ស្តេចប្រេងនៅអាស៊ីប៊្រុយណេ រពឹងទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តជិត៣០ម៉ឺននាក់ឆ្នាំនេះ

(ប៊ុ្រយណេ)៖ រដ្ឋាភិបាលប៊្រុយណេរំពឹងទទួលបានភ្ញៀវទេសចរបរទេសមកលេងកម្សាន្ត២៧៨,០០០នាក់នៅឆ្នាំនេះ ខណៈនៅចុងឆ្នាំនេះ មានព្រឹត្តិការណ៍សំខាន់ផ្សេងៗជាង៦០កន្លែងផងដែរ។

ប៊្រុយណេជាប្រទេសដែលប្រជាជនមានកម្រិតជីវភាពដ៏ខ្ពស់មួយនៅអាស៊ី ដោយសារតែប្រទេសនេះពឹងផ្អែកជាង៩០% តែទៅលើធនធានធម្មជាតិមានស្រាប់ដូចជាប្រេង រ៉ែ និងឧស្ម័ន​ធម្មជាតិផ្សេងទៀតជាដើម។

ដោយសម្លឹងឃើញពីអនាគតទៅមុខ១០ឆ្នាំទៀត ប្រទេសនេះនឹងរីងខ្សោះសម្បត្តិធម្មជាតិទាំងនេះ រដ្ឋាភិបាលប៊ុ្រយណេខិតខំជម្រុយឲ្យប្រជាជនរបស់ខ្លួនរៀនរកស៊ី វិនិយោគ សិក្សារៀនសូត្រជំនាញបច្ចេកទេស ជំនាញបច្ចេកវិទ្យាបន្ថែមជាបន្តបន្ទាប់តាមរយៈគម្រោងជម្រុញពីរដ្ឋាភិបាលផ្សេងៗគ្រប់រូបភាព។

ក្រៅពីនេះ រដ្ឋាភិបាលប៊្រុយណេក៏ផ្តល់តម្លៃលើការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរមកសហការ និងមកលេងកម្សាន្តបង្កើតទំនាក់ទំនង និងប្រភពចំណូលចូលជាតិផងដែរ។

កាលពីឆ្នាំ២០១៧ ប្រទេសនេះទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តប្រមាណជិត២៦ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរបរទេសជនជាតិចិនឈរចំណាត់ថ្នាក់លេខ១ មានជាង៤០ភាគរយនៃភ្ញៀវទេសចរបរទេសសរុប។

គួរជម្រាបផងដែរថា ប្រទេសប៊្រុយណេមានប្រជាជនសរុបប្រមាណជាង៤៣ម៉ឺននាក់ និងមានប្រាក់ចំណូលគិតជាមធ្យមប្រចាំឆ្នាំប្រមាណជិត៣៣,៨២៤ដុល្លារអាមេរិកក្នុងមួយនាក់៕

 

អត្ថបទដោយ៖ Jimmy

Editor Business ASEAN

0 មតិ

បញ្ចេញមតិ

RELATED ARTICLES