មហាសេដ្ឋី Robert Kiyosaki៖ ចង់ក្លាយជាវិនិយោគិនកំពូល អ្នកត្រូវជ្រៀតចូលឲ្យដល់អ្នកទី១

វិនិយោគសើរៗលេងៗ នៅក្នុងរង្វង់ខាងក្រៅមិនអាចឲ្យអ្នកចាប់ឱកាសវិនិយោគបានធំ និងស៊ីជម្រៅចំណេញច្រើនដូចអ្នកនៅក្នុងវង្វង់ទី១នោះទេ ហេតុនេះបើអ្នកចង់ទទួលបានជោគជ័យក្នុងការរកស៊ី ឫវិនិយោគត្រូវជ្រៀតចូលឲ្យដល់ក្រុមអ្នកទី១។

មហាសេដ្ឋី Robert Kiyosaki ដែលជាអ្នកនិពន្ធសៀវភៅ Rich Dad Poor Dad ដែលទទួលបានការគាំទ្រខ្លាំងអស់ពេលជាង២០ឆ្នាំ និងបានបោះពុម្ពផ្សាយជាង៣០លានក្បាលនៅទូទាំងពិភពលោកបានបញ្ជាក់ថា រូបលោកតែងទទួលបានឱកាសរកស៊ី និងវិនិយោគល្អៗនៅពេលដែលលោកបានជ្រៀតចូលដល់មនុស្សក្រុមទី១។

លោកបន្តថា៖ ដើម្បីឲ្យលោកអ្នកមានឱកាសជោគជ័យក្នុងវិនិយោគ ខ្លួនអ្នកផ្ទាល់ត្រូវតែប្រឡូកក្នុងស្ថានភាពជាក់ស្តែង ជួបនឹងបញ្ហាពិត រៀនរកដំណោះស្រាយ ទទួលយកគ្រប់បញ្ហា និងបង្កើតបទពិសោធន៍ពិត មេរៀនពិតឲ្យខ្លួនឯង ដែលនេះក៏ជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់អ្នកវិនិយោគទាំងជោគជ័យទាំងឡាយផងដែរ។​

គ្រប់ឱកាសវិនិយោគ រកស៊ីភាគច្រើនតែងត្រូវបានលើកយកមកជជែកតែជាមួយក្រុមមនុស្សមួយក្រុមដែលមានលុយច្រើន មានបណ្តាញច្រើន មានការទំនាក់ទំនងល្អ ជំនាញ និងបទពិសោធន៍ ព្រមទាំងមានភាពជាសហគ្រិន និងវិនិយោគិនពិតប្រាកដ ដែលក្រុមនេះត្រូវបានគេរាប់ថាជាក្រុមទី១ ឫក្រុមវិនិយោគផ្នែកខាងក្នុង។ ចំណែកឯ អ្នកវិនិយោគទិញលក់ក្រោយគេ ទទួលបានផលចំណេញតិច ឱកាសវិនិយោគតិច គេរាប់ទុកថាជាក្រុមមនុស្សដែលនៅខាងក្រៅ ហើយភាគច្រើនទទួលបានឱកាសក្រោយក្រុមមនុស្សទី១។

សម្រាប់លោក Robert អ្វីដែលលោកផ្តោតមុនគេទាំងក្នុងសៀវភៅ និងក្នុងហ្គេមលំហូរសាច់ប្រាក់ដែលលោកបង្កើត អ្វីដែលលោកលើទឹកចិត្តឲ្យចាប់ផ្តើមមុនគេគឺអាជីវកម្មឈរចំណាត់ថ្នាក់ទី១ ហើយអចលនទ្រព្យឈរនៅចំណាត់ថ្នាក់លេខ២ ព្រោះការវិនិយោគទាំងពីរនេះផ្តល់ផលចំណេញខ្ពស់ ហានិភ័យទាប និងអាចគ្រប់គ្រងដោយខ្លួនយើងផ្ទាល់ជាអ្នកប្រឡូកផ្ទាល់៕

 

អត្ថបទដោយ៖ MENG SONGHUA

CEO CAM-IN

0 មតិ

បញ្ចេញមតិ

RELATED ARTICLES