គេថានៅចិន Jack Ma ពូកែរកស៊ី តែមកមើលយុទ្ធសាស្រ្តរកស៊ីមេធំ Huwei វិញខ្លាំងមិនចាញ់ Jack Ma នោះទេ

បើនិយាយពីអ្នកជំនួញនៅក្នុងប្រទេសចិន មនុស្សស្ទើរតែមួយផែនដីហើយ ដែលពោលសរសើរពីមហាសេដ្ឋីកំពូលស្ថាបនិកក្រុមហ៊ុនលក់រាយតាមអនឡាញ ALIBABA ថាជាសហគ្រិន ដែលពូកែរកស៊ី និងមានចក្ខុវិស័យវែងឆ្ងាយក្នុងការរកស៊ី។

តែនៅក្នុងប្រទេសចិនសំបូរអ្នករកស៊ីពូកែៗណាស់ ហើយមានមនុស្សតិចតួចណាស់ ដែលបានស្គាល់ពីយុទ្ធសាស្រ្តរកស់ស្ថាបនិកក្រុមហ៊ុនទូរស័ព្ទដៃ Huawei គឺលោក Ren Zhengfei ដែលជាបុគ្គលមួយរូបដែលបានអូស Huawei ពីបាតរណ្តៅអោយក្លាយជាយីហោស្មាតហ្វូនល្បីមួយរបស់ចិន។

កាលពី ១០ ឆ្នាំមុន មនុស្សជាច្រើននៅជុំវិញពិភពលោកប្រហែលធ្លាប់ចំអកឡកលើយអោយយីហោទូរស័្ទដៃរបស់ចិន ពោលគឺគ្រាន់តែលឺឈ្មោះថាទូរស័ព្ទចិន គឺតាលាន់តែម្តង ហើយគ្មានអ្នកណាចង់ប្រើប្រាស់ទូរស័ព្ទដៃ ដែលលាន់លឺដូចរន្ទះរបស់ចិននោះទេ ហើយវាក៏ជាយុគសម័យដែលទូរស័ព្ទរបស់ចិនធ្លាក់ដល់បាតតារាង ហើយទូរស័ព្ទដៃនានាដូចជា Nokia,LG គឺកំពុងតែលក់ដាច់ខ្លាំងក្នុងយុគសម័យនោះ។

លោក Ren Zhengfei ពូកែក្នុងការជ្រៀតជ្រែកចូលទីផ្សារណាស់។ បុរសចិនម្នាក់នេះគឺជាបុរសទីមួយ ដែលហែលក្នុងសមុទ្រក្រហមនៃការកស៊ីរហូត រុញ Huawei អោយក្លាយជាទូស័ព្ទស្មាតហ្វូនដំបូងបំផុត ដែលមានការិយាល័យលក់នៅអាមេរិក និងស្ទើរគ្រប់ប្រទេសនៅអាស៊ី ហើើយជាប់ឈ្មោះជាយីហោលក់ដាច់ជាងគេមួយកាលពីឆ្នាំ ២០១៨ នេះ។

មានយុទ្ធសាស្រ្តស្នូល ៣ ដែលស្ថាបនិករូបនេះបានដាក់បញ្ចូលក្នុងគោលការណ៍ផលិតរបស់ Huawei ក្នុងការប្រកួតប្រជែងក្នុងពិភពលោក។ ១.អតិថិជនចំណាយតិចប្រើបានដូចគ្នា យុទ្ធសាស្រ្តនេះ Huawei យកមកអនុវត្តន៍នៅក្នុងការលក់របស់ខ្លួនគឺ ត្រូវលក់ផលិតផលតម្លៃទាប តែមានភាពស៊ីវិល័យ ក្នុងនោះ Huawei បានសម្រេចចិត្តប្រើប្រាស់បន្ទះឈីប Kirin ដែលផលិតនៅក្នុងប្រទេសចិន ហើយវាអាចជួយអោយការផលិតរបស់ Huawei ចំណាយដើមកាន់តែទាបជាងទូរស័ព្ទដៃនានា។ ២.ត្រូវតែខ្លាំងទើបដើរលឿនជាងគេ ពោលគឺបច្ចេកវិទ្យា Huawei បើប្រៀបនឹងពពួក Android នានា គឺហាក់ដូចជានាំមុខគេបន្តិច ជាពិសេសគឺរចនាបទនេះតែម្តង។ ៣.ផលិតអោយល្អទើបលក់ដាច់ Huawei យកចិត្តទុកដាក់បំផុត លើការបង្វិកបច្ចេកទេស និងបញ្ជូនបុគ្គលិក អោយទៅរៀនជំនាញ ពីអ្នកជំនាញមកពីក្រៅប្រទេស ដែលធ្វើអោយវិស័យផលិតទូរស័ព្ទស្មាតហ្វូន នៅប្រទេសចិនកាន់តែហក់ឡើងខ្លាំង៕

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)

សៀវភៅអាត់បី អាវុធដែលអ្នកលក់មិនអាចខ្វះបាន ចេញផ្សាយក្នុងពេលឆាប់ៗ

0 មតិ

បញ្ចេញមតិ

RELATED ARTICLES