មកដឹងពីមូលហេតុដែល CEO Apple លោក Tim Cook តែងតែក្រោកពីដំណេកមុនម៉ោង ៤ព្រឹក

លោក Tim Cook គឹជា CEO នៃក្រុមហ៊ុន Apple ហើយលោកគឺជាបុគ្គម្នាក់ដែលល្បីល្បាញហើយទទួលបានការទុកចិត្តខ្លាំងបំផុតពីស្ថាបនិក Apple គឹលោក Steve Jobs ។ ដោយសារតែមានស្នាដៃល្អក្នុងការបំពេញការងារនេះហើយដែលជួយអោយលោកអាចមានសមត្ថភាពក្តោបក្តាប់ក្រុមហ៊ុនយក្សមួយនេះបាន ។ ប៉ុន្តែអ្នកមានដឹងថាជារៀងរាល់ថ្ងៃលោក Tim Cook តែងតែក្រោកពីដំណេកមុនម៉ោង ៤ព្រឹកជានិច្ច។

តើមូលហេតុអ្វីបានជាលោក Tim Cook ឆាប់ក្រោកពីដំណេកបែបនេះ ? តើលោកក្រោកឡើងធ្វើអ្វីខ្លះទាំងព្រឹកបែបនេះ?

ជាកាពិតណាស់ជារៀងរាល់ថ្ងៃមិនថាជាថ្ងៃធម្មតា និងថ្ងៃឈប់សំរាកនោះគឺលោក Tim Cook តែងតែក្រោកពីដំណេកតាំងពីមុនម៉ោងត ៤ ព្រឹក ពីព្រោះលោកត្រូវបំពេញកិច្ចការងារជាច្រើនអោយបានមុនពេលមេឃភ្លឺ ។ មុនដំបូងគឺលោកត្រូវមុជទឹកសម្អាតខ្លួន ហើយអានសៀវភៅ បន្ទាប់មកទៀតគឺលោកស្រូវឆែក និងឆ្លើយតបសារទាំងឡាយដែលបុគ្គលិក និងអ្នកដ៏ទៃទៀតដែលបានផ្ញើរចូលមកលោក ។ បន្ទាប់ពីនោះលោកក៏ឆែកមើលពត៌មានថ្មីៗដែលទាក់ទងទៅនិងសេដ្ឋកិច្ច សង្គម បច្ចេកវិទ្យា និងពត៌មានផ្សេងៗដែលទាក់ទងទៅនិងក្រុមហ៊ុន Apple ដែរ ។ ហើយបន្ទាប់មកទៀតលោកក៏ចំណាយពេលហាត់ប្រាណ និងរៀបចំឯកសារក៏ដូចជារៀបចំកាលវិភាគសម្រាប់បំពេញប្រចាំថ្ងៃ និងបំពេញការងារដែលនៅសេសសល់អោយរួចស្រេច មុននឹងលោករៀបចំខ្លួនចេញទៅធ្វើការ។

ដោយសារតែលោកត្រូវបំពេញកិច្ចការងារជាច្រើនបែបនេះហើយទើបលោកឆាប់ក្រោកពីដំណេកបែបនេះ។ ហើយការឆាប់ក្រោកពីដំណេករបស់លោកគឺផ្តល់ផលប្រយោជន៍ខ្លាំងបំផុតសម្រាប់លោក ព្រោះលោកអាចរៀបចំខ្លួន រៀបចំការងារ និងរៀបចំកាលវិភាគប្រចាំថ្ងៃអោយបានរួចរាល់ និងម៉ត់ចត់ពីព្រឹកដើម្បីកុំអោយប៉ះពាល់ដល់ម៉ោងធ្វើការផ្សេងទៀត៕

អត្ថបទដោយ នេន សុធា (Leadership Writer)

 

0 មតិ

បញ្ចេញមតិ

RELATED ARTICLES