អ្នកព្រឹក្សាយោបល់លំដាប់ពិភពលោក បង្ហាញពីវីធីកាត់បន្ថយស្ត្រេសក្នុងការងារ និងក្នុងការរកស៊ី

នៅក្នុងការងារ និងនៅក្នុងការរកស៊ីរបស់មនុស្សយើងជារៀងរាល់ថ្ងៃគឺមិនមែនសុទ្ធតែជួបនិងល្អៗ ភាពរីកចំរើន និងរឿងសប្បាយរីករាយរាល់ថ្ងៃនោះឡើយ។ ពេលខ្លះក៏មានបញ្ហាកើតឡើងនៅក្នុងកន្លែងការងារ ឬ អាជីវកម្មមានបញ្ហាដែលជាមូលហេតុធ្វើអោយអ្នកធុញថប់ ហើយក៏បណ្តាលទៅជាស្ត្រេសនៅក្នុងចិត្ត​។

បើតាមមតិយោបល់របស់លោក Ramit Sethi អ្នកជំនួញ និង អ្នកប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុរបស់អាមេរិកលោកបានផ្តល់យោបល់ទាក់ទងទៅនិងបញ្ហាស្ត្រេស ក្នុងការងារ និងក្នុងការរកស៊ី ដែលមានដូចខាងក្រោម ។

លោក Ramit Sethi បានផ្តល់យោបល់ថា បុគ្គលណាក៏ធ្លាប់ជួបនិងបញ្ហាស្ត្រេសដូចគ្នា ក៏ប៉ុន្តែអ្នកខ្លះក៏មានវិធីនៅក្នុងការដោះស្រាយ អ្នកខ្លះទៀតក៏មិនអាចរកដំណោះស្រាយបាន ទើបបណ្តាលអោយពួកគេធុញថប់ និងស្ត្រេសកាន់តែខ្លាំងរហូតដល់ដំណាក់កាលធ្ងន់ធ្ងរ ។ លោកក៏បានលើកឡើងពីដំណោះស្រាយបែបនេះថា ប្រសិនបើអ្នកស្ត្រេសខ្លាំងនៅក្នុងកន្លែងការងារ ឬក្នុងការរកស៊ី អ្នកត្រូវតែរកវីធីដោះស្រាយចំណុចដែលតូច ជាមុនសិន ហើយត្រូវធ្វើតាមសម្រួលមិនត្រូវបង្ខំនោះទេ ។ អ្នកត្រូវតាំងអារម្មណ៍អោយស្ងប់ហើយប្រាប់ខ្លួនឯងថា​ដំណោះស្រាយពិតជាមាន ហើយបន្តិចទៀតរឿងគ្រប់យ៉ាងនិងប្រសើឡើងជាក់ជាមិនខាន ។ ម្យ៉ាងទៀតគឺត្រូវធ្វើចិត្តអោយត្រជាក់ គិតរឿងល្អៗ រឿងសប្បាយៗ និងស្វែងរកឬសគល់មួយណា និងមូលហេតុអ្វីដែលធ្វើអោយអ្នកមានអារម្មណ៍ធុញថប់ រួចហើយដោះស្រាយវាម្តងបន្តិចតាមសម្រួល និងដោយសន្តិវិធី ។ ចំណុចមួយទៀតគឺពេលធុញថប់គួរ ឬស្ត្រេស អ្នកមិនត្រូវរអ៊ូរទាំឡើយ ព្រោះថាការរអ៊ូរទាំនេះគឺវាគ្មានប្រយោជន៍សម្រាប់អ្នកនោះឡើយ ព្រោះថាវាធ្វើអោយអ្នកខាតពេលវេលាអត់ប្រយោជន៍ ហើយកាន់តែធ្វើអោយអ្នកធុញថប់លើសដើមទៀតផង។

ចំណុចដែលល្អអ្នកគួរតែចំណាយពេលទាំងនោះមកសំរាកលំហែរខួរក្បាល ធ្វើរឿងល្អៗអោយអារម្មណ៍ស្រស់ស្រាយឡើងវិញ និងស្វែងរកដំណោះស្រាយនោះទើបជាការប្រសើរបំផុត។

អត្ថបទដោយ នេន សុធា (Leadership Writer)

 

0 មតិ

បញ្ចេញមតិ

RELATED ARTICLES