ជម្ងឺចាយលុយខ្ជះខ្ជាយទាំង ៤ របស់បុរសអាចធ្វើឲ្យពួកគេចាយលុយសល់ថ្ងៃជារៀងរាល់ខែ

ជាការពិតណាស់បើតាមការស្រាវជ្រាវបានអោយដឹងថាបុរសមានកម្រិតក្នុងការគ្រប់គ្រង់បា្រក់កាសទាបជាងស្រ្ដី ដោយសារកត្ដាជាច្រើនយ៉ាង។ ជាក់ស្ដែងក្នុងសង្គមបច្ចុប្បន្នយើងឃើញថាវាដូចច្នេះមែន ប្រសិនបើយើងប្រៀបធៀបបុរសនិងស្រ្ដីដែលមានប្រាក់ចំនូលស្មើគ្នា យើងឃើញថាស្រ្ដីគឺមានលុយសល់ច្រើនជាងបុរស។
តើមូលហេតុអ្វីបានជាបុរសភាគច្រើនរកលុយបានច្រើន តែបែរជាមិនសូវសល់លុយច្រើនដូចស្រី?
បើមើតាមការចំណាយទូទៅប្រចាំថ្ងៃឬខែយើងឃើញថា បុរសមិនសូវចំណាយច្រើនទៅលើរបស់កំប៉ិកកំប៉ុកដូចនារីនោះទេ តើហេតុអ្វីបានជាមិនសូវសល់លុយ?
យើងគ្រប់គ្នាបានដឹងហើយថាបុរសចាយវាយមិនគិតគូរច្រើននោះទេ គឺច្រើនចាយវាយបែបខ្ជះខ្ជាយ ប៉ុន្ដែយើងមិនដឹងពួកគាត់ខ្ជះខ្ជាយលុយភាគច្រើនរបស់ពួកគាត់ទៅលើអ្វីនោះទេ។ ខាងក្រោមនេះគឺជារបស់ទាំង ៤ ដែលបុរសភាគច្រើនចំណាយប្រាក់ភាគច្រើនដែលធ្វើវា៖

១. ព្រឹត្តិការណ៍កីឡា
បុរសភាគច្រើនបានចំណាយប្រាក់របស់ពួកគេទៅព្រឹត្ដិការណ៍កីឡានានា ក្នុងនោះការចំណាយរបស់ពូកគេមិនត្រឹមតែទៅលើសំបុត្រចូលរួមទស្សនាប៉ុណ្ណោះទេ គឺពួកគេបានចំណាទៅលើអាហារសម្រន់ និងភេសជ្ជៈផ្សេងៗជាដើម។ ការចំណាយទាំងនេះលោកអ្នកច្បាស់ជាគិតថាវាជាចំណាយតិចតួច បន្ទាប់បន្សំ ហើយវាមិនជាប៉ះពាល់ទៅដល់ហិរញ្ញវត្ថុរបស់អ្នកនោះទេ ប៉ុន្ដែតាមការការចំណាយដែលអ្នកតែងតែគិតថាវាតិចតួច ពេលដែលអ្នកសន្សំវាបន្ដិចម្ដងៗចូលគ្នាទើបដឹងថាវាច្រើនពិតមែន។

២.ញ៉ាំអាហារខាងក្រៅ
បុរសៗភាគច្រើនមិនចូលចិត្ដចម្អិនម្ហូបអាហារនោះទេ ព្រោះពួកគាត់ិតថាវាជាការងាររបស់មនុស្សស្រី ហើយហេតុផលពេញនិយមបំផុតមួយទៀតដែលបុរសៗតែងតែប្រើជាប្រចាំគឺ ខ្ចិល និងធ្វើម្ហូបខ្លួនឯងមិនឆ្ញាញ់ទេ ទាល់តែទិញគេបានឆ្ញាញ់។
គួរបញ្ជាក់ថាការចំណាយប្រាក់ទៅញ៉ាំបាយខាងក្រៅពិតជារឿងខ្ជះខ្ជាយលុយបំផុត មិនថាតែបុរសនោះទេ ស្រ្ដីក៏ដូចគ្នាដែរ។ ការញ៉ាំរបស់ខាងក្រៅគឺអាចប៉ះការចម្អិនដោយគ្មានអនាម័យ វាអាចបណ្ដាលអោយមានសុខភាពមិនល្អ ថែមទាំងឈឺនេះឈឺនោះមិនចេះចប់។ នៅសុខភាពចុះទ្រុឌទ្រោមច្បាស់ណាស់អ្នកត្រូវចំណាយប្រាក់ទៅការព្យាបាលសុខភាព មួយវីញទៀតមិនអាចបំពេញការងារបានថែមទៀតផង។

៣.បច្ចេកវិទ្យា
បច្ចេកវិទ្យាកាន់តែរីកចម្រើន ធ្វើឲ្យមនុស្សចំណាយក៏កាន់តែច្រើនដែរ ។ បើនិយាយពី
បច្ចេកវិទ្យាបុរសៗចំំណាយច្រើនតែទៅការប្ដូរម៉ូតទូរសព្ទនេះឯង គឺចំណាយច្រើនមែនទែន។

៤.ផឹកស៊ី
ត្រង់ចំណុចនេះខ្ញុំជឿជាក់មានមនុស្សមិនតិចនាក់នោះទេដែលយល់ស្រប ព្រោះថាជាក់ស្ដែងវាដូច្នេះមែន បុរសៗបានចំណាយប្រាកជាច្រើនទៅលើ ការផឹកស៊ី និងការចាយហ៊ឺហារសប្បាយ ក្នុងក្លិប ដោយមិនសូវបានគិតនោះទេ។ ពេលខ្លះអាចមាន ១០០ ចាយអស់ទាំង ១០០ ក៏មាន ហើយមានខ្លះទៀតចាយលុយដែលមានមិនគ្រប់គ្រាន់ ឈានទៅដល់ការខ្ចីលុយគេយកមកផឹកថែមទៀត៕

អត្ថបទដោយ៖ ធូរ៉ា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES