ឆ្លាតគ្រាន់បើ! កូកាកូឡាឆ្លៀតធ្វើរឿងមួយដាក់លោក ត្រាំ និង គីម ដើម្បីទាញឱកាសធ្វើទីផ្សារនៅវៀតណាម

ខណៈដែលជំនួបកំពូលរបស់ប្រធានាធិបិបតីអាមេរិក ដូណាល់ត្រាំ ជាមួយនឹងប្រធានាធីបតីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន ដែលប្រព្រឹត្តទៅនៅលើទឹកដីសមុទ្រក្រហមវៀតណាម ទីក្រុងហូជីមិញ ដែលធ្វើអោយមនុស្សទូទាំងពិភពលោកកំពុងតែផ្តោតតាមដានព្រឹត្តការណ៍មួយនេះយ៉ាងយកចិត្តទុកដាក់បំផុត។

សម្លឹងឃើញពីឱកាសល្អមួយនេះក្រុមហ៊ុនកូកាកូឡានៅក្នុងប្រទេសវៀតណាម បានរៀបជំតម្រូវផលិតផលរបស់ខ្លួនអោយស៊ីជាមួយព្រឹត្តិការណ៍មួយនេះ ដោយរៀបចំសំបកកំប៉ុងថ្មីមួយ ដែលនិយាយពីសន្តិភាពនៅក្នុងពិភពលោក ដែលន័យមួយនេះហាក់ដូចជាប្រទាក់ក្រឡាគ្នាជាមួយកិច្ចប្រជុំដ៏ធំមួយនេះ។ កូកាកូឡាបានរំលេចនូវសុភាសិតមួយឃ្លា “Here’s to peace, hope and understanding” ដែលមានន័យថា​ “សង្ឃឹមនិងយោគយល់គ្នាដើម្បីសន្តិភាព ដែលសរសេរជា ៣ ភាសាគឺ អង់គ្លេស កូរ៉េ និង វៀតណាម ដែលជាប្រយោគមួយទាក់ទាញចិត្តមនុស្សម្នារជាច្រើននៅទូទាំងសកលលោក។

ក្នុងចេតនាមួយនេះក្រុមហ៊ុនភេសជ្ជៈដ៏ធំរបស់វៀតណាម ចង់រំលឹកដល់កិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្ររវាងលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនហើយបានសម្រេចផ្លាស់ប្តូរឡូហ្គោរូបសញ្ញារបស់យើងសម្រាប់ព្រឹត្តិការណ៍ពិសេសនេះ “។

ស្រាបៀរសៃហ្គនដែលជាផលិតផលរបស់ក្រុមហ៊ុនផលិតស្រា Sabeco ដ៏ធំបំផុតរបស់វៀតណាមបានបង្ហោះតាមហ្វេសប៊ុកនូវរូបភាពមួយនៃវ៉ែនតាស្រាបៀរពីរដែលមានស្នោពណ៌សនៅលើកំពូលបង្ហាញពីរូបភាពនៃមេដឹកនាំពិភពលោកពីររូបដែលបានគូសបញ្ជាក់ដោយសារវៀតណាមថា ” Uong mung hoa binh” ឬ “ការលើកទឹកចិត្តដល់សន្តិភាព”។

នេះគឺជាការឆក់ឱកាសមួយរបស់ក្រុមហុនភេសជ្ជកូកាកូឡា នៅក្នុងប្រទេសវៀតណាម ដែលធ្វើអោយប្រជាជនក្នុងពិភពលោកចងចាំព្រឹត្តិការណ៍មួយនេះ ដែលជាព្រឹត្តិការណ៍ប្រវតិ្តសាស្ត្រមួយនៅក្នុងប្រវត្តិសាស្រ្តកិច្ចប្រជុំកំពូលរវាងស្តេចក្រាញ់ពិភពលោកទាំងពីនេះ​៕

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES