ការទាត់ចោល ទម្លាប់ដ៏អាក្រក់មួយនេះធ្វើឲ្យសេដ្ឋី រកស៊ីពីលុយមិនដល់១០០$ម្នាក់នេះកាន់តែជោគជ័យ

លោក​ Mark Cuban គឺជាមហាសេដ្ឋី ម្នាក់ដែលផ្ដើមរកស៊ីពីលុយក្នុងហោប៉ៅ ត្រឹមតែ ៦០ដុល្លារប៉ុណ្ណោះ។ បច្ចុប្បន្ននេះ មហាសេដ្ឋីរូបនេះ ជា ម្ចាស់ក្លឹបបាល់អោប Dallas Mavericks និងជាអ្នកវិនិយោគម្នាក់នៅក្នុងកម្មវិធី Shark Tank របស់ទូរទស្សន៍ ACB ផងដែរ។

នៅក្នុងបទសម្ភាសន៍ ក្នុងកម្មវិធី The Jamie Weinstein Show លោកបានលើកឡើងថា ជំនាញភាពជាអ្នកដឹកនាំ មិនមែនទទួលបានពីកំណើតនោះទេ។លោក ត្រូវអភិវឌ្ឍន៍ជំនាញនេះ តាមរយៈការទទួលបានបទពិសោធន៍ និងការសាងកំហុសឆ្គង់ជាដើម។

កាលលោកនៅវ័យ​ខ្ទង់ ២០ឆ្នាំ លោក ជាមនុស្សម្នាក់ដែលចូលចិត្តស្រែកដាក់ មនុស្សដទៃពេលពួកគេធ្វើអ្វីខុសឆ្គង់។ ទម្លាប់ដែលចូលចិត្តស្រែកដាក់គេដាក់ឯងនេះ លោកបានទាត់វាចោលអស់ ហើយវាធ្វើឲ្យលោកកាន់តែជោគជ័យពេលលោកបោះបង់ទម្លាប់នេះបាន។

នៅវ័យ ខ្ទង់២០ឆ្នាំ ការស្រែកដាក់អ្នកដទៃ គឺជាមេរៀនមួយ ដែលលោកបានរៀនថា អាក្បកិរិយា បែបនេះ អាចជៈឥទ្ធិពលដល់ភាពជោគជ័យរបស់លោកនៅកន្លែងធ្វើការ។ កាលលោកកាន់ក្រុមហ៊ុន អភិវឌ្ឍន៍ប្រព័ន្ធ​កុំព្យូទ័រ MicroSolutions លោកមិនសូវ ស្រែកដាក់បុគ្គលិករបស់លោកទេ តែលោកស្រែកដាក់ ដៃគូរកស៊ីរបស់លោក។ ពេលនោះ លោកតែងស្រែកថាឲ្យ លោក Martin Woodall ដែលជា សហស្ថាបនិកក្រុមហ៊ុន MicroSolutions។​

លោក និង ​Martin Woodall មានគំនិតផ្ទុយគ្នាអំពី របៀបនៃ ការធ្វើអាជីវកម្ម និងធ្វើឲ្យអាជីវកម្មកាន់តែធំឡើង។ លោកថា លោក Martin Woodall ជាមនុស្សម្នាក់ដែល ផ្ដោតយកចិត្តទុកដាក់ លើទិន្នន័យពេលខណៈមិនមែនជាមនុស្សដូច្នេះទេ។

លោក Mark Cuban បានស្វែងយល់ថា មិនថាអ្នកក្ដៅក្រហាយជាមួយដៃគូប៉ុណ្ណានោះទេ ការស្រែកដាក់គ្នា ការឈ្លោះគ្នានៅកន្លែងធ្វើការ វាមិនល្អទេសម្រាប់ក្រុមហ៊ុន។ លោក​ក៏ស្វែងយល់ផងដែរថា ពេលមនុស្ស កាន់តែមានភាពតានតឹត(stress) ហើយស្រែកគំហុកដាក់អ្នកដទៃនៅកន្លែងធ្វើការ វាអាចជៈឥទ្ធិពលដល់ផលិតភាពការងារ។

ចាប់ពីពេលនោះមក លោកចាប់ផ្ដើមកំចាត់ចោលនូវ ទម្លាប់​អាក្រក់ដែលតែងតែស្រែកដាក់ដៃគូរ ស្រែកថាឲ្យបុគ្គលិក នៅកន្លែងធ្វើការ ហើយបន្ទាប់ពីលោកបានបោះបង់ទម្លាប់នេះ លោកសង្កេតឃើញថាវាធ្វើឲ្យលោកកាន់តែជោគជ័យជាងមុន៕

អត្ថបទដោយ៖ ហុង

0 មតិ

បញ្ចេញមតិ

RELATED ARTICLES