តារាល្បីម្ចាស់យីហោគ្រឿងសម្អាង ៣ រូប នឹងបង្ហាញវត្តមានក្នុង ការតាំងពិព័រនៅផ្សារទំនើប AEON នៅថ្ងៃសិទ្ធិនារី

តារាបីដួងដែលសុទ្ធសិងតែជាម្ចាស់អាជីវកម្មលក់គ្រឿងសម្អាងល្បីឈ្មោះ ក្នុងព្រះរាជាណាចក្រកម្ពុជា នឹងបង្ហាញមុខនៅក្នុងកម្មវិធីតាំងពិព័រផលិតផលគ្រឿងសម្អាង ដែលនឹងប្រារព្ធឡើងនៅផ្សារទំនើប AEON ភ្នំពេញ នាថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៩ នេះ។

ការតាំងពិព័រផលិតផលមួយនេះ វាជាពេលវេលាណាត់ជួបមួយ ដែលមានការចូលរួមពីតារាម្ចាស់អាជីវកម្មទាំង ៣ នេះរួមមាន អ្នកនាង គង់ចន្ទ័ ស្រមុំ ,កញ្ញា ហ៊ិន ចន្ទ័នីរត្ន័, និងលោក ចន្ទ័តារាយុទ្ធ ម្ចាស់យីហោគ្រឿងសម្អាងអូនស្អាត និងជាតារាសម្តែងពន្លកថ្មីមួយរូបនៅក្នុងសិល្បៈខ្មែផងដែរ។

ម្ចាស់ផលិតផលជួរមុខទាំង ៣ រូបនេះនឹងបង្ហាញមុខនៅផ្សារទំនើប AEON ដើម្បីដាក់តាំងបង្ហាញផលិតផលថែរក្សាសម្រស់របស់ខ្លួននៅផ្សារទំនើប AEON ថ្ងៃទី ០៨ ខែមីនា ដែលត្រូវជាទិវាសិទ្ធនារី ដែលក្នុងឱកាសមួយនេះក៏អាចផ្តល់ឱកាសអោយ អ្នកនិយមគាំទ្រការថែរក្សារសម្រស់អាចមានឱកាស ទទួលបានផលិតផលថ្មីៗ និងជួបជាមួយតារាល្បីទាំង ៣ ដួង នៅក្នុងពិព័រមួយនេះផងដែរ។

កញ្ញា ហ៊ិន ចន្ទ័នីរត្ន័ ពិធីការនីដ៏ស្រស់សោភា រូបនេះក៏ទើបតែដាក់បង្ហាញនៅផលិតផលថ្មីរបស់ខ្លួន នៅក្នុងកម្មវិធីមួយនេះ ហើយអ្នកគាំទ្រក៏អាចជួបផ្ទាល់ជាមួយ កញ្ញា ហ៊ិន ចន្ទនីរ័ត្ន ផងដែរ។

អ្វីដែរគួរអោយកត់សម្គាល់នោះគឺម្ចាស់អាជីវកម្ម អូនស្អាត លោក ចន្ទ តារាយុទ្ធ ដែលជាអ្នកជំនួញវ័យក្មេង ហើយថ្មីៗ នេះប្អូនទើបតែ ប្រឡូកក្នុងវិថីសិល្បះ ផ្នែក ពិធីករ នឹង តារា សំម្តែង ក៏បានបង្ហាញខ្លួននៅក្នុងការតាំងពិព័រនោះផងដែរ។

គួរបញ្ចាក់ផងដែរថាតារាល្បី និងជាអ្នកជំនួញម្ចាស់អាជីវកម្មទាំង ៣​ នេះ បានក្លាយជាទីចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ ទាំងក្នុងវិស័យសិល្បៈ និងក្នុងវិស័យជំនួញ ហើយការបង្ហាញខ្លួននៅក្នុងកម្មវិធីតាំងពិព័រមួយនេះ ក្នុងគោលបំណងបង្ហាញផលិតផលថ្មី ក៏ដូចជាបង្ហាញភាពស្និតស្នាលមួយដល់អ្នកគាំទ្រផលិតផលថែសម្រស់របស់ខ្លួនផងដែរ៕

0 មតិ

បញ្ចេញមតិ

RELATED ARTICLES