មូលហេតុ ៣ យ៉ាងនេះហើយដែលធ្វើអោយវិស័យកសិកម្មនៅវៀតណាមរីកចំរើនខ្លាំងជាងប្រទេសដ៏ទៃ

វៀតណាមគឺជាប្រទេសមួយដែលស្ថិតនៅជិតខាង និងមានព្រំប្រទល់ជាប់គ្នាជាមួយនឹងប្រទេសកម្ពុជាយើងដែរ ។ បើយើងវិភាគពីសណ្ឋានដី និងលក្ខណ:ភូមិសាស្ត្រនៅក្នុងប្រទេសនេះគឺចំណុចភូមិសាស្ត្រមួយចំនួនគឺមានសណ្ឋានប្រហាក់ប្រហែលនឹងប្រទេសកម្ពុជា ឡាវ និងថៃដែរ យើងដូច្នោះដែរ ក៏ប៉ុន្តែប្រទេសនេះបែរជារីកចំរើនខ្លាំងខាងផ្នែកកសិកម្មជាងប្រទេសដ៏ទៃមួយចំនួនទៅទៀត។

ក្នុងពេលនេះដែរ Business Cambodia សូមលើកយក ៣ ចំណុចធំៗដែលធ្វើអោយប្រទេសវៀតណាមមានភាពរីកចំរើនខ្លាំងខាងផ្នែកកសិកម្ម។

.ការកសាងប្រព័ន្ធទឹកគ្រប់គ្រាន់

ជាការពិតណាស់វិស័យកសិកម្មគឺត្រូវការចាំបាច់បំផុតគឺមានទឹកស្រោចស្រពគ្រប់គ្រាន់ ដើម្បីអោយដំណាំទាំងនោះអាចរីកលូតលាស់ទៅបាន។ ជាក់ស្តែងនៅក្នុងប្រទេសវៀតណាមគឺមានការជីកព្រែក និងប្រព័ន្ធទឹកតូចៗស្ទើតែនៅគ្រប់ទីកន្លែងទូទាំងប្រទេស។ ដោយសារតែមូលហេតុនេះហើយក្នុងប្រទេសវៀតណាមគឺគ្មានពាក្យថាខ្វះទឹកប្រើប្រាស់សម្រាប់កសិកម្មនោះឡើយ ។

.កសិករមានបច្ចេកទេស នឹងចំណេះដឹងខ្ពស់ខាងកសិកម្ម

នៅក្នុងប្រទេសវៀតណាមគឺសំបូរទៅដោយអ្នកមានចំណេះដឹង នឹងជំនាញផ្នែកកសិកម្មយ៉ាងច្រើន ជាពិសេសមានមន្ត្រីជំនាញផ្នែកកសិកម្មសម្រាប់បង្ហាត់បង្ហាញ នឹងបង្រៀនបច្ចេកទេសខាងផ្នែកសិកម្ម ដល់កសិករ ដោយមិនគិតថ្លៃផងដែរ ។ ដូច្នេះហើយកសិករជំនាន់ក្រោយៗនេះរបស់វៀតណាមគឺពោរពេញទៅដោយចំណេះដឹងផ្នែកកសិកម្មយ៉ាងជំនាញបំផុត។

.មានការលើកស្ទួយពីក្រសួងកសិកម្ម

មិនត្រឹមតែជួយបង្ហាត់បង្រៀនពីបច្ចេកកទេសក្នុងការដាំដុះ នឹងបង្ករបង្កើនផលប៉ុណ្ណោះនោះទេ ក្រសួងកសិកម្មវៀតណាមក៏បានខិតខំជួយរកទីផ្សារ នឹងលើកទឹកចិត្តដល់កសិករអោយងាកមកខិតខំពង្រឹងនឹងពង្រីកការដាំដុះអោយកាន់តែខ្លាំងក្លាទៀតផង។ ការបង្ករភាពងាយស្រួល នឹងការលើកទឹកចិត្ត ព្រមទាំងការជួយជ្រោមជ្រែងបែបនេះហើយ ទើបធ្វើ់អោយសន្ទុះនៃវិស័យកសិកម្មក្នុងប្រទេសនេះមានសន្ទុះកើនឡើងយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។

អត្ថបទដោយ នេន សុធា (Leadership Writer)

Online

RELATED ARTICLES