មូលហេតុធំ៣ធ្វើឲ្យស៊ិន វ៉ាន់សាន ក្លាយជាអ្នកមានបំផុតនៅចិន២សម័យកាលយាន-ម៉េង

(ចិន)៖ មហាសេដ្ឋីមានបំផុតនាសម័យដើមរបស់ចិន លោក ស៊ិន វ៉ាន់សាន ជម្នៈនឹងឧបសគ្គប្រឆាំងនឹងវាសនា ផ្លាស់ប្តូរជីវិតពីកូនកសិករក្រីក្រ ក្លាយជាមហាសេដ្ឋីមានបំផុតដែលប្រជាជនចិនហៅថា ទេពទ្រព្យស៊ិន វ៉ាន់សាន។​

មហាសេដ្ឋី ស៊ិន វ៉ាន់សាន កើតនៅឆ្នាំ១៣៣០ នាចុងសម័យកាលយាន ក្នុងគ្រួសារកសិករក្រីក្រ ធ្វើស្រែចំការគ្រប់ជំនាន់ ប៉ុន្តែលោកបែរជាហ៊ានតតាំងជម្នៈចិត្តឪពុកឆក់ចូលក្នុងវិស័យជំនួញទាំងក្មេងខ្ចី រៀនរកស៊ីដោយខ្លួនឯង។​

នៅលើវិថីរកស៊ី ស៊ិន វ៉ាន់សានក៏ផ្តើមបណ្តុះគំនិតរកស៊ី និងរៀនសូត្រតាមមហាសេដ្ឋីផ្សេងៗដែលក្នុងនោះមានសេដ្ឋីប្រចាំស្រុកម្នាក់ដែលបានជួយជ្រំជ្រែងលោកខ្លាំងបំផុតឈ្មោះថា Lu Deyuan។

ចំណាយពេលរៀនសូត្រ ជីវិតជោគជ័យឡើងដល់កំពូល និងធ្លាក់ចុះដល់ចំណុចសូន្យជាច្រើនលើក តែមិនបោះបង់ ធ្វើឲ្យមហាសេដ្ឋីរូបនេះអាចបង្កើតក្បួនកសាងភាពមានបានឲ្យខ្លួនឯង មានលុយហូរចូលរាប់មិនអស់ ហើយអ្នកជំនាន់ក្រោយដែលរៀនសូត្រតាមគាត់ក៏ជោគជ័យបន្តគ្នាមិនតិចអ្នកនោះដែរ។

កំពូលអ្នកមានរូបនេះ ត្រូវបានប្រជាជនចិនកោតសរសើរ គោរព និងឲ្យតម្លៃខ្លាំងបំផុត ព្រោះតែភាពវ័យឆ្លាតក្នុងការរកស៊ីបង្កើតភាពមានបានដ៏មហិមាឲ្យខ្លួនឯង និងក្លាយជាមហាសេដ្ឋីចិត្តធម៌ម្នាក់ដែលប្រជាជនចិន គោរពដូចព្រះ ព្រោះតែចិត្តមេត្តា និងភាពស្មោះត្រង់របស់លោក ហើយលោកក៏ជាបុគ្គលដែលហ៊ានតតាំងនិងនយោបាយជាតិខ្លាំងបំផុតផងដែរទាំងក្នុងសម័យកាលយាន និងសម័យកាលម៉េង។

តាមការសិក្សាសង្ខេបខ្លី មានហេតុផលធំចំនួន៣ដែលធ្វើស៊ិន វ៉ាន់សាន អាចក្លាយខ្លួនទៅជាមហាសេដ្ឋីខ្លាំងបំផុតបែបនេះ នោះគឺការធ្វើមុខជំនួញយ៉ាងខ្លាំងក្លាបំផុតក្នុងវិស័យកសិកម្ម ស្របពេលដែលមនុស្សជំនាន់ដើម ពឹងផ្អែកយ៉ាងខ្លាំងតែទៅលើវិស័យកសិកម្មនេះ ដែលយើងរាប់ទុកថាជាជំនាន់សម័យកសិកម្ម។

កត្តាចម្បងមួយទៀតនោះគឺ ការចង់សម្ព័ន្ធមិត្តរកស៊ីជាមួយនឹងបណ្តាអ្នកមានទាំងអស់នៅក្នុងស្រុក ដែលផ្តើមគំនិតសហការរកស៊ីនេះឡើងដោយលោកស៊ិន វ៉ាន់សានផ្ទាល់តែម្តង បង្កឲ្យមានចរន្តដំណើរការសេដ្ឋកិច្ចក្នុងស្រុក។

កត្តាសំខាន់ចុងក្រោយនោះគឺ ការបើកកិច្ចសហការរកស៊ីជាមួយបរទេសមុនដំបូងគេនៅក្នុងប្រទេសចិន។ លោកស៊ិន វ៉ាន់សាន បានសហការរកស៊ីជាមួយប្រទេសជិតខាងនាំចេញផលិតផលក្នុងស្រុកដូចជា ផលិតផលសូត្រ ផលិតផលសិប្បកម្ម កសិកម្ម និងបណ្តាផលិតផលក្នុងស្រុកដទៃទៀត ដោយប្រមូលចូលវិញនូវគ្រឿងអលង្ការមានតម្លៃ និងលក់ចែកចាយទូទាំងប្រទេស រួមទាំងមុខរបរសំខាន់ៗផ្សេងទៀត។

 

ស៊ិន វ៉ាន់សាន មានប្រសាសន៍ថា៖ “ចិត្តធម៌ មេត្តាធម៌ និងភាពស្មោះត្រង់ ជាឫសគល់នៃសហគ្រិនជោគជ៏យ”។

 

អត្ថបទដោយ៖ Jimmy

Editor Business ASEAN

0 មតិ

បញ្ចេញមតិ

RELATED ARTICLES