បើដឹងរឿងសំខាន់ទាំងនេះទាក់ទងនឹងលុយកាក់ មុនវ័យ៣០ អ្នកនឹងនៅលើផ្លូវដ៏ល្អក្នុងការកសាងទ្រព្យ

បើនិយាយពី ហិរញ្ញវត្ថុផ្ទាល់ខ្លួន( personal finance) ទាល់តែអ្នកមានចំណេះដឹងផ្នែកលុយកាក់ ទើបអាចគ្រប់គ្រងហិរញ្ញវត្ថុបានល្អ។ តាមពិតទៅ មនុស្សមួយចំនួបៀមជាប់ ទម្លាប់អាក្រក់ទាក់ទងនឹងលុយកាក់ ទើបពួកគេមិនអាចគ្រប់គ្រងបានល្អ ហើយ មានរឿងខ្លះទាមទារឲ្យអ្នកដល់ច្បាស់ពីលុយ ទើបអ្នកដឹងផ្លូវក្នុងការកសាងទ្រព្យធន

ខាងក្រោមនេះ គឺជារឿងសំខាន់ៗទាំងនេះទាក់ទងនឹងលុយកាក់ ដែលអ្នកគួរដឹងមុនវ័យ៣០ឆ្នាំ បើអ្នកចង់នៅលើផ្លូវដ៏ល្អក្នុងការកសាងទ្រព្យ៖

១. ទ្រព្យសម្បត្តិសុទ្ធ( net worth)

តាមពិតទៅទ្រព្យសម្បត្តិសុទ្ធ( net worth) គឺជារបៀបមួយក្នុងការវាស់វែងសុខភាពហិរញ្ញវត្ថុរបស់អ្នក។ វាជាលទ្ធផលចេញពី ទ្រព្យសម្បត្តិសរុបរបស់អ្នក ដកជាមួយនឹង បំណុល ឬលុយដែលអ្នកជំពាក់គេ។ បើទ្រព្យសម្បត្តិសុទ្ធរបស់អ្នកស្ថិតក្នុងភាពវិជ្ជមាន មានន័យថាអ្នកកំពុងឈរនៅទីកន្លែងដែលមានសុវត្ថិភាព តែបើទ្រព្យសម្បត្តិសុទ្ធស្ថិតក្នុងភាពអវិជ្ជមាននោះអ្នកត្រូវ ត្រៀមខ្លួនខ្លះហើយ។

២. អតិផរណា( inflation)

អតិផរណា គឺជាការកើនឡើងតម្លៃនៃ ទំនិញ ឬសេវាកម្មក្នុងរយៈពេលណាមួយ។ ជាទូទៅ អតិផរណា កើនឡើងប្រមាណ ៣%ក្នុងមួយឆ្នាំ ហើយខណៈដែលតម្លៃទំនិញឬសេវាកម្មកាន់តែឡើងដោយសារតែ អតិផរណា នោះអ្នករូបិយប័ណ្ណ នឹងមានឱនភាពតម្លៃ។

៣. ទ្រព្យដែលអាចប្រើការបានភ្លាមៗ( Liquidity)

Liquidity គឺជារបៀបដែលអ្នកអាចឈោងចាប់បានភ្លាមៗនៃលុយរបស់អ្នក ជាពិសេស សាច់ប្រាក់សុទ្ធ គឺជា Liquidity​  ព្រោះអ្នកអាចឈោងចាប់បានភ្លាមៗ គ្រប់ពេលដែលអ្នកត្រូវការ។ យ៉ាងណាមិញ ទ្រព្យសម្បត្តិផ្សេងទៀត ដូចជា ដូ ផ្ទះ ឬឡាន គឺត្រូវបានគេចាត់ទុកជា Liquidity​ តិចតួច ព្រោះ បើអ្នកមានការចំបាច់ អ្នកមិនងាយ យកវាបង្កើតជាសាច់ប្រាក់សុទ្ធភ្លាមៗទេ។

៤. អត្រាការប្រាក់( interest)

បើនិយាយពីការសន្សំលុយ អត្រាការប្រាក់មានន័យថា លុយរបស់អ្នកនឹងធ្វើការសម្រាប់អ្នក។ ជាក់ស្ដែង ពេលអ្នកយកលុយទៅដាក់ក្នុងគណនីធនាគារ មានន័យថាអ្នកអនុញ្ញាតឲ្យ ធនាគារ ខ្ចីលុយរបស់អ្នក​ ដូច្នេះហើយទើបខាងធនាគារតែងតែគិតគូការប្រាក់សម្រាប់អ្នកនៅពេលអ្នកមានលុយដាក់ក្នុងគណនីធនាគារ។

៥. ការបែងចែកទុកដាក់ទ្រព្យ( asset allocation)

ការបែងចែកទុកដាក់ទ្រព្យគឺជាវិធីដ៏ល្អមួយក្នុងការ ការពារហានិភ័យនៃ ទ្រព្យសម្បត្តិរបស់អ្នក។ ជាការពិតណាស់ ប្រសិនបើអ្នកដាក់ពងទាក្នុងកន្រ្តកតែ បើវាធ្លាក់នោះពងទានឹងបែកទាំងអស់។ ងាមកការទុកដាក់ទ្រព្យសម្បត្តិក៏ដូច្នេះដែរ។ ឧទាហរណ៍ថាអ្នក មានលុយ ១០ម៉ឺនដុល្លារ ហើយយកលុយទាំងអស់ទៅ វិនិយោគក្នុងមួយអាជីវកម្មតែមួយ បើអ្នកអាជីវកម្មនោះដួលអ្នកបាត់បង់លុយទាំងអស់។ ដូច្នេះអ្នកត្រូវ បែងចែកទុកដាក់ទ្រព្យរបស់អ្នក តាមរយៈ វិនិយោគក្នុងផ្នែកផ្សេងៗគ្នា បើទោះជាផ្នែកមួយបរាជ័យក៏មានផ្នែកមួយទៀត​ជោគជ័យដែរ៕

អត្ថបទដោយ៖ ហុង

0 មតិ

បញ្ចេញមតិ

RELATED ARTICLES