អតីតកីឡាករបាល់បោះអាមេរិក បង្ហាញរបៀបគ្រប់គ្រងលុយសាមញ្ញទៅក្មេងៗ តែបើអនុវត្តលុយនឹងកើនទ្វេរដង

លោក Shaquille O’Neal គឺជាអតីត កីឡាករបាល់បោះ និងជាអ្នក​វិភាគព្រឹត្តិការណ៍កីឡាក្នុងកម្មវិធីទូរទស្សន៍ដ៏ល្បីរបស់អាមេរិក។ អតីតកីឡាករបាល់បោះរូបនេះ បានបង្ហើបថា កាលពីមុនបើនិយាយពីការគ្រប់គ្រងលុយគាត់ខ្សោយណាស់ តែបន្ទាប់ពីលោកអនុវត្តន៍វិធីមួយ ធ្វើឲ្យលោក អាចគ្រប់គ្រងលុយបានល្អ ហើយលុយគាត់កាន់តែកើនឡើង។

ដោយសារ ជោគជ័យក្នុងការគ្រប់គ្រងលុយកាក់ លោកក៏មានមេរៀនគ្រង់គ្រងលុយកាក់សម្រាប់ចែករំលែកទៅក្មេងៗសព្វថ្ងៃនេះ។ លោកបានណែនាំក្មេងៗថា បើពួកគេ មានលុយក្រដាស ១០០ដុល្លារ ចូរគិតវាថាជាក្រដាសមួយសន្លឹក ហែកវាពាក់កណ្ដាល ហើយយកពាក់កណ្ដាកមកសន្សំ ហាមប៉ះពាល់វាឲ្យសោះ ទុកវាឲ្យឆ្ងាយ​ កុំមើលវា។

លោកបានបន្តទៀតថា ចំណែកលុយសល់ ៥០ដុល្លារទៀត ហៅថា fun money ដែលមានន័យថាជាលុយ សម្រាប់ចំណាយលើរបស់ផ្សេងៗ ឬអាចចំណាយលើអ្វីដែលអ្នកចង់បាន ដូចជាអ្នកចង់ទិញផ្ទះ ទិញឡាន ឬទំដំណើរកម្សាន្ត។ ដូច្នេះអ្នកអាចយក៥០ដុល្លារនេះធ្វើអ្វីក៏បានស្រេចតែចិត្តរបស់អ្នក។

តាមពិតទៅ មេរៀនរឿងគ្រប់គ្រងលុយរបស់ លោក Shaquille O’Neal គឺចង់ឲ្យក្មេងៗចេះដកប្រាក់ចំណូលរបស់ខ្លួន មកធ្វើការសន្សំ។ ឧទាហរណ៍ បើអ្នកមានប្រាក់ខែ ៥០០ដុល្លារ អ្នកអាចដកទុកសន្សំ បានពាក់កណ្ដាល( ២៥០ដុល្លារ) ហើយមិនប៉ះពាល់លុយនោះ គឺជារឿងដ៏ល្អ ព្រោះលុយរបស់អ្នកកើនឡើងឆាប់រហ័ស។ ជាពិសេស វានឹងជួយឲ្យអ្នកមានលុយច្រើន សម្រាប់ទំនុកបម្រុងពេលមានអាសន្ននិង ជាទុក សម្រាប់ចាប់ផ្ដើមអាជីវកម្មនិងវិនិយោគ។

លោក៏បានណែនាំថា​ សន្សំនិងវិនិយោគ៧៥ភាគនៃប្រាក់ចំណូលរបស់អ្នក សម្រាប់ទុកជាលុយទំនុកបម្រុងពេលមានអាសន្ន និងសម្រាប់គោលដៅផ្សេងៗរយៈពេលវែងគឺជារឿងល្អបំផុត។ ចំណែក ២៥ភាគរយទៀត សម្រាប់ចំណាយក្នុងការរស់នៅប្រចាំថ្ងៃ៕

អត្ថបទដោយ៖ ហុង

0 មតិ

បញ្ចេញមតិ

RELATED ARTICLES