តើអ្នកអាចធ្វើអ្វីបានខ្លះ? ប្រសិនបើអ្នកគ្មានលទ្ធភាពសងបំណុលធនាគារ!

វិស័យធនាគារនៅកម្ពុជាបច្ចុប្បន្នកំពុងមានការរីកចម្រើនយ៉ាងខ្លាំង។ ក្នុងនោះមានទាំងធនាគារក្នុងនឹងក្រៅស្រុកបានប្រកួតប្រជែងគ្នាលើទីផ្សារធនាគារនៅកម្ពុជា។
ទន្ទឹមនឹងមានការរីកចម្រើន ហើយចំនួនធនាគារមានការកើនឡើងពាសពេញផ្ទៃប្រទេសនោះ បានធ្វើអោយប្រជាជនកម្ពុជាមានភាពក្នុងផ្ញើរប្រាក់ និងខ្ចីប្រាក់យកមកដោះស្រាយបញ្ហាទីទាល់ក្របានមួយគ្រាៗ។

វិស័យធនាគាពិតជាការចូលរួមចំណែកក្នុងដោះស្រាយបញ្ហាខ្វះដើមទុនរកស៊ី ពង្រីកអាជីវកម្ម កម្ចីការសិក្សា និងស្រាយបញ្ហាជាច្រើនទៀត។ អ្នកដែលទៅខ្ចីលុយមួយចំនួនទៅខ្ចីដោយគិតថាពួកគាត់មានលទ្ធភាពសង និងគិតថាចំណូលរបស់គាត់ច្រើនគួរអាចទូទាត់និងបំណុលនោះរួច ប៉ុន្ដែជាអកុសលពួកគាត់មិនអាចសងបំណុលនោះបានទេដោយសារកត្ដាផ្សេងៗកើតឡើងព្រមគ្នា ដែលធ្វើឲ្យពួកគាត់ខ្វះលទ្ធភាពសង។

ប្រសិនបើអ្នកគ្មានលទ្ធភាពសងបំណុលធនាគារ តើអ្នកអាចធ្វើអ្វីបានខ្លះ?
ជាក់ស្ដែងយើងឃើញហើយថាមានប្រជាជនខ្មែរជាច្រើនបានសម្រេចចិត្ដរត់ចោលស្រុក ដើម្បីគេចពីបំណុល ហើយខ្លះទៀតរត់ទៅខ្ចីលុយធនាគារដែលមានការប្រាក់ខ្ពស់ដើម្បីយកមកសងបំណុល។ វាគឺគ្រោះថ្នាក់ខ្លាំងបំផុតគឺការខ្ចីលុយពីធនាគារមួយផ្សេងទៀតដើម្បីទូទាត់សងបំណុល។ ដោយសារតែអ្នកនឹងមានបំណុលកាន់តែច្រើនប្រសិនបើគ្មានផែនការសងប្រាក់ជាកលាក់ទេនោះ

ជាការពិតអ្នកមិនចាំបាច់ដោះស្រាយបញ្ហាដោយការប្រើវិធីគ្រោះថ្នាក់ខាងលើនោះទេ គឺមានរបៀបដោះស្រាយតាមសន្ដិវិធីជាច្រើន ប៉ុន្ដែអ្នកមិនដឹង។
នៅពេលអ្នកមិនអាចសង ធនាគារនឹងព្យាយាមដើម្បីទាក់ទងអ្នក បើអ្នកនៅតែមិនអើពើ មន្ត្រីធនាគារប្រហែលចុះទៅកន្លែងរបស់អ្នកដើម្បីនិយាយជាមួយអ្នកដោយផ្ទាល់។ វិធីល្អបំផុតគឺអ្នកគួរពិភាក្សាជាមួយគាត់និងព្យាយាមសងការប្រាក់មួយចំនួនសិន។
តើធនាគារអាចធ្វើអ្វីខ្លះលើអ្នកប្រសិនបើអ្នកមិនអាចសង?
ក្នុងករណីធ្ងន់ធ្ងរ ធនាគារនឹងដាក់ពាក្យទៅកាន់តុលាការហើយឯកសាររបស់អ្នកនឹងត្រូវបានដកហូត។ លើសពីនេះទៀតអ្នកមិនអាចខ្ចីលុយពីធនាគារណាបានទៀតទេនៅថ្ងៃអនាគត៕

អត្ថបទដោយ៖ ធូរ៉ា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES