រំជួលចិត្ត! ពេលដឹងរឿង ៣ យ៉ាង ដែល Smartgo+ ធ្វើជូនមន្ទីរពេទ្យគន្ធបុប្ផា

បន្ទាប់ពីសម្ពោធក្រុមហ៊ុនជាផ្លូវការ ដែលមានអ្នកចូលរួមច្រើនពាន់នាក់មិនធ្លាប់មានពីមុនមក កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ហើយភ្លាម Smartgo+ បានធ្វើរឿង៣យ៉ាងជូនមន្ទីរពេទ្យគន្ធបុប្ផា ដែលធ្វើឱ្យខ្មែរគ្រប់រូបរំជួលចិត្ត និងកោតសរសើរមិនដាច់ពីមាត់នោះគឺ៖
១. ជូនទឹកប្រាក់ ៤,០០០,០០០ រៀល
២. ជូន ១% នៃប្រាក់ចំណូលរបស់ក្រុមហ៊ុន
៣. ជូន ២% ចំពោះអតិថិជនដែលតម្លើង App Smargo+ ក្រោម IDលេខ៣ (រាល់ពេលដែលហៅជិះ)។

គួរបញ្ជាក់ថា ក្រោយពីបានតម្លើងអ្នកបើកបរជិត១មុឺនគ្រឿង Smartgo+ ទទួលបានការគាំទ្រនិង download ជាបន្តរបន្ទាប់ពីសំណាក់អ្នកប្រើប្រាស់ ហើយក៏ទទួលបានការកោតសរសើរពីភាពងាយស្រួលប្រើប្រាស់ និងសេវារហ័សគាប់ចិត្ត។

សូមប្រើប្រាស់ Smartgo+ ទាំងអស់គ្នា ប្រើ Smartgo+ម្ដង ប្រៀបដូចលោកអ្នក ផ្ដល់ជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផា ម្ដងដែរ មិនមានជំនួយណាដែលខ្លាំងជាងយើងជាខ្មែរជួយខ្មែរនោះទេ ព្រោះមន្ទីរពេទ្យគន្ធបុប្ផាពិតជាត្រូវការជំនួយជាច្រើនដើម្បីជួយ ដល់កុមារក្នុងប្រទេសកម្ពុជា។
សូមធ្វើការ Download App Smartgo+ និងចុះឈ្មោះដោយដាក់ IDលេខ៣ ដើម្បីជួយដល់មន្ទីរពេទ្យ គន្ធបុប្ផា និងកុមារដែលត្រូវការជំនួយពីមន្ទីពេទ្យ។

App Smartgo+ គឺជាកម្មវិធីហៅ តាក់ស៊ី និងកង់បី ដែលបង្កើតឡើងដោយកូនខ្មែរ ដើម្បីជួយខ្មែរ។
Smartgo+ គ្រប់គ្នាជាថៅកែ!

0 មតិ

បញ្ចេញមតិ

RELATED ARTICLES