សម្តេច ហ៊ុន សែន៖ ទីផ្សារអន្តរជាតិធំៗ ទាំងពីរនេះ ជាគោលដៅធំក្នុងការនាំចេញអង្កររបស់កម្ពុជា

ថ្លែងក្នុងកម្មវិធីបញ្ចុះខ័ណ្ឌសីមាសាងសង់មន្ទីពេទ្យមិត្តភាពកម្ពុជាចិន នៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០១៩ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា “នៅពេលនេះតម្លៃអង្ករបានថយចុះហើយខ្ញុំបានណែនាំដល់រដ្ឋមន្រ្តីក្រសួងកសិកម្មនិងពាណិជ្ជកម្មឱ្យផ្តោតលើប្រទេសចិននិងវៀតណាមដែលនឹងជួយបង្កើនតម្លៃទំនិញ”។

សម្តេចបានលើកឡើងថា “ ប្រទេសចិនគឺជាទីផ្សារអាទិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជាដោយរដ្ឋាភិបាលបានប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីពង្រីកការនាំចេញផលិតផលកសិកម្មទៅឱ្យក្រុមហ៊ុនយក្សអាស៊ីបូព៌ា។ កាលពីឆ្នាំ ២០១៨ ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក ដែលទិញអង្ករកម្ពុជាច្រើនជាងគេដោយនាំចូលអង្ករចំនួន ១៧០.០០០ តោន។

លោកបាននិយាយថារដ្ឋាភិបាលអាចជួយឱ្យវិស័យឯកជនបំពេញកូតារបស់ប្រទេសចិនដោយផ្តល់ការលើកទឹកចិត្តដែលអាចកាត់បន្ថយថ្លៃដើមផលិតកម្ម។

គួបញ្ចាក់ផងដែរថា កាលពីឆ្នាំមុនប្រទេសកម្ពុជាបាននាំចេញអង្ករ ៦២៦.២២៥  តោនទៅកាន់ទីផ្សារអន្ដរជាតិ ហើយចំនួននេះគឺធ្លាក់ចុះ ១.៥ % បើប្រៀបធៀបនឹងឆ្នាំ ២០១៧ កន្លងទៅនេះ។

បើក្រឡេកមើលពីទីផ្សារយក្សរបស់ពិភពលោក ដែលនៅតែបន្តនាំមុខគេដាច់លេខខាងទិញអង្ករច្រើនជាងគេពីទីផ្សារកម្ពុជា សហភាពអឺរ៉ុប នៅតែគ្រងតំណែងជាជើងឯង ដែលមានលទ្ធភាពអាចទិញអង្កររហូតដល់ ២៧០.០០០ តោន ស្មើនឹង ៤២.៩៨ ភាគរយនៃការនាំចេញសរុប។

មានប្រទេសជាដៃគូរនាំចេញអង្កររបស់កម្ពុជាជាច្រើន ដែលកំពុងតែទទួលទិញអង្ករពីកម្ពុជា ក្នុងនោះបើរៀបតាមលំដាប់ប្រទេសនីមួយៗ បន្ទាប់ពីចិនអ្នកទិញធំបំផុតគឺប្រទេសបារាំងប្រមាណជា ៩០.០០០ តោន, ម៉ាឡេស៊ីជាង ៤០.០០០ តោន, ហ្គាបុង  ៣០.០០០ តោន និងហូឡង់ ២៦.០០០ តោន៕

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES