យុទ្ធសាស្ត្រចេញរកស៊ីពីបាតដៃទទេរបស់ស្ថាបនិក7-ELEVEN រហូតទិញក្រុមហ៊ុនធំដែលខ្លួនធ្លាប់ធ្វើការ

មានប្រវត្តិកកើតជាង៩០ឆ្នាំ 7-ELEVEN បានដំណើរការដំបូងនៅអាមេរិក ដោយរកស៊ីតាំងពីមិនទាន់មានឈ្មោះ បន្ទាប់មកដាក់ឈ្មោះផ្សេង មុនប្តូរឈ្មោះមកជាឈ្មោះសព្វថ្ងៃ ដែលមានអ្នកស្គាល់ច្រើន និងក្លាយជាម៉ាតទំនិញលេខមួយមានជាង៦ម៉ឺន៦ពាន់សាខានៅប្រទេសចំនួន១៨នៅលើពិភពលោក ដោយមានស្ថាបនិកជាអ្នកលក់ទឹកកកឲ្យក្រុមហ៊ុនធំមួយក្នុងតំបន់លោក Joe C Thompson ។

អតីតបុគ្គលិកក្រុមហ៊ុនទឹកកករូបនេះ បានចាប់ផ្តើមយក ស៊ុត ទឹកដោះគោ ពីកសិដ្ឋាន និងនំបុ័ង ពីហាងល្បីក្នុងរំបន់មួយ មកផ្ញើរលក់នៅហាងលក់ទឹកកកចំនួន ១៦ កន្លែង របស់ក្រុមហ៊ុនមេគាត់នៅក្នុងទីក្រុង Dallas ក្រោយបញ្ចុះបញ្ចូលមេរបស់គាត់បានសម្រេច នៅក្នុងឆ្នាំ ១៩២៧ ហើយចាប់ផ្តើមបង្កើតជាឈ្មោះយីហោ Tote’m ដែលមានន័យថាលក់នៅក្នុងឆ្នាំ១៩៣៦។

ស៊ុត ទឹកដោះគោ និងនំប៉័ងលក់ដាច់កាន់ខ្លាំង លោក Thompson ក៏បោះទុនពង្រីកអាជីវកម្មនេះដោយប្តូរឈ្មោះ Tote’m ទៅជា 7-Eleven ជាឈ្មោះបង្ហាញពីម៉ោងធ្វើការថ្មីចាប់ពីម៉ោង ៧ ព្រឹកដល១១យប់ របស់ក្រុមហ៊ុន និងចាប់ផ្តើមមានបុគ្គលិកធ្វើការផ្នែកលក់។ ក្រុមហ៊ុននេះបើកប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍ និងពង្រីកសាខាជាបន្តបន្ទាប់រហូតមានលុយទៅទិញរោងចក្រទឹកកករបស់មេគាត់ទៅទៀតនៅឆ្នាំ១៩៤៦។

លោក Joe C Thompson បានទិញភាគហ៊ុនក្រុមហ៊ុននេះថែមទៀត ដើម្បីចូលទីផ្សារហ៊ុន ប៉ុន្តែបំណងមួយនេះបានសម្រេចនៅជំនាន់កូនរបស់គាត់ទៅវិញ។ នៅឆ្នាំ ១៩៨៧ John Philp Thompsonត្រូវជាកូនរបស់ស្ថាបនិកក្រុមហ៊ុនបានក្លាយជាប្រធាន និងជាអគ្គនាយកប្រតិបត្តិរបស់ 7-Eleven ក្រោយចាយលុយ ៥.២ ពាន់លានដុល្លារមកក្តាប់ក្រុមហ៊ុនមកក្នុងដៃតែម្នាក់ឯង។ ហើយនៅឆ្នាំ ១៩៩៩ ក្រុ​មហ៊ុនអតីតធ្វើទឹកកកលក់មួយនេះបានប្តូរពី The Southland Corporation ទៅជា 7-Eleven Inc។

បច្ចុប្បន្នយីហោនេះ 7-ELEVEN បានចាប់ផ្តើមលក់ហ្វ្រេនឆាយដំបូងនៅឆ្នាំ១៩៦៤ បានបោះលក់ជាង១៨ ប្រទេសផ្សេងគ្នាចំនួនជាង៦ម៉ឺន៦ពាន់សាខាមកហើយ។ ម៉ាតដ៏ល្បីល្បាញរបស់អាមេរិកមួយនេះមានក្រុមហ៊ុនចំនួន ៦ពាន់ក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលឲ្យក្នុងនោះរួមមាន២២០០មកពីសហគ្រាសខ្នាតតូច និងមធ្យម ដែលមានចំនួនផលិតផលសរុបជាង២២ ០០០មុខទំនិញ ហើយប្រកាសចូលទីផ្សារស្រុកខ្មែរឆាប់ៗ៕

 

អត្ថបទដោយ៖ Noun Vannak , Franchise Editor

Facebook: NOUN VANNAK

0 មតិ

បញ្ចេញមតិ

RELATED ARTICLES