សេដ្ឋីអាមេរិក៖ បើមិនឆ្លៀតពេល ធ្វើរឿងកំប៉ិកកំប៉ុកទាំងនេះរាល់ថ្ងៃទេ កុំសង្ឃឹមចង់បានជោគជ័យក្នុងជីវិត!

លោកអ្នកប្រហែលជាលឺចង់សឹកត្រចៀកហើយថា ភាពជោគជ័យមិនមែនកើតឡើងងាយៗនោះទេ ពោលគឺមិនមែនអាចកើតឡើងក្នុងរយៈពេលមួយយប់នោះទេ។ យ៉ាងណាមិញជោគជ័យនេះ វាក៏អាចកើតឡើងដោយផ្ដើមចេញពី រឿងកំប៉ិកកំប៉ុក មួយចំនួនដែលអ្នកធ្វើវាជារៀងរាល់ថ្ងៃ។ ខាងក្រោមនេះ គឺជារឿងកំប៉ិកកំប៉ុក ដែលអ្នកគួរធ្វើជារៀលរាល់ថ្ងៃ បើអ្នកចង់ជោគជ័យក្នុងជីវិត៖

១. អានសៀវភៅឲ្យទាក់ទងនឹងអាជីពរបស់អ្នក


ការអានគឺជារឿងមួយដ៏ងាយស្រួលបំផុត សម្រាប់ទទួលបានបទពិសោធន៍ក្នុងជីវិត ហើយការអាននេះទៀតសោតគឺធ្វើឲ្យមនុស្សមានការផ្លាស់ប្ដូរផ្នត់គំ​និតការគិត និងការអនុវត្តន៍ជាដើម។ បើតាសម្ដីសេដ្ឋីបច្ចេកវិទ្យាអាមេរិក Elon Musk បានឲ្យដឹងថា អានសៀវភៅមិនមែនចេះតែអានគ្មានគោលបំណងនោះទេ ពោលគឺអានត្រូវមានគោលដៅ។ ត្រង់ចំណុចនេះ លោកបង្ហើបថាអ្នកគួរអានសៀវភៅដែលទាក់ទងនឹងអាជីពរបស់អ្នកដើម្បីដុសខាត់ជំនាញអ្នកឲ្យកាន់តែខ្លាំង។

២. ខ្សោយចំណុចអី ដុសខាត់ចំណុចហ្នឹង

មនុស្សមួយចំនួន មិនចង់ដើរចេញពីតំបន់ស្រណុកសុខស្រួល( comfort zone) របស់ខ្លួននោះទេ ដែលជាហេតុធ្វើឲ្យជីវិតរបស់ពួកគេ មិនផ្លាស់ប្ដូដូចអ្នកដទៃទាល់តែសោះ។ ទាក់ទងនឹងចំណុចនេះដែរ អ្នកត្រូវតែហ៊ានធ្វើអ្វីដែលខ្លួនឯគិតថានៅខ្សោយចំណុចហ្នឹង ទើបអ្នកអាចក្លាយជាមនុស្សម្នាក់ផ្សេងទៀត។ ឧទាហរណ៍ថា បើអ្នកខ្សោយខាងការនិយាយជាសាធារណៈ( public speaking) អ្នកត្រូវតែអភិវឌ្ឍន៍ចំណុចនេះដើម្បីផ្លាស់ប្ដូរខ្លួនឯង។

៣. ធ្វើលំហាត់ប្រាណ

លោក Tom Corley ជាអ្នកនិពន្ធ និងជាអ្នកដែលសិក្សាពីទម្លាប់របស់ពួកសេដ្ឋីជាច្រើននាក់អស់រយៈពេល៥ឆ្នាំ បានឲ្យដឹងថាបណ្ដាពួកសេដ្ឋីសុទ្ធតែធ្វើលំហាត់ប្រាណ ព្រោះពួកគាត់គិតថាការធ្វើលំហាត់ប្រាណ វាផ្ដល់អត្ថប្រយោជន៍ច្រើនដូចជា ជួយបង្កើនកម្រិត IQ  បង្កើនទំនុកចិត្ត និងបង្កើនថាមពលជាដើម។ ជាក់ស្ដែង មានសេដ្ឋីជាច្រើន ដូចជា  Oprah Winfrey, Sheryl Sanberg និង Richard Branson សុទ្ធតែធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ។

៤. ការធ្វើទាន

បើតាមសម្ដីរបស់ លោក Warren Buffett បានឲ្យដឹងថា ការធ្វើទានគឺជាប្រភពនៃសេចក្ដីសុខ ដូច្នេះហើយ ទើបលោក និង លោក Bill Gates ដែលជាមិត្តសម្លាញ់នឹងគ្នាបានជំរុញបណ្ដាពួកសេដ្ឋីអាមេរិក ជាច្រើនចូលរួម បរិច្ចាគទ្រព្យដើម្បីជួយប្រជាជនក្រីក្រគ្រប់រូបភាពតាមដែលអាចធ្វើបាន។ តាមពិតទៅ ធ្វើបរិច្ចាគមិនមែនទាល់តែ យើងបរិច្ចាគលុយច្រើនទើប ហៅថាបរិច្ចាគនោះទេ តែយើងអាចបរិច្ចាគតាមរបៀបផ្សេងដូច ការលើកទឹកចិត្ត និងការ ផ្ដល់មេរៀនជីវិតល្អជាដើម។

៥. ឧស្សាហ៍ចេញក្រៅ ហើយគិត

ការនៅតែក្នុងផ្ទះ ឬ Office ច្រើនពេលវាអាចធ្វើឲ្យអ្នកកាន់តែ stress ហើយធ្វើឲ្យអ្នកកាន់តែសុញគំ​និត។ តាមការសិក្សាមួយបង្ហាញថា ការដើរចេញក្រៅ វាជួយបង្កើនភាពច្នៃប្រឌិត និងបង្កើនជំនាញដោះស្រាយបញ្ហាផងដែរ។ ដូច្នេះ អ្នកគួរដើរចេញក្រៅ ដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយ និងទទួលគំនិតថ្មីៗផងដែរ៕

អត្ថបទដោយ៖ ហុង

0 មតិ

បញ្ចេញមតិ

RELATED ARTICLES