ចប់ថ្ងៃសិទ្ធនារីភ្លាម អាមេរិកត្រៀមបញ្ជូនស្រ្តី ២ នាក់ អោយទៅជាន់ដីឋានព្រះច័ន្ទជាប្រវត្តិសាស្ត្រ

អវកាសយានិករបស់ NASA របស់អាមមេរិកចំនួន ២ រូប គឺលោកស្រី Anne McClain និង Christina H. Koch នឹងចូលរួមក្នុងអវកាសអវកាសកាលពីថ្ងៃទី ២៩ ខែមីនាខាងមុខនេះ ដែលវាគឺជាប្រវត្តិសាស្រ្តមួយរបស់ពិភពលោក ដែលមានអវកាសយានិកជាស្រ្តីដំបូងបំផុត ដែលមានឱកាសបានធ្វើដំណើរទៅកាន់អវកាស ចំថ្ងៃវិទាស្រ្តីអន្តរជាតិ។

វាជាលើកដំបូងបំផុតរបស់ពិភពលោក និងជាកំណត់ត្រាថ្មីមួយរបស់ស្ថានីយអវកាសអន្តរជាតិ NASA ដែលមានគម្រោងបញ្ជូនអវកាសយានិកស្រ្តីអោយធ្វើដំណើរទៅកាន់អវកាស នេះបើយោងទៅតាមអ្វី ដែល NASA បានបញ្ជាក់ប្រាប់ CNN ។ វាជាផ្នែកមួយនៃការធ្វើដំណើររបស់អវកាសយានិក ៥៩ រូបរបស់អង្គការ NASA លោកស្រី Anne McClain និង Christina Koch នឹងធ្វើដំណើរលំហរអវកាសនៅថ្ងៃទី ២៩ ខែមីនា។

អ្នកនាំពាក្យរបស់អង្គការ NASA លោកស្រី Stephanie Schierholz បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួន កាលពីថ្ងៃពុធថា “ដូចដែលបានគ្រោងទុកកាលពីថ្ងៃ ២៩ ខែមីនា អវកាសនឹងជាលើកទីមួយជាមួយនឹងស្ត្រី។ វាគឺជាលើកទី ២ ហើយដែលមានព្រឹត្តការណ៍អវកាស ដែលគ្រោងនឹងបង្ហាញហើយ Anne នឹងចូលរួមជាមួយនឹង Nick Hague ផងដែរ។​

លោក Schierholz បានបន្ថែមថា ” ការហោះហើរទៅលំហរអាកាស លើកនេះនឹងប្រព្រឹត្តិទៅនៅក្នុងរដូវស្លឹកឈើជ្រុះ តែអ្វីដែលកាន់តែអស្ចារ្យថែមទៀតនោះគឺ ស្រ្តីទាំង ២ នេះគឺ Anne McClain និង Christina H. Koch ជាអ្នកបញ្ចាគ្រប់យ៉ាងនោលើការហោះហើរទៅអវកាសមួយនេះ។

0 មតិ

បញ្ចេញមតិ

RELATED ARTICLES