អាមេរិកលេងធម៌ក្តៅ ពិន័យលុយជិត ៦ លានដុល្លារអាមេរិក ពីកម្មវិធី Tik Tok របស់ចិន

លោកអ្នកប្រហែលជាបានស្គាល់កម្មវិធី Tik Tok ជាជាកម្មវិធីកំសាន្តដ៏ល្បីល្បាញមួយរបស់ចិន ដែលធ្វើអោយយុវវ័យនៅជាច្រើន ក្នុងនោះរួមទាំងកម្ពុជាផងដែរ កំពុងតែជក់ចិត្តដិតអារម្មណ៍ជាមួយកម្មវិធីដ៍ទាក់ទាញមួយនេះ។

ថ្មីៗនេះបានលេចចេញពត៌មានមួយពីសហរដ្ឋអាមេរិក ថាមហាអំណាចមួយនេះបានធ្វើការផាកពិន័យយ៉ាងធ្ងន់ធ្ងរទោះលើកំវិធីកំសាន្ត Tik Tok គិតជាទំហំទឹកប្រាក់ប្រមាណជា ៥.៧ លានដុល្លារអាមេរិក ពីក្រុមហ៊ុនផលិតកម្មវិធីមួយនេះ ក្រោមការចោទ​ប្រកាន់​ថា កម្មវិធី​នេះ​បាន​ប្រមូល​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដោយ​ខុស​ច្បាប់​ពី​កុមារ នៅសហរដ្ឋអាមេរិក ។

មន្ត្រី​របស់​គណៈកម្មការ FTC បាន​ថ្លែង​ថា បណ្តាញ​សង្គម TikTok ដែល​បាន​និង​កំពុង​កើន​ឡើង​ប្រជាប្រិយភាព​ក្នុង​ចំណោម​អ្នក​ប្រើប្រាប់​ទូរស័ព្ទ​ទំនើប​ក្មេងៗ មិន​បាន​​​ទទួល​​​ការ​ព្រមព្រៀង​​ពី​​ឪពុក​ម្តាយ​​​របស់​អ្នក​ប្រើប្រាស់​​​វ័យ​ក្មេង​ដែល​មិន​ទាន់​គ្រប់​អាយុ​របស់​ខ្លួន ដូច​មាន​ចែង​​ក្នុង​​ច្បាប់​ការពារ​ភាព​ឯកជន​អនឡាញ​របស់​កុមារ (COPPA)។

លោក Joe Simons  ប្រធាន FTC បានថ្លែង​ថា៖ «ប្រតិបត្តិករ Musical.ly ឬ​មាន​ឈ្មោះ​ម្យ៉ាង​ទៀត​ថា TikTok បាន​ដឹង​ថា កុមារ​ជា​ច្រើន​កំពុង​ប្រើប្រាស់​​​កម្មវិធី​របស់​ខ្លួន ប៉ុន្តែ​ ពួក​គេ​នៅ​តែ​មិន​បាន​ស្វែង​រក​ការ​ព្រមព្រៀង​ពី​ឪពុកម្តាយ​មុន​ពេល​ប្រមូល​ឈ្មោះ អាសយដ្ឋាន​​អ៊ីមែល និង​ព័ត៌មាន​ផ្ទាល់​ខ្លួន​​ផ្សេង​ទៀត​ពី​អ្នក​ប្រើប្រាស់​អាយុ​ក្រោម ១៣ ឆ្នាំ»។

ការ​ពិន័យ​ដ៏​​ច្រើន​នេះគឺជា​កា​រំឭក​មួយដល់​សេវាកម្ម​អនឡាញ​ និង​គេហទំព័រ​ទាំង​អស់​ ដែល​ផ្តោត​ទិសដៅ​លើ​កុមារ​ថា យើង​​អនុម័ត​ច្បាប់ COPPA យ៉ាង​ហ្មត់​ចត់ ហើយ​​យើង​នឹង​ មិន​អត់​ឱន​ឲ្យ​ក្រុមហ៊ុន​ដែល​ព្រងើយ​នឹង​ច្បាប់​នេះ​ទេ»។ TikTok ជា​​កម្មវិធី​ដែល​មាន​ប្រជាប្រិយភាព​បំផុត​មួយ​ក្នុង​ពិភព​លោក ដោយ​មាន​អ្នក​ប្រើប្រាស់​ប្រហែល ៥០០ លាន ​នាក់​៕

0 មតិ

បញ្ចេញមតិ

RELATED ARTICLES