វ៉ាក់សាំងឆ្កែឆ្កួតមួយប្រភេទ មកពីប្រទេសចិន ត្រូវបានក្រសួងហាមមិនអោយលក់នៅស្រុកខ្មែរ

ខណៈពេលដែលជម្ងឺឆ្កែឆ្កួតកំពុងតែផ្ទុះនៅលើបណ្តាញសង្គម ជាហេតុធ្វើអោយប្រជាជនមួយចំនួនធំកំបុងតែភ័យខ្លាច និងរត់ទៅទទួលវ៉ាក់សាំងកាពារជម្ងឺនេះពីវិទ្យាស្ថាន ប៉ាស្ទ័រ ហើយក៏មានប្រជាជនមួយចំនួនទៀតក៏ទទួលសេវាពីគ្លីនិកឯកជនផងដែរ។

នៅក្នុងស្ថានការមួយនេះក្រសួងសុខាភិបាលនៃព្រះរាជជាណាចក្រកម្ពុជាក៏ចាប់ផ្តើមអន្តរាគមន៍ជាមួយផលិតផលថ្នាំវ៉ាក់សាំងឆ្កែឆ្កួតមួយ និង​បានសម្រេ​ច​លុប​បញ្ជីកា ​វ៉ាក់​​​​​​​​​សាំង​ការពា​​​​​​​​​​​​​​​​​​រ​ជំងឺ​ឆ្កែ​ឆ្កួ​​​​​​​​​​​ត​​​​​​​​​​​​លើ​ម​​​​​​​​​​នុស្ស​​​​​​​​​ មួយ​ប្រ​​​​​​​​​ភេទ​​​​​​​​​​​​​​​​​​​ឈ្មោះ Rabies Vaccine​​​​​​​​​ ដែល​ផលិត​ដោ​​​​​​​​យ​គ្រឹះស្ថាន​ផ​​​​​​​​លិត​ឱសថ Cha​​​​​​​​​ngchun Ch​​​​​​​​​​ang​​​​​​​​​​​shen​​​​​​​​​g Lif​​​​​​​​​​e Scie​​​​​​​​​​nce​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​s Ltd., នៃ​ប្រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទេស​ចិន ហើយ​ក្រ​សួង​បា​​​​​​​​​ន​ប្រាប់​ឲ្យ​​​​​​​​​​ក្រុមហ៊ុ​​​​​​​​ន​នេះ​​​​​​​​​ ប្រមូ​​​​​​​​​ល​វ៉ា​​​​​​​​​ក់សាំង​​​​​​​​​​ប្រ​​​​​​​​ភេទ​នេះ​​​​​​​​​ ពី​​​​​​​​​​ទី​​​​​​​​​​ផ្សារ​​​​​​​​​​​នៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​កម្ពុ​​​​​​​​​​ជា​វិញ​​​​​​​​​​​ជា​​​​​​​​​​​​​​​​​​​បន្ទា​​​​​ន់​។​​

រដ្ឋលេ​​​​​​​​​​​ខាធិការ​នៃ​ក្រសួ​​​​​​​​​​ងសុខាភិបា​​​​​​​​ល​រូបនោះ​បានប​​​​​​​​​ញ្ជាក់​ដូច្នេះ​ថា​​​​​​​​​​​ «​ការសម្រេ​​​​​​​​​ច​លុប​បញ្ជី​​​​​​​​​​​ឱសថ​ដែ​​​​​​​​​​​​​​ល​បា​​​​​​​​​​​​​​​​​​​​​​​​​​នលើកឡើង​ខាង​​​​​​​​​​​​​​​​​​​​​​​​​​​លើ ក្នុង​គោលបំណង​ដើ​​​​​​​​ម្បី​ធានា​គុណ​​​​​​​​​ភាព សុវត្ថិភា​​​​​​​​​ព និង​ប្រសិទ្ធ​​​​​​​​​​ភាព ជូន​ដល់​អ្នក​​​​​​​ប្រើប្រាស់ ​​​​​​​​​​​​​​​​​​​​​​​ហើយ​ការសម្រេច​​​​​​​​​លុប​នេះ ចាប់​​​​​​​​​ពីថ្ងៃ​ជូនដំណឹ​​​​​​​​​​ង​នេះ​​​​​​​ទៅ​»​។​

លោក​បាន​ណែនាំ​ដ​ល់​ក្រុមហ៊ុន និង​​​​​​​​​គ្រឹះស្ថាន​ផលិត​ឱស​​​​​​​​​ថ ដែល​ពាក់ព័ន្ធ​​​​​​​​​​ត្រូវ​ប្រមូល​ឱ​​​​​​​​​សថ Rabies ​​​​​​​​​​Vaccine ចេញពី​ឱសថស្ថា​​​​​​​​ន ឱសថស្ថាន​រ​​​​​​​​ង និង​សេវា​សុខា​​​​​​​​​ភិបាល​ឯកជន​​​​​​​​​​ទាំងអស់ បើ​​​​​​​​​ពុំ​នោះ​ទេ​​​​​​​​​ក្រសួង​នឹង​​​​​​​​​​​ចាត់វិធាន​​​​​​​​​​​​​​​​​​​​​ការ​តាម​​​​​​​​​​ផ្លូវ​​​​​​​​​​​​​​​​​​​​ច្បាប់។​​​​​​​​​​​​​​​​​ ទន្ទឹមនឹង​​​​​​​​​នេះ​នៅ​គ្រប់​​​​​​​​​មន្ទីរពេ​​​​​​​​​​​​​​​​​​ទ្យ​រដ្ឋ ឯកជន ​​​​​​​​​គ្លីនិក បន្ទប់​ពិ​​​​​​​​​គ្រោះ​និង​ព្យាបា​​​​​​​​ល​ជំងឺ​និង​​​​​​​​​​​សេវា​ព្យាបាល​​​​​​​​​​ផ្សេង​​​​​​​​​​​​​​​​​​​​​​​ៗ​ទៀត​និង​គ្រប់​គ្រឹះស្ថាន​លក់​​​​ឱ​​​​​សថ​ទាំងអស់​​​​​​​​​​ត្រូវ​បញ្ឈ​​​​​​​​​​ប់​ការប្រើ​​​​​​​​​ប្រាស់​និង​តាំ​​​​​​​​​ង​លក់​វ៉ាក់សាំ​​​​​​​​​​ង​នេះ​ចា​​​​​​​​​​ប់ពី​ចេ​​​​​​​​​​​​​​​​ញ​សេ​​​​​​​ចក្តី​ជូន​ដំណឹង​នេះ​តទៅ។

ចំណែក​មន្ទីរ​​​​​​​​សុខាភិបា​​​​​​​​​​​​​​​​​​ល​រាជធានី​ខេត្ត​​​​​​​​​ត្រូវធ្វើ​ការណែ​​​​​​​​​​នាំ​ដល់​គ្រឹះស្ថា​​​​​​​​​ន​អាហរ័ណ​​​​​​​​​នីហរ័ណ​​​​​​​​​​​ត្រូវ​ឈប់​នាំ​​​​​​​​​​​​​​​​ចូល​វ៉ាក់សាំង​ប្រភេទ​រីឯ ឱសថស្ថាន​​​​​​​​​ ឱសថស្ថាន​រង​​​​​​​​​​​​​​​​ត្រូវ​​​បញ្ឈប់​ការតាំង​ល​​​​​​​​​ក់​ផងដែរ។ក្រ​​​​​​​​សួងសុខាភិបា​​​​​​​​​ល​ នឹង​មាន​​​​​​​​​​​វិធាន​​​​​​​​​​​​​​​​​​​​​​​​​​ការ​តាមផ្លូវ​ច្បាប់​តឹងរ៉ឹង​​​​​​​​​​​ចំពោះ​​​​​​​​​​​​​​​​​គ្រឹះស្ថាន​អាហរ័ណ​​​​​​​​​នីហរ័ណ​ឱស​​​​​​​​​ថស្ថាន ឱសថស្ថា​​​​​​​​​ន​រង​ដែល​នៅ​​​​​​​​​តែ​បន្ត​ការ​​​​​​​​​​នាំ​ចូល​ឬ​​​​​​​​​​​តាំង​​​​​​​​​​​​​​​​​​​​​​​លក់​វ៉ាក់សាំង​​​​​​​​​​ប្រភេ​​​​​​​​​ទ​នេះ​​​​​​​​​​​​​​​​​​នោះ៕

0 មតិ

បញ្ចេញមតិ

RELATED ARTICLES