សេដ្ឋីកាណាដាប្រើសំនួរទាំង ៤ នេះ ពេលចេញជួបភ្ញៀវ ធ្វើអោយអតិថិជនបាក់ចិត្តទិញលឿនបំផុត

ការលក់គឺជាជំនាញដែលរកចំណូលបានច្រើនជាងគេបំផុតនៅលើលោក តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែជាមនុស្សពូកែលក់គ្រប់ៗគ្នានោះទេ វាត្រូវទាមទារអោយមនុស្សគ្រប់គ្នាត្រូវចេះសំលៀងជំនាញនេះអោយបានខ្លាំង ដើម្បីក្លាយជាមនុស្សមានឥទ្ធិពលក្នុងជំនាញមួយនេះ។

មានអ្នកលក់ភាគច្រើនបរាជ័យនៅក្នុងដំណាក់កាល ១ គឺ ដំណាក់កាលជួបចរចារជាមួយភ្ញៀវ ដែលដំណាក់កាលមួយនេះវាជាស្ថានការណ៍តានតឹងណាស់សម្រាប់អ្នកលក់ ដែលមិនសូវមានជំនាញ ហើយវាអាចជាឱកាសបិទការលក់មួយផងដែរ បើសិនជាអ្នកលក់ចេះក្តាប់ស្ថានការណ៍មួយនេះ។

សេដ្ឋីកាណាដា Mr. Dan Lok បានលើកឡើងពីវិធីសាស្រ្តលក់របស់ខ្លួនថា មានសំនួរចំនួន ៥ ដែលអាចបិទការលក់បានលឿន ពេលជួយជាមួយភ្ញៀវ៖

១.អ្វីទៅដែលជម្រុញចិត្តអ្នកអោយជួយភ្ញៀវ?

អ្នកលក់ត្រូវតែដឹងខ្លួនអោយច្បាស់ថា តើអ្វីដែលជម្រុញចិត្តអ្នកអោយទៅជួបភ្ញៀវ ជួបដើម្បីដោះស្រាយបញ្ហាមនុស្ស ឬជួបដើម្បីយកលុយភ្ញៀវ។ សេដ្ឋីរូបនេះបង្ហាញថា​ ជាអ្នកលក់ខ្លាំងម្នាក់អ្នកត្រូវតែដាក់ជំហរថា ជួបដើម្បីជួយតិថិជន ហើយយករឿងមួយនេះមកជម្រុញចិត្តខ្លួនឯង ដើម្បីជួបភ្ញៀវដោះស្រាយបញ្ហា របស់ភ្ញៀវដែលជាប់គាំង។

២.អ្វីដែលជាប្រធានបទក្តៅក្នុងការជួបមួយនេះ?

នៅពេលដែលជួយចចារជាមួយភ្ញៀវ Dan Lok បានអោយជាយោបល់ថា ត្រូវតែមានប្រធានបទក្តៅមួយ ដែលនិយាយពីប្រយោជន៍ទ្វេភាគី តែត្រូវគិតពីប្រយោជន៍ភ្ញៀវជាមុនសិន ហើយដាក់ប្រធានបទមួយនេះនៅលើតុ ដើម្បីអោយអតិថិជនស្នើរឡើងនៅអ្វីដែលគាត់់មិនទាន់ពេញចិត្ត។ ឧទាហរណ៍ថាការលក់ឡានមួយគ្រឿង អ្នកត្រូវដឹងថាប្រយោជន៍ភ្ញៀវគឺគុណភាពឡាន រីឯប្រយោជន៍របស់អ្នកលក់គឺតម្លៃ ដែលក្នុងនោះអ្នកលក់ត្រូវតែគ្រប់គ្រងស្ថានការណ៍មួយនេហអោយបានល្អបំផុត។

៣.តើអតិថិជននៅទីណា ហើយគាត់ចង់ទៅណា?

សេដ្ឋីកាណាដាបានបង្ហាញថា សំនួរមួយនេះអ្នកលក់គួរតែសួរទៅអតិថិជន តើលោកត្រូវការអ្វី ហើយលោកយកវាទៅធ្វើអ្វី? សំនួរមួយនេះអ្នកនឹងដឹងថា អិថិជនរបស់ខ្លួនត្រូវការអ្វី ហើយគាត់យកផលិតផលនោះទៅធ្វើអ្វី? នៅពេលដែលអ្នបានចម្លើយហើយអ្នកត្រូវតែយកផលិតផលធ្វើជាស្ពានចម្លងអតិថិជនទៅកន្លែងដែលគាត់ចង់ទៅ។ ឧទាហរណ៏គាត់ចង់ទិញឡានមួយគ្រឿង គាត់យកទៅដឹកទំនិញផង និងចង់បានរាងស្អាត ដូចនេះអ្នកគួរតែយកផលិតផលណាមួយដែលសាកសមជាមួយតម្រូវការរបស់គាត់។

៤.តើអតិថិជនចង់បានអ្វីពីការជួបមួយនេះ?

សេដ្ឋីកាណាដា Dan Lok បានអោយជាគំនិតថា ជាធម្មតានៅក្នុងជំនួបតែងតែមានភាពប្រទាំងប្រទើសនូវចំនុចណាមួយមិនខានឡើយ អាចជាតម្លៃ ឬការចំណាយផ្សេងៗ ជាដើម ដែលវាជាបញ្ហាដែលរារាំងដល់កាបិទការលក់មួយជោគជ័យ។ អ្នកលក់គួរតែដឹងពីចំណុចទាមទាររបស់អតិថិជន បើអាចជួយដោះស្រាយជូនអតិថិជន តែបើទៅមិនរួចអ្នកអាចបកស្រាយពីមូលហេតុរបស់អ្នអោយបានច្បាស់ ហើយមានហេតុផលសម្រាប់អតិថិជន។

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES