គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗ៤ ដែលពលរដ្ឋ គួរទទួលសេវាហិរញ្ញវត្ថុនិងបើកគណនីសន្សំនៅឆ្នាំនេះ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ជាពិសេសជួយបង្កើតជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈផ្ដល់ប្រាក់កម្ចីដើម្បីផ្ដល់ជាទុនសម្រាបើប្រកបអាជីវកម្ម និងពង្រីកអាជីវកម្ម។

ទាក់ទងនឹង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះដែរ មុននឹងលោកទៅទទួលសេវាហិរញ្ញវត្ថុ លោកអ្នកគួរស្វែងរកគ្រឹះស្ថានណាដែលមានកេរ្តិ៍ឈ្មោះ និងមានបម្រើសេវាហិរញ្ញវត្ថុសម្បូបែប។ ខាងក្រោមនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗ៤ ដែលពលរដ្ឋ គួរទទួលសេវាហិរញ្ញវត្ថុនិងបើកគណនីសន្សំនៅឆ្នាំនេះ៖

១. ប្រាសាក់

ប្រាសាក់គឺជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយនៅកម្ពុជា​ ហើយក្នុងមួយឆ្នាំៗ គ្រឹះស្ថាននេះ បានបញ្ចេញប្រាក់កម្ចីសម្រាប់ប្រជាជនកម្ពុជា ខ្ទង់ ១ពាន់លានដុល្លារអាមេរិក និងមានអតិថិច្រើនជាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាៗទាំងអស់។

ប្រាកសាក់ កំពុងប្រតិបត្តិការ សេវាហិរញ្ញវត្ថុទូទាំង ២៥ខេត្ត ក្រុង ហើយជាពិសេស មានសេវាធនាគារតាមទូរស័ព្ទដៃ  Mobile Banking គឺជាសេវាទំនើប និងមានភាពងាយស្រួលដែលបំពាក់ដោយបច្ចេកវិទ្យាកម្រិតខ្ពស់បំផុតដែលផ្តល់ជូនលោកអ្នកក្នុងការទូទាត់ថ្លៃទឹកភ្លើង ផ្ទេរប្រាក់ទៅកាន់ដៃគូជំនួញ ផ្ទេរប្រាក់ឲ្យមនុស្សជាទីស្រឡាញ់។

២​. អម្រឹត

គ្រឹះស្ថាននេះក៏មានកេរ្តិ៍ឈ្មោះ ល្បីមិនចាញ់ ប្រាសាក់ដែរ។ នៅចុងឆ្នាំ ២០១៨ គ្រឹះស្ថាននេះបានបញ្ចេញប្រាក់កម្ចីជាង ៧០០លានដុល្លារ ដល់អតិថិជនរបស់ខ្លួន ជាមួយនឹងបណ្ដាសាខា ចំនួន ១៥៥សាខាទូទាំង ២៥ខេត្ត-រាជធានី។ លើសពីនេះគ្រឹះស្ថាននេះ មានសេវាកម្មហិរញ្ញវត្ថុយ៉ាងសំបូបែប ដូចជាផលិតផលប្រាក់បញ្ញើរ សេវាឥណទាន និងសេវា អម្រឹតដល់ផ្ទះជាដើម។

៣. ហត្ថាកសិករ

គ្រឹះស្ថាននេះ មានបណ្ដាប្រតិបត្តិការ​ចំនួន ១៧៨សាខាទូទាំង ២៥ខេត្ត ក្រុង។ ក្នុងឆ្នាំ ២០១៨ គ្រឹះស្ថាននេះ បានផ្ដល់ប្រាក់កម្ចីចំនួន ៦៩៦លានដុល្លារ ដល់អតិថិជន ជាង ១៣ម៉ឺននាក់។ ចំណែកចំនួន ប្រាក់បញ្ញើរបានកើនដល់ ៤៣៩លានដុល្លារ និងអតិថិជនដាក់ប្រាក់បញ្ញើរមានជាង ២៣ម៉ឺននាក់។ មិនតែប៉ុណ្ណោះ ហត្ថាកសិករ មានសេវាកម្មហិរញ្ញវត្ថុជាច្រើនដូចជា សេវាឥណទាន សេវាប្រាក់បញ្ញើរ ច្រើនប្រភេទ សេវាទូទាត់រហ័ស និង សេវាផ្ទេរប្រាក់ក្នុងស្រុកជាដើម។ ជាពិសេស ត្ថាកសិករ ផ្តល់ជូនសេវាកម្មហិរញ្ញវត្ថុដ៏ទំនើបចុងក្រោយ ដែលអនុញ្ញាតអោយអតិថិជនធ្វើប្រតិបត្តិការ ហិរញ្ញវត្ថុរបស់ពួកគេ គ្រប់ពេលវេលា និងគ្រប់ទីកន្លែងតាមរយៈទូរសព្ទដៃ។

៤.​ AMK

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK ដែលគ្រឹះស្ថានមួយដែលមានការគាំទ្រច្រើនប្រជាជនកម្ពុជា។ ត្រឹមចុងឆ្នាំ ២០១៨ទ្រព្យសកម្មបានកើនដល់ ជាង ៣០០លានដុល្លារ។ ក្នុងឆ្នាំ ២០១៧ គ្រឹះស្ថានមានសាខា ចំនួន ៣៤ អនុសាខា ចំនួន ១១៦សាខា។ គ្រឹះស្ថាននេះ មានផ្ដល់សេវាហិរញ្ញវត្ថុជាជាច្រើនដូចជា  ប្រាក់បញ្ញើរ ប្រាក់កម្ចី សេវផ្ទេរប្រាក់ សេវទូទាត់រហ័ស សេវាធានារ៉ាបរងខ្នាតតូច និងសេវាផ្ទេរប្រាក់ក្រៅប្រទេសជាដើម៕

អត្ថបទដោយ៖ ហុង

0 មតិ

បញ្ចេញមតិ

RELATED ARTICLES