សេដ្ឋីចិន Jack Ma ចំណុចខ្លាំងរបស់ខ្ញុំមួយនេះសូម្បីតែ Bill Gates ក៏មិនអាចធ្វើបានដែរ

យើងទាំងអស់គ្នាប្រាកដជាស្គាល់ហើយពីមហាសេដ្ឋីមាឌល្អិតចិត្តធំស្ថាបនិកក្រុមហ៊ុន Alibaba គឺលោក Jack Ma ។ លោកត្រូវបានប្រជាជនចិនគោរពនិងចាត់ទុកជាកំពូលអ្នករកស៊ីឆ្នើមបំផុតប្រចាំប្រទេសចិនថែមទៀតផង។ Jack Ma គាត់ពូកែរកស៊ីគឺដោយសារតែគាត់ឈ្លាសវៃ មានទេពកោលស្យ និងតិចនិចក្នុងការបត់បែនខ្ពស់ ។

ប៉ុន្តែថ្មីៗនោះនៅក្នុងបណ្តាញសារពត៌មានមួយមហាសេដ្ឋីរូបនេះបានលើកឡើងថា “ចំណុចខ្លាំងរបស់ខ្ញុំមួយនេះសូម្បីតែ Bill Gates ក៏មិនអាចធ្វើបានដែរ”

មូលហេតុដែលលោកបានលើកឡើងបែបនេះគឺលោក​ចង់រម្លឹករឿងកាលពីលោកទើបតែចាប់ផ្តើមដំបូងគឺលោកចាប់ផ្តើមក្រោយមហាសេដ្ឋី Bill Gates ឆ្ងាយណាស់ ។ ប៉ុន្តែលោកក៏បានសារភាពថាលោកពិតជារៀនសូត្រតាមលោក Bill Gates ពិតមែនគឺដោយសារតែ Bill Gates គាត់ចូលប្រឡូកក្នុងវិស័យបច្ចេកវិទ្យាមុនលោក ដូច្នេះហើយលោកក៏លួចរៀនសូត្រតាមតែម្តង។ ប៉ុន្តែមានរឿងមួយដែលលោកហ៊ានអះអាងថាមហាសេដ្ឋី Bill Gates មិនអាចធ្វើបានដូចលោកនោះគឺទោះបីជាលោកបានរៀនសូត្របានលោក Bill Gates ក៏ពិតមែនក៏ប៉ុន្តែលោកយកវាមកអនុវត្តន៍តាមគោលដៅផ្ទាល់ខ្លួនរបស់លោកវិញ ។ គឺមានន័យថារៀនពីគ្រូបង្រៀនមិនមែនគាត់មានក្តីស្រម៉ៃចង់ធ្វើគ្រូបង្រៀនឡើយ ហើយគាត់បានរៀនសូត្រតាម Bill Gates ក៏ពិតមែនប៉ុន្តែលោកមានក្តីស្រម៉ៃផ្សេងពី Bill Gates។​

ភាពឈ្លាសវៃរបស់ Jack Ma គឺមិនធម្មតាឡើយគឺលោកមានក្តីស្រម៉ៃចង់បង្កើតផ្សាលក់ទំនិញនៅលើវែបសាយ ហើយគំនិតមួយនេះគឺមិនដូចគ្នាជាមួយ Bill Gates នោះឡើយ ។

ចំណុចនេះហើយដែលមហាសេដ្ឋីរូបនេះបានអះអាងថាលោក Bill Gates មិនអាចធ្វើបានដូចលោកនោះឡើយទោះបីរូបលោកជាអ្នកដែលរៀនសូត្រតាមគេក៏ដោយ។

អត្ថបទដោយ នេន សុធា (Leadership Writer)

 

0 មតិ

បញ្ចេញមតិ

RELATED ARTICLES