៤ ចំណុចងាយៗអនុវត្ដន៍ហើយ អាជីវកម្មរបស់អ្នកនឹងមានចំណូលកើនឡើងជាលំដាប់

តើអ្នកកំពុងជូបបញ្ហាអាជីវកម្មរបស់អ្នកមានចំណូលទាបមែនទេ? ជាការពិតណាស់មិនថាម្ចាស់អាជីវកម្មណានោះទេ តែងតែចង់លក់ដាច់នឹងទទួលបានប្រាក់ចំនេញច្រើនៗ។ ប៉ុន្តែពួកគាត់មិនដឹងថាត្រូវធ្វើយ៉ាងណា ទើបអោយអាជីវកម្មទទួលបានចំនេញច្រើន។ គ្រប់ម្្ចាស់ទាំងទាំងអស់តែងតែមានក្បួនបង្កើនប្រាកចំណេញផ្សេងៗគ្នា តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនក៏ដូចជាតាមរយៈការអាន ឬក៏យកគំរូតាមបុគ្គលជោគជ័យជាដើម។ ប៉ុន្ដែសម្រាប់អ្នកដែលទើបចាប់ផ្ដើមរកស៊ីដំបូងប្រាកដជាជួបបញ្ហានេះជាមិនខាន។

ខាងក្រោមនេះគឺចំនុចដែលអនុវត្តន៍ហើយចំណូលអាជីវកម្មរបស់អ្នកនឹងកើនឡើងជាលំដាប់៖

១. ជួល កុំទិញ

ការជួលមានតម្លៃទាបជាងតម្លៃការទិញ បើទោះបីជាអ្នកត្រូវចំណាយប្រាក់បង់ថ្លៃប្រចាំខែ សម្រាប់ជួលក្រុមហ៊ុន ឬ ហាងដាក់លក់ទំនិញរបស់អ្នកក៏ដោយ ប្រាកដណាស់អ្នកត្រូវចំណាយតិចជាងអ្នកទិញ។ ក្នុងកាលៈទេសៈដែលអាជីវកម្មរបស់ទើបចាប់ផ្ដើម ឬ កំពុងដំណើរក៏ដោយ បើអ្នកទិញអចលនទ្រព្យសម្រាប់កន្លែងអាជីវកម្មរបស់អ្នក ធ្វើអោយអ្នកត្រូវចំណាយលុយច្រើន។ មួយវិញទៀតអាជីវកម្មរបស់អ្នកមិនប្រាកដថាហើយអាជីវកម្មរបស់អ្នកត្រូវនៅទីតាំងដែលអ្នកទិញរហូតនោះទេ ជូលកាលទីតាំងហ្នឹងមិនអំណោយផលអ្នកមិនអាចផ្លាស់ប្ដូរវាបានដោយងាយនោះទេ ព្រោះថាអចលនទ្រព្យមួយៗមិនងាយលក់ចេញនោះទេ។ ប៉ុន្ដែប្រសិនបើជួលអ្នកអាចផ្លាស់ប្ដូរបានដោយងាយ រហ័ស មិនសៅហ្មងច្រើននោះទេ។ ពិេសសជាងនេះទៅទៀតអាចទុកលុយដែលយកទៅទិញហាងទាំងដុលទៅពង្រីកហាង ឬបើកសាខាថ្មី វាជារឿងមួយល្អបំផុត។

២. ទទួលបានការបញ្ចុះតម្លៃ

ប្រសិនបើអ្នកមានទំនាក់ទំនងល្អជាមួយអ្នកផ្គត់ផ្គង់ អ្នករកឱកាសដើម្បីចុះកិច្ចសន្យារយៈពេលវែងនៃការទិញទំនិញរបស់ក្រុមហ៊ុនផ្គត់ផ្គង់ ដែលធ្វើអោយតម្លៃនៃទំនិញមានតម្លៃទាបជាងធម្មតា។ ពេលនោះហើយដែលជាឱកាសក្នុងការបង្កើនប្រាក់ចំណូល។

៣. បង្កើនចំនួនអតិថិជន

ការបង្កើនចំនួនជារឿងមួួយសំខាន់ណាស់ដែលអ្នកត្រូវធ្វើ មិនថាតែដើម្បីបង្កើនចំណូលនោះទេ ព្រោះការបង្កើនអថិជនជាគោលការណ៍ដែលធ្វើឲ្យអាជីវកម្មរបស់អ្នកមានការរីកចម្រើន និងលូតលាស់ទៅមុខ។

៤. បង្កើនតម្លៃ

ការបង្កើតតម្លៃរបស់អ្នកទៅលើទំនិញរបស់អ្នក អាចធ្វើអោយមានការថយចុះនៃការលក់ ប៉ុន្តែមុននឹងអ្នកតម្លើងតម្លៃអ្នកត្រូវធ្វើការតេស្ដសាកល្បងជាមុនសិន។ ការបង្កើនតម្លៃអាចធ្វើអោយអាជីវកម្មរបស់អ្នកទទួលបានការចំនេញច្រើនជាងមុន ប៉ុន្តែអ្នកក៏ត្រូវមានការប្រុងប្រយ័ត្នពី គុណភាព និង សេវាកម្មរបស់ទំនិញរបស់អ្នកដូចគ្នា៕

អត្ថបទដោយ៖ ធូរ៉ា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES