វិស័យសំខាន់មួយនៅកម្ពុជា ទាញលុយពីប្រជាជនកម្ពុជាប្រមាណជា ៤១៣ លានដុល្លារក្នុងមួយឆ្នាំ

ក្នុងរយៈពេលប៉ុន្នានឆ្នាំចុងក្រោយនេះ យើងអាចនិយាយបានថា វាជាយុគសម័យនៃបច្ចេកវិទ្យា ដែលមនុសុ្សភាគច្រើនងាកមកប្រើប្រាស់ គ្រឿងអេឡិចត្រូនិកច្រើនមែនទែន ដែលនេះជាសញ្ញាល្អមួយ ដល់អ្នករកស៊ីក្នុងវិស័យនេះ អាចមានឱកាសកើបលុយកើបកាក់បានច្រើនពីទីផ្សារកម្ពុជា។

យោងតាមការិយាល័យស្រាវជ្រាវជាសកលមួយដែលាមឈ្មោះថា  GfK របស់សិង្ហបុរី បានបង្ហាញឱ្យដឹងថា តម្លៃនៃការលក់ផលិតផលអេឡិចត្រូនិកបានកើនឡើងប្រមាណជា ២៧,៨ ភាគរយនៅឆ្នាំ ២០១៨ ដែលរកចំណូលពីការលក់បាន ៤១៣ លានដុល្លារ។ ក្នុងចំណោមផលិតផលអេឡិចត្រូនិកទាំងនោះ ទូរស័ព្ទដៃមានចំនួន ២៨២ លានដុល្លារ ខណៈដែលការលក់គ្រឿងអេឡិចត្រូនិកដែលរួមមាន ទូរទស្សន៍ ម៉ាស៊ីនបោកគក់ម៉ាស៊ីនត្រជាក់និងទូទឹកកកមានតម្លៃ ១២១ លានដុល្លារ។

វាជាឱកាសមួយដ៏ធំនៅក្នុងការជ្រើសរើសរកអាជីពមួយ ដែលមានសក្តានុពលនៅក្នុងទីផ្សារ ហើយបើយោងតាមទិន្នន័យមួយនេះវិស័យអេឡិចត្រូនិក នៅកម្ពុជាមានទីផ្សារធំធេងខ្លាំងណាស់ ដែលជាវិស័យមួយចាំបាច់បំផុតសម្រាប់មនុស្សទាំងមូលផងដែរ។

កំណើននៃអ្នកប្រើប្រាស់់គ្រឿងអេឡិចត្រូនិកនៅកម្ពុជា ហាក់ដូចជាហក់តាមវិស័យមួយចំនួន ដូចជាវិស័យអចលនទ្រព្យ សំណង់ ផ្ទះល្វែង ជាដើម ដែលនៅក្នុងវិស័យមួយនេះត្រូវការគ្រឿងអេឡិចត្រូនិកជាច្រើនប្រភេទ ដើម្បីបំពាក់ និងដំណើរការ មុខងារផ្សេង នៅក្នុងការរៀបចំ ហើយនិន្នាការទៅពេលខាងមុខគេឬំពឹងថា វានៅតែមានកំណើននៃការប្រើប្រាស់នៅតែកើនឡើងជាលំដាប់ នៅឆ្នាំបន្តបន្ទាប់។

បើក្រឡេកមើលពីការលក់គ្រឿងអេឡិចត្រូនិកកាលពីឆ្នាំចាស់ តាមការប្រៀបធៀបការលក់អេឡិចត្រូនិចនៅឆ្នាំ ២០១៧ កម្ពុជាលក់បានប្រមាណជា ៣២៣ លានដុល្លារ ដោយលក់ទូរស័ព្ទដៃតម្លៃ ២១៤ លានដុល្លារអាមេរិក និងអេឡិចត្រូនិកអតិថិជន ១០៩ លានដុល្លារអាមេរិក ។

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES