ចំណុចពិសេស ២ យ៉ាង ក្នុងការចចារលក់ របស់កំពូលអ្នកជំនួញអចនទ្រព្យ Donald Trump

ប្រធានាធីបតីអាមេរិក Donald Trump ជាឥស្សរជនដ៍មានប្រជាប្រិយមួយរបស់ពិភពលោក ហើយលោកក៍ជាអ្នកជំនួញមួយរូបដ៏មានជំនាញខ្ពស់នៅក្នុងការលក់ ក៍ដូចជាទំនាក់ទំនងពូកែក្នុងក្នុងការចចារផងដែរ។ ចំណេះដឹងក្នុងការចចាររបស់ Donald Trump ជារឿងគួរអោយរៀនសូត្រខ្លាំងណាស់សម្រាប់សហគ្រិនទូទៅនៅក្នុងការលក់របស់ខ្លួន។

នៅក្នុងការចាចារលក់មួយមានប្រសិទ្ធភាពអ្នកជំនួញអាមេរិករូបនេះតែងតែប្រើគោលការណ៍ ២ នេះ ដើម្បីជោគជ័យនៅក្នុងការចចារ៖

១.ធ្វើអោយដៃគូមានអារម្មណ៍ថាឈ្នះ

Donald Trump មានទស្សនៈផ្ទាល់មួយរបស់ខ្លួនថា ចាចារមួយជោគជ័យ ត្រូវតែធ្វើអោយភាគីទាំងពីមានអារម្មណ៍ថាឈ្នះទាំងសងខាង ហើយវាជាគោលការណ៍មួយ ដែលពិបាកអនុវត្តន៍បំផុតនៅក្នុងការចាចារលក់។ នៅក្នុងឆ្នាំ ១៩៩១ ប្រធានាធីបតីរូបនេះកំពុងជួបវិបត្តិហិរញ្ញវត្ថុពោលគឺជាប់គាំងផ្នែកហិរញ្ញវត្ថុ ដែលតម្រូវអោយលោកត្រូវលក់អាគារមួយរបស់លោកចេញ។ នៅពេលលក់អាគារមួយនេះគាត់មិនបាននិយាយពីរឿងវិបត្តិសេដ្ឋកិច្ចរបស់គាត់ឡើយ តែគាត់បានលើកឡើងពីផលចំណេញមួយ ដែលោកពិបាកនឹងបោះបង់ចោលអាគារមួយនេះ។ Donald Trump បានលើកពាក្យមួយឃ្លាទៅកាន់ដៃគូរបស់គាត់ថា “ខ្ញុំរស់នៅអាគារនេះវាផ្តល់ផលចំណេញអោយខ្ញុំច្រើនណាស់ ហើយពេលដែលខ្ញុំលក់វាអោយលោក ខ្ញុំដូចជាកាត់លុយពីហោប៉ៅខ្ញុំទៅអោយលោកអីចឹងដែរ។”

២.បង្កើតភាពកម្រលើអចលនទ្រព្យ

នៅក្នុងការចចារលក់ Donald Trump មិនបាននិយាយពាក់ពន្ធជាមួយតម្លៃរបស់សណ្ឋាគារ ដែលគាត់លក់នោះឡើយ តែអ្វីដែលជាជំនាញចចារដែលគាត់បង្ហាញនៅក្នុងការលក់មួយនេះ គឺកាបង្ហាញអារម្មណ៍ថាគាត់ពឹតជាគ្មានបំណងចង់លក់សណ្ឋាគាមួយនេះឡើយ ពោលគឺវាជាទ្រព្យដ៏សំខាន់បំផុត ដែលលោកស្រលាញ់ជាងគេ ហើយចង់ទុកវាជាកេរ៍្តមរតក លោកលក់ក៏ព្រោះតែបញ្ហាតែប៉ុណ្ណោះ។

នៅក្នុងការចចារ Donald Trump បានប្រាប់ទៅដៃគូរចចាររបស់គាត់ថា បើអ្នកពឹតជាចង់បានសណ្ឋាគារសំណប់របស់ខ្ញុំមួយនេះ ខ្ញុំនឹងលក់អោយអ្នក តើអ្នកហ៊ានអោយខ្ញុំក្នុងតម្លៃប៉ុន្នានដែរ។ ទីបំផុត Donald Trump អាចលក់សណ្ឋាគារបស់ខ្លួនបានប្រមាណជា ១៦០ លានដុល្លាអាមេរិក ដែលតម្លៃដើមដែល Donald Trump ទិញដំបូងប្រមាណជា ៨០ លានដុល្លាអាមេរិកប៉ុណ្ណោះ។

សម្រាប់ការចចាររបៀបនេះគេហៅថា ការបង្កើតចំណុចកម្រទៅលើផលិតផល ហើយអ្នកលក់ទាំងឡាយត្រូវដឹងថារបស់កាន់តែកម្រ កាន់តែមានតម្លៃ។ ធាតុពឹតទៅ Donald Trump ពឹតជាចង់លក់សណ្ឋាគារបស់គាត់ តែគាត់បានប្រើការចចាមួយនេះ​ដើម្បីទាក់ចិត្តភាគីរបស់គាត់អោយមានអារម្មណ៍ថាគាត់បានជោគជ័យនៅក្នុងកាចចារមួយនេះ៕

ល្បិចលក់របស់ត្រាំ និងអ្នកជំនួញល្បីៗ មាននៅក្នុងសៀវភៅ អាត់បី ចេញផ្សាយឆាប់ៗនេះ….

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES