បណ្ឌិត តាន់ មុនីវណ្ណ បើមនុស្សដែលមានលក្ខណ:សម្បត្តិបែបនេះ គឺខ្ញុំមិនយកធ្វើជាបុគ្គលិកខ្ញុំឡើយ

លោកបណ្ឌិត តាន់ មុនីវណ្ណ ដែលបច្ចុប្បុន្ន លោកជាអគ្គនាយករងនៃក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។ ក្នុងពេលជួបសំភាសន៍ជាមួយ Business Cambodia លោកបណ្ឌិតបានចែករំលែកនូវយុទ្ធសាស្ត្រ និងបទពិសោធន៍ជាច្រើនដែលទាក់ទងទៅនិងអាជីវកម្ម និងភាពជាអ្នកដឹកនាំរបស់លោកយ៉ាងច្រើនមកក្រុមការងារយើងផងដែរ ។

ប៉ុន្តែនៅក្នុងថ្ងៃនេះយើងខ្ញុំសូ​មលើកយកផ្នែកមួយដែលទាក់ទងទៅវិធីសាស្ត្រនៅក្នុងការជ្រើសរើសបុគ្គលិករបស់លោកបណ្ឌិត តាន់ មុនីវណ្ណ យកមកចែករំលែកជូនអ្នកទាំងអស់គ្នា ។

លោក បណ្ឌិត តាន់ មុនីវណ្ណ បានលើកឡើងថាមានមនុស្សជាច្រើនដែលដាក់ពាក្យមកសុំចូលធ្វើការនៅក្នុងក្រុមហ៊ុនរបស់លោក ក៏ប៉ុន្តែមុននិងលោកជ្រើសរើសយក និងទទួលបុគ្គលនោះអោយចូលធ្វើការគឺលោកត្រូវពិនិត្យមើលពីលក្ខណះសម្បត្តិ និងតម្រូវការ របស់បុគ្គលម្នាក់នោះជាមុនសិន។ ប្រសិនបើជីវភាពរបស់គាត់ខ្ពស់ពេក ឬក៏តម្រូវការរបស់គាត់ខ្ពស់ពេក ប៉ុន្តែមុខតំណែងដែលគាត់ចង់ចូលធ្វើការនោះទទួលបានប្រាក់ខែទាបពេកក៏លោកមិនទទួលយកបុគ្គលនោះជាបុគ្គលោកដែរ ។ មូលហេតុដែលលោកមិនទទួលគឺដោយសារតែប្រសិនបើតម្រូវការរបស់មនុស្សខ្ពស់ពេក ហើយចំណូលរបស់គាត់ទាបនោះ មិនយូមិនឆាប់ឡើយគឺគាត់ប្រាកដជាធ្វើការមិនបានយូរឡើយ។

វីធីសាស្ត្រមួយនេះគឺពិតជាល្អម្យ៉ាងដែរពីព្រោះថាគ្រប់អាជីវកម្ម ក្រុមហ៊ុន ក៏ដូចជាគ្រប់ស្ថាប័ន នានាគឺតែងតែចង់អោផយបុគ្គលិករបស់ខ្លួនធ្វើការអោយបានយូរអង្វែងមិនមែន ទទួលបុគ្គលិកហើយបានតែ ២-៣ខែ បុគ្គលិកចេញចូលៗ ប្តូរផ្លាស់រហូតនោះអាជីវកម្ម ឬក្រុមហ៊ុននោះប្រាកដជាជួបនិងហានិភ័យជាក់ជាមិនខាន ។

អត្ថបទដោយ នេន សុធា (Leadership Writer)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES