ពុង ឃាវសែ៖ ពីអ្នកភៀសខ្លួនទៅស្រុកគេ ត្រលប់មកមាតុភូមិអាចបង្កើតធនាគារធំមួយនៅស្រុកខ្មែរ

ឧកញ៉ា ពុង ឃាវសែ ជាអ្នកជំនួញជោគជ័យមួយរូបនៅកម្ពុជាដែលត្រូវបានគេចាត់ទុកជាមហាសេដ្ឋីសស្រុខ្មែរដែលមានលុយរាប់ពាន់លានដុល្លារ​​ ហើយសព្វថ្ងៃ លោកឧញ៉ា ជាអគ្គនាយកធនាគារកាណាឌីយ៉ា និងនាយកក្រុមហ៊ុន OCIC  មិនតែប៉ុណ្ណោះ ឧញ៉ា​​​​​ ត្រូវបានគេប្រសិទ្ធិមានថាជាអ្នកត្រួសត្រាយផ្នែកធនាគារនៅកម្ពុជា។

ក្នុងឆ្នាំ ១៩៧០ ឧកញ៉ា ពុង ឃាវសែ បានភៀសខ្លួនរស់នៅប្រទេសកាណាដោយប្រកបរបរលក់គ្រឿងអលង្ការ ដោយលោក ធ្វើការទិញមាស ពីធនាគារកណ្តាលរួចក៏លក់វិញដោយទទួលបានប្រាក់ចំណេញកប់ពពក។ បន្ទាប់​ពីរកស៊ីបានប្រាក់ចំណេញច្រើននៅកាណាដា លោក ឧញ៉ា ក៏បានត្រលបមកមាតុភូមិវិញ។

លោក ឧញ៉ាបានវិលប្រលបកមកម្ពុជាវិញ ក្នុងឆ្នាំ ១៩៩១ ស្របពេលនោះដែរ លោកឧញ៉ា ក៏បានបង្កើតធនាគារកាណាឌីយ៉ាដែលជាធនាគារដំបូងបំផុតមួយក្នុង ចំណោមធនាគារធំៗជាច្រើនទៀតនៅកម្ពុជា ដែលកាលនោះមានឈ្មោះថា  Canadia Gold & Trust Corporation Ltd. ហើយ នៅឆ្នាំ ១៩៩៣ ធនាគារ​ត្រូវបាន​ប្តូរឈ្មោះ​ទៅ​ជា ​ធនាគារ​កាណាឌីយ៉ា។

លោក ឧញ៉ា ពុង ឃាវសែ ​បានធ្វើការ​តំរង់​ទិសព្រមទាំងធ្វើការ​អភិវឌ្ឍ​នៃ​វិស័យ​ធនាគា នៅកម្ពុជា ដោយ បានទាក់ទាញអ្នក វិនិយោគិនបរទេស មកធ្វើការនិយោគលើវិស័យធនាគារ​ និង ធ្វើការវិនិយោគរយៈពេលវែង ព្រោះធនាគារត្រូវការទុនបម្រុងច្រើនដើម្បីរក្សាទុក និងអាចប្រើប្រាស់សម្រាប់ជួយដល់គម្រោងនានាដែលអាចចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា។

លើសពីនេះ លោកឧញ៉ា​ ក៏បាននាំចូលនូវ ម៉ាស៊ីនATMនិងដាក់អោយប្រើប្រាស់កាតធនាគារមុនគេបង្អស់នៅកម្ពុជា ហើយគំនិតទាំងអស់នេះសុទ្ធតែជាបរិបទរស់នៅថ្មីដែលប្រជាជនកម្ពុជាកំពុងតែត្រូវការ និងចង់ស្គាល់ ហើយវាបានជួយសម្រួលដល់វិស័យធនាគាផងដែរ។

ក្រៅពីការត្រួសត្រាយ​ផ្នែកធនាគារ លោកឧញ៉ា ក៏ជាប្រធានក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនធំមួយចូលរួមក្នុងការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យនៅកម្ពុជា​ផងដែរ។

 

អត្ថបទដោយ៖ ទឿយ ហុង

0 មតិ

បញ្ចេញមតិ

RELATED ARTICLES