រឿងសំខាន់ ៣ ដែលធ្វើអោយកសិករថៃសុទ្ធតែជាអ្នកមានទ្រព្យច្រើន ដោយសារតែរបរដាំទុរេន

កម្ពុជាក៍ដាំទុរេន ថៃក៏ដាំទុរេន វៀតណាមក៏មានដាំទុរេនដែរ តែអត្រានៃអ្នកមានទ្រព្យច្រើនពីរបរមួយនេះ ប្រហែលជាគ្មានប្រទេសណាមួយ ដែលវ៉ាដាច់ប្រជាជនក្រុងថេបប្រទេសថៃនោះទេ ព្រោះប្រជាជនថៃភាគច្រើន ដែលដាំដុះទុរេនគឺមានជីវភាពធូធារខ្លាំង ដោយអ្នកខ្លះមានសមត្ថភាពកាន់កាប់ទ្រព្យខ្ទង់លានដុល្លារក៏មានដែរ។

តាមការសិក្សាមួយរបស់អ្នកជំនាញទីផ្សាររបស់ថៃបានបង្ហាញថា ប្រទេសថៃមានចំណុចខ្លាំង ៣ យ៉ាងដែលជាសក្តានុពលធំមួយនៅក្នុងទីផ្សារទុរេនប្រទេសថៃ៖

១.ជាតិនិយមផលិផលក្នុងស្រុក

មូលហេតុមួយដែលធ្វើអោយប្រទេសថៃមានអាទិភាពខ្ពស់ក្នុងការលក់ទុរេននោះគឺ ទីផ្សារក្នុងស្រុកអំណោយផលល្អ ពោលគឺប្រទេសថៃតឹងរឹងទាំងច្បាប់នាំចូល ហើយម្យ៉ាងទៀតប្រជាជនថៃមានផ្នត់គំនិតជាតិនិយមខ្ពស់ នៅក្នុងការប្រើប្រាស់ផលិតផល គឺពួកគេគាំទ្រផលិតផលក្នុងស្រុករបស់គេណាស់។ យោងតាមរបាយការណ៍មួយបានបង្ហាញថារដ្ឋាភិបានបានធ្វើកម្មវិធីបន្សុទ្ធពូជ ដែលជ្រើនបានពូជកំពូលជាង ២៣៤ ពូជ ដែលធ្វើអោយស្ថានភាពតុរេនក្នុងស្រុកបត់បែនបានគ្រប់ស្ថានការណ៍អាកសធាតុទាំងអស់ ដែលធ្វើអោយការផលិតមានលក្ខណៈសម្បូរបែប។

២.ទំនើបកម្មកសិឧស្សាហកម្ម

ក្រៅពីទីផ្សារវត្ថុធាតុដើមទុរេន ថៃក៏មានរោងចក្រធំៗមួយចំនួនក្នុងការផលិត ផលិតផលសម្រេចចេញពីទុរេន ដែលនេះជាសក្តានុពលផ្នែកឧស្សាហកម្មមួយ ធ្វើអោយទីផ្សារប្រទេសថៃមិនងាយជួបឱនភាពលើតម្លៃកសិផលនោះទេ។ តួយ៉ាងដូចជាមានឧស្សាហកម្មក្នុស្រុកមួយចំនួនកំពុងតែកើបលុយក្តាំងដៃពីឧស្សាកម្មផលិតផលសម្រេចលើកសិផលទុរេននៅប្រទេសថៃ គឺក្រុមហ៊ុន Chanthaburi Global Fruits ជាដើមដែលមានលទ្ធភាពទិញ និងផលិតទុរេនប្រមាណជា ១០០០ ទៅ ១៥០០ តោន ចេញពីតំបន់ ចាន់ថាបុរី និងតំបន់ផ្សេងៗទៀតនៅក្នុងប្រទេសថៃ ហើផលិតផលទាំងនេះត្រូវបាននាំចេញទៅក្រៅប្រទេស។

៣.ជំនួយទីផ្សារពីមហាអំណាចចិន

សក្តានុពលមួយទៀតគឺទុរេនថៃត្រូវបានជួយជ្រោមជ្រែងពីសេដ្ឋីចិន Jack Ma ដែលក្នុងនោះភ្នាក់ងារលក់តាមអនឡាញ Alibaba បានជួយលក់ទុរេនរបស់ថៃបានច្រើនលើសលប់មែនទែននៅក្នុងទីផ្សារប្រទេសចិន។ តួរយ៉ាងដូចជាកាលពីចុងឆ្នាំ ២០១៨ Alibaba បញ្ជាទិញទុរេនចំនួនជិត ១០ ម៉ឺនផ្លែពីកសិករថៃក្នុងតម្លៃមួយខ្ពស់ ដែលគិតជាទូរលេខប្រមាណជា ៣ ពាន់តោនសម្រាប់លក់ក្នុងឆ្នាំ ២០១៩ នេះ បន្ទាប់ពីជោគជ័យក្នុងការលក់ទុរេនពីប្រទេសនាពេលកន្លងពេក៕

អត្ថបទដោយ ៖ នេន សុធី (Sale Editor of Business Cambodia)

សៀវភៅអាត់បីជំនាញលក់……ចេញផ្សាយឆាប់ៗនេះ….


0 មតិ

បញ្ចេញមតិ

RELATED ARTICLES