Henry Sy៖ កាលនៅក្មេងហើយក្រីក្រ ខ្ញុំគិតថា មានតែការប្ដេជ្ញាចិត្ត ការតស៊ូទេអាចរំដោះភាពក្រីក្រនេះ

លោក Henry Sy ជាមហាសេដ្ឋីអ្នកជំនួញ មានបំផុតក្នុប្រទេស ហ្វីលីពីន ហើយលោក ធ្វើជំនួញទាក់ទងនិង មួយចំនួនដូចជា អចលនទ្រព្យ ធនាគារ រ៉ែ  ការអប់រំ និងវិស័យសុខាភិបាលជាដើម ហើយក្នុងឆ្នាំ ២០១៩នេះ លោកមានទ្រព្យសម្បត្តិចំនួន ១៩ពាន់លានដុល្លារអាមេរិក។ យ៉ាងណាមិញ លោកបានទទួលមរណភាព កាលពីថ្ងៃទី ១៩ ខែ មករា កន្លងទៅនេះក្នុងវ័យ៩៤ឆ្នាំ។

លោក Henry Sy កើតនៅក្នុងគ្រួសារដ៏ក្រីក្រលំបានមួយ ក្នុងខេត្ត Jingjiang ប្រទេសចិន ហើយកាលពីលោកនៅក្មេង លោកតែងតែ តូចចិត្តខ្លួនឯងដែលក្រីក្រ លំបាក តែលោកគិតថា បើលោកគិតតែពីតូចចិត្តហើយមិនធ្វើអ្វីសោះ នោះជីវិតរបស់ លោកនៅក្រដដែល មិនអាចរក​ផ្លូវផ្លាស់ប្ដូរ​ស្ថានភាពជីវិតបានឡើយ។

លោក គិតថា មានតែការ ប្ដេជ្ញាចិត្ត ការតាំងចិត្ត និង​ការតស៊ូទេ ដែលជាអាវិធតែមួយគត់ ដែលអាចរំដោះ​ លោកឲ្យរួមផុតពីភាពក្រីក្រនេះ ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត។ ដូច្នេះ លោកបានខិតខំតស៊ូ ហូតដល់លោកអាចបញ្ចប់ការសិក្សា​ថ្នាក់មហាវិទ្យាល័យ។

ក្នុងឆ្នាំ ១៩៥៨​ លោកបាន បង្កើតក្រុមហ៊ុន SM Prime Holding ដែលជាក្រុមហ៊ុនប្រតិបត្តិការ បង្កើតមជ្ឈមណ្ឌល លក់ទំនិញដ៏ធំនៅក្នុងក្រុង ម៉ានីល ប្រទេសហ្វីលីពីន ហើយចាប់ពីពេលនោះមក លោកក៏ក្លាយជាអ្នកជំនួញជោគជ័យ។ ការប្ដេជ្ញជាចិត្ត ការតាំងចិត្តរបស់លោកបានធ្វ់ឲ្យជីវិតរបស់លោក មានភាពត្រចេះត្រចង់ រហូតដល់សថ្ងៃនេះ៕

អត្ថបទដោយ៖ ហុង

0 មតិ

បញ្ចេញមតិ

RELATED ARTICLES