្រទេសជាច្រើននៅលើពិភពលោកដែលមានថ្ងៃឈប់សំរាកច្រើនជាងគេ ប៉ុន្តែបើយើងក្រឡេកមកមើលប្រទេសដែលស្ថិតនៅក្នុងទ្វីបអាស៊ីអាគ្នេយ៍យើងនេះវិញ គឺប្រទេសកម្ពុជាយើងបានជាប់ចំណាត់ថ្នាក់លេខ ២ ជាប្រទេសដែលមានថ្ងៃឈប់សំរាកច្រើនជាងគេ ។ ការឈប់សំរាកទាំងនោះត្រូវបានរាប់បញ្ចូលរួមមាន ពិធីបុណ្យជាតិ នឹងអន្តរជាតិ ពិធីបុណ្យសាសនា ពិធីរំលឹកខួបអនុស្សាវរីយ៍ផ្សេងៗដែលទាក់ទងទៅនឹងប្រទេសជាតិ និងពិធីបុណ្យផ្សេងៗទៀត។

ក្នុងពេលនេះដែរ Business Cambodia សូមលើកយកប្រទេសដែលជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានថ្ងៃឈប់សំរាកច្រើនជាងគេនៅក្នុងចំណោមប្រទេសទាំងអស់ប្រចាំអាស៊ីអាគ្នេយ៍។

ចំណាត់ថ្នាក់លេខ១ គឺ ប្រទេសម៉ាឡេស៊ី ដែលមានថ្ងៃឈប់សំរាកសរុប ៥០ ថ្ងៃក្នុង ១ ឆ្នាំ ។

ចំណាត់ថ្នាក់លេខ២  គឺ ប្រទេសកម្ពុជា ដែលមានថ្ងៃឈប់សំរាកសរុប ៣១ ថ្ងៃក្នុង ១ ឆ្នាំ។

ចំណាត់ថ្នាក់លេខ៣ គឺ ប្រទេស ថៃ ដែលមានថ្ងៃឈប់សំរាកសរុប ២៦ ថ្ងៃក្នុង ១ ឆ្នាំ។

ចំណាត់ថ្នាក់លេខ ៤ គឺ ប្រទេស មីយ៉ាន់ម៉ា ដែលមានថ្ងៃឈប់សំរាកសរុប ២៥ ថ្ងៃក្នុង ១ ឆ្នាំ។

ចំណាត់ថ្នាក់លេខ ៥ គឺ ប្រទេស ហ្វីលីពីន ដែលមានថ្ងៃឈប់សំរាកសរុប ២១ ថ្ងៃក្នុង ១ ឆ្នាំ។

ចំណាត់ថ្នាក់លេខ ៦ គឺ ប្រទេស ព្រុយនេ ដែលមានថ្ងៃឈប់សំរាកសរុប ១៩ ថ្ងៃក្នុង ១ ឆ្នាំ។

ចំណាត់ថ្នាក់លេខ ៧ គឺ ប្រទេស សឹង្ហបុរី ដែលមានថ្ងៃឈប់សំរាកសរុប ១៤ ថ្ងៃក្នុង ១ ឆ្នាំ។

ចំណាត់ថ្នាក់លេខ ៨ គឺ ប្រទេស ឡាវ ដែលមានថ្ងៃឈប់សំរាកសរុប ១៣ ថ្ងៃក្នុង ១ ឆ្នាំ។

ចំណាត់ថ្នាក់លេខ ៩ គឺ ប្រទេស វៀតណាម ដែលមានថ្ងៃឈប់សំរាកសរុប ១១ ថ្ងៃក្នុង ១ ឆ្នាំ។

អត្ថបទដោយ នេន សុធា (Leadership Writer)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES