អារម្មណ៏ទាំងនេះដែលធ្វើអោយយីហោកាបូបម៉ាក LV មានការគាំទ្រច្រើនពីអតិថិជន

អស្ចារ្យក៏ជាអារម្មណ៍មួយទៀតដែរដែលធ្វើអតិថិជនអ្នកមានអារម្មណ៍មោទនភាព។អារម្មណ៍មួយនេះជាអារម្មណ៍ដែលយីហោថ្លៃៗជាច្រើនចូលចិត្តប្រើណាស់ ជាពិសេសគឺយីហោសំលៀកបំពាក់គ្រឿងអលង្ការ និងរថយន្តជាដើម។

លោកអ្នកប្រហែលជាបានស្គាល់ហើយពី យីហោ LV(Louis Vuitton) ដែលជាយីហោម៉ូដសំលៀកបំពាក់ដ៏ល្បីមួយនៅក្នុងពិភពលោក។ នៅក្នុងឆ្នាំ២០១៨នេះយីហោមួយនេះជាប់ជាយីហោផលលិតផលថ្លៃកប់ល្អជាងគេបំផុតក្នុងលោក។

មានអាថ៌កំបាំងមួយចំនួនដែលក្រុមហ៊ុនដែលមានអាយុកាលជាង១៦៤ឆ្នាំនេះ នៅតែបន្តមានប្រជាប្រិយភាពនៅក្នុងទីផ្សាររហូតដល់សព្វថ្ងៃនេះ ហើយមានប្រាក់ចំណូលប្រមាណជា៣០ពាន់លានដុល្លារ។

តើមានហេតុផលអ្វីខ្លះនៅពីក្រោយខ្នងដែលធ្វើអោយ LVយីហោ នៅតែជាផលិតផលលក់ដាច់ខ្លាំងបែបនេះ?

១. សាមញ្ញតែដើរទាន់សម័យកាល

ការរក្សាតុល្យភាពរវាងគុណភាពខ្ពស់ និងទាន់សម័យកាលជាចំណុចពិសេសមួយដែលធ្វើអោយ LVក្លាយជាផលិតផលដែលមានការពេញនិយមខ្លាំងពីសំណាក់អ្នកប្រើប្រាស់។ LV ជាផលិតផលមួយដែលមានលក្ខណះទូទៅសម្រាប់បម្រើដល់តម្រូវការអតិថិជនលើផ្នែកសំលៀកបំពាក់ដូចជា ខោអាវ ខ្សែក្រវាត់ កាបូប ជាដើម…ដែលជាផលិតផលស្ថិតក្នុងលំដាប់ខ្ពស់មួយ។ ក្នុងឆ្នាំ២០០៦ ដល់ឆ្នាំ២០១២   ​Louis Vuitton បានជាយីហោផលិតផលដ៏ប្រណីត និងបានធ្វើប្រតិបត្តិការលក់ទៅកាន់ប្រទេសជាង៥០ និងមានហាងធំៗជាង៤៥០កន្លែងនៅទូទាំងពិភពលោក។

២. ស្ថិតក្នុងរូបភាពផលិតដោយដៃ

ពេលខ្លះអ្នកចង់ទិញផលិតផល LV ព្រោះគិថាជាផលិតផលដែលផលិតដោយដៃ ហើយប្រើកម្លាំងមនុស្សក្នុងការផលិត ចាហេតុធ្វើអោយផលិតផលនេះក្លាយជាផលិតផលមួយដែលមានគុណភាពខ្ពស់ហើយគេអោយតម្លៃខ្ពស់លើការផលិតដោយដៃនេះ។អ្នកលក់ផលិតផល LV តែងតែប្រើប្រាស់យុទ្ធសាស្ត្រនេះក្នុងការលក់ផលិតផលរបស់ខ្លួនទៅអោយអតិថិជន ស្របពេលដែល LV កំពុងមាននិន្នាការឆ្ពោះទៅកាន់ការប្រើបា្រស់ម៉ាស៊ីនផលិតនៅតាមផ្នែកខ្លះ ដើម្បីបង្កើនការផលិតសម្រាប់សតវត្សទី២១នេះ។

៣. លក់មានពេលកំណត់

យុទ្ធសាស្ត្រកំណត់ពេលវេលាលក់ផលិតផលជាចំណុចខ្លាំងមួយដែល LV ជម្រុញការលក់របស់ខ្លួនបានកាន់តែរហ័ស ហើយវាជាយុទ្ធសាស្ត្រក្នុងការជម្រុញទឹកចិត្តអតិថិជនអោយមានការរួសរាន់ក្នុងការទិញផលិតផលពីក្រុមហ៊ុនរបស់ខ្លួន។ មានពាក្យជាច្រើនដែលក្រុមហ៊ុននេះតែងតែប្រើក្នុងការពន្ញាក់អារម្មណ៍ភ្ញៀវដូចជា មានលក់ហើយថ្ងៃនេះ ឬពាក្យថា លែងមានលក់រហូតហើយ ជាដើម ដែលធ្វើអោយអតិថិជន LV ទាំងអស់រួសរាន់ទៅទិញតាមដែលអាចធ្វើទៅបាន។

៤. ការរចនាដោយអ្នកច្នៃម៉ូតកំពូលៗ

មូលហេតុចុងក្រោយដែលធ្វើអោយ LV លក់ដាច់ដោយសារតែក្រុមហ៊ុនដ៏ចំណាស់នេះមានការច្នៃប្រឌិត និងការ Promotion ប្រកបដោយទេពកោសល្យខ្ពស់ និងរចនាដោយអ្នកច្នៃម៉ូតពូកែៗបំផុតរបស់ពិភបលោក។ បើនិយាយពីការរចនាម៉ូតវិញ ក្រុមហ៊ុននេះមានគំនិតច្នៃបង្កើតថ្មីខ្ពស់ បើធៀបនឹងក្រុមហ៊ុនសំលៀកបំពាក់នានាផ្សេងទៀត។ តែបើក្រឡេកមកមើលការ Promotion វិញគឺកប់តែម្ដងគឺអញ្ជើញសុទ្ធតែតារាល្បីៗមកថតស្ពតពាណិជ្ជកម្មដូចជា៖ Jennifer Lopez, Uma Thurman, Angelina Jolie, Sean Connery, Mikhail Gorbachev,…ជាដើមដែលធ្វើអោយទីផ្សារផលិតផល LV កាន់តែអស្ចារ្យនិងល្បីល្បាញខ្លាំង។

កាបូប LV បានធ្វើអោយអ្នកប្រើមានមោទនភាពខ្លាំងដោយសារតែចំណុចទាំង៤ខាងលើរួមផ្សំគ្នាទៅធ្វើអោយអ្នកប្រើប្រាស់មានអារម្មណ៍អស្ចារ្យមែនទែន។ ជារបស់សាមញ្ញតែធ្វើដោយដៃ និងរចនាដោយកំពូលអ្នកច្នៃម៉ូត។ ជារបស់សាមញ្ញតែមានតម្លៃថ្លៃកប់ពពកហើយបើអ្នកចង់ប្រើមិនទិញនោះទេនឹងស្ដាយក្រោយព្រោះចំនួនមានកំណត់។

ដកស្រង់ពីសៀវភៅ៖ លក់អារម្មណ៍ 15$   (  ដឹកជញ្ជូនឥតគិតថ្លៃនៅភ្នំពេញ  )

ទំនាក់ទំនងទិញ៖  016 300 843 / 017 300 844

0 មតិ

បញ្ចេញមតិ

RELATED ARTICLES