លោកស្រី គង់ សូរីតា បង្ហើបហេតុផលធំ៣ដែលជម្រុញឲ្យខ្ញុំចាប់ផ្តើមធ្វើអាជីវកម្មផ្នែកអាយធី

បើគិតទៅលើវីស័យបច្ចេកវិទ្យានៅប្រទេសកម្ពុជា មិនសូវជាស្រ្តីចេញរកស៊ីប៉ុន្មាននោះទេ ដោយហេតុថា វិស័យមួយនេះ ត្រូវការភាពអំណត់ តស៊ូច្រើន និងមានជំនាញខ្ពស់ក្នុងកាប្រកបការងារ និងចាប់ផ្តើមអាជីវកម្ម។ ដោយឡែក លោកស្រី គង់ សូរីតា​ ជាស្ថាបនិក Ocean Technology តាមរយះការសម្ភាសន៍នៅក្នុងឃ្លីបវីឌីអូមួយ បានលើកឡើងថា មុនចាប់វិស័យបច្ចេកវិទ្យាជាមុខរបរលោកស្រីបានផ្តោតលើចំណុចសំខាន់៣ដែលវាអាចជួយអាជីវកម្មរបស់គាត់មកទល់នឹងបច្ចុប្បន្ននេះ។

លោកស្រី បានបន្តថា​​ ដោយសារ​ការបើកអាជីវកម្មគឺផ្អែកទៅលើចក្ខុវិស័យវែងឆ្ងាយ ដោយងាកឃើញវិស័យតិចណូឡូជីនៅប្រទេសគេមានយូរមកហើយ ដោយប្រទេសកម្ពុជាយើងប្រទេសកំពុងអភិវឌ្ឃន៍បើងាកមើលវិស័យបច្ចេកវិទ្យាវិញគឺ​មានតិចតួចណាស់ នេះហើយជាឪកាសដែលយើងគួរចាប់ផ្តើម ដើម្បីផ្សាព្វផ្សាយនិងលក់ផលិតផលឲ្យប្រជាជនខ្មែរយើងប្រើប្រាស់។

បន្ថែមពីនេះ ការផ្តល់ជាសុវត្ថិភាពនិងការគ្រប់គ្រង​​ ហើយវាជាចំណែកមួយដែលជួយទៅដល់សង្គមជាតិដើម្បីកាត់បន្ថយនូវអំពើចលកម្ម ដូចជាការបាត់ម៉ូតូ លួចម៉ូតូផ្សេងៗ​នៅក្នុងសង្គមហើយ​ផ្តល់ជាសុវត្ថិភាព និងការជឿទុកចិត្តទៅដល់អតិថិជន។

លោកស្រីបានបន្តទៀតថា ​ ចាប់ផ្តើមធ្វើអាជីវកម្មវិស័យបច្ចេកវិទ្យាមួយនេះឡើងគឺដោយសារតែលោកស្រីចង់ធ្វើអ្វីដែលថ្មី និងចង់យកឈ្នះទៅលើខ្លួនឯងថាអ្វីៗក៏លោកស្រីអាចធ្វើបានដែរ។ ម្លោះហើយទើបមានក្រុមហ៊ុនអាយធីមួយនេះ និងក្រុមហ៊ុនបន្តបន្ទាប់ទៀតរហូតដល់៤អាជីវកម្មបើគិតត្រឹមដើមឆ្នាំ២០១៩នេះ។

លោកស្រី​ គង់ សូរីតា​ “បើចង់ធ្វើអាជីវកម្ម​អ្វីមួយ ចំណុចសំខាន់គឺត្រូវស្គាល់ពីខ្លួនឯងឲ្យច្បាស់ ត្រូវមានផែនការ គោលដៅទីផ្សារច្បាស់លាស់៕”

អត្ថបទដោយ៖ SREANG CHANDY FRANCHISE WRITER

0 មតិ

បញ្ចេញមតិ

RELATED ARTICLES