មហាសេដ្ឋី Tony Robbins បង្ហាញពីមូលហេតុដែលលោកអាចរកចំណូលបាន ៥០០លានដុល្លា

លោក Tony Robbins គឺជា​វិនិយោគិន​ដ៏​ល្បី​ឈ្មោះ​ និង​ជា​មហាសេដ្ឋី​មាន​ទ្រព្យសម្បត្តិ​ប្រមាណ​៥០០​លាន​ដុល្លារ ។ ដោយសារតែលោកមានសមត្ថភាពខ្លាំងពូកែបែបនេះហើយ ទើបកិត្តិនាមរបស់លោកបានល្បីរន្ទីរហូតពាសពេញពិភពលោករួមទាំងកម្ពុជាផងដែរ។ លោក Tony Robbins បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនក្នុងសៀវភៅដែលោកបាននិពន្ធឡើងដែលបង្ហាញពីមូលហេតុដែលធ្វើអោយលោកអាចរកចំណូលបានរហូតដល់ទៅ ៥០០ លានដុល្លា ។

.ត្រូវមានគោលដៅច្បាស់លាស់

ការកំណត់គោលដៅសម្រាប់ជីវិតអោយបានច្បាស់លាស់នោះ គឺវាពិតជាមានប្រយោជន៍សំខាន់ណាស់សម្រាប់អ្នក ព្រោះវាធ្វើអោយអ្នកមានភាពជាក់លាក់ និងច្បាស់លាស់ក្នុងការដើរតាមក្តីស្រម៉ៃរបស់ខ្លួន។ ការកំណត់គោលដៅសម្រាប់​អនាគត​បាន​ច្បាស់លាស់ នោះ​វា​នឹង​ក្លាយ​ជា​អ្វី​ដែល​មក​ជំរុញ​អ្នក​ឲ្យ​ទៅ​មុខ មិនមែន​អ្នក​ទៅ​ខំ​រុញ​វា​ឲ្យ​ទៅ​មុខ​នោះ​ទេ។ បើ​ទោះ​ជា​នៅ​ក្នុង​ស្ថានភាព​អស់​សង្ឃឹម​ដែល​ស្ទើរ​តែ​បោះបង់​ចោល​ក៏​ដោយ ប៉ុន្តែបើអ្នកនឹកដល់គោលដៅរបស់អ្នក អ្នកនឹងមានកំលាំងចិត្តតស៊ូទៅមុខទៀតជាក់ជាមិនខាន។

.ត្រូវមានទម្លាប់សន្សំប្រាក់ដែលខ្លួនមាន

ចំពោះប្រាក់ចំណូលដែលទទួលបានមិនថាតិច​ ឬច្រើននោះឡើយគឺត្រូវតែដកសន្សំទុកជានិច្ច ព្រោះថាប្រាក់សន្សំនេះហើយដែលអាចជួយអោយអ្នកមានទុនសម្រាប់ដោះស្រាយបញ្ហាទៅថ្ងៃក្រោយ ។ ហើយប្រាក់សន្សំគឺជាប្រាក់គោលមួយដែលជួយបង្កើនទ្រព្យសម្បត្តិរបស់អោយកាន់តែច្រើន ហើយទោះបីជាអ្នកពូកែរកស៊ី ធ្វើការ ឬពូកែរវិនិយោគប៉ុណ្ណាក៏ដោយ បើអ្នកចាយខ្ជះខ្ជាយមិនចេះសន្សំនោះទេ អ្នករកយ៉ាងណាក៏មិនសល់លុយនោះដែរ។

.ថែទាំសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត អោយបានរឹងមាំ  

ត្រូវចេះថែរទាំសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តអោយបានល្អព្រោះថាផ្នែកទាំង ២ នេះមិនអាចខ្វះមួយណាបានឡើយគឺត្រូវតែដើរទន្ទឹមគ្នាទើបជាការប្រសើរ ។ អ្នកមិនអាចទៅធ្វើការងារ ឬប្រកបរបររកស៊ី និងទៅធ្វើអ្វីមួយបានឡើយប្រសិនបើអ្នកកំពុងមានជម្ងឺ ហើយបើអ្នកមានជម្ងឺរាំរ៉ៃទៀតនោះអ្នកមិនត្រឹមតែខាតពេលក្នុងការរកចំណូលឡើយ អ្នកថែមទាំងត្រូវចំណាយលុយព្យាបាលជម្ងឺថែមទៀតផង ។ ចំនែកសុខភាពផ្លូវចិត្តក៏ដូចគ្នា ព្រោះថាកម្លាំងចិត្តគឺជាថាមពលមួយដែលគ្មានរូប ប៉ុន្តែវាមានអំណាចខ្លាំងខ្លានៅក្នុងការជួយជំរុញអ្នកអោយដើរទៅគោលទៅដែលជាក្តីស្រម៉ៃ និងតស៊ូទាំងស្នាមញញឹម ដោយមិនគិតពីការនឿយហត់ ។

អត្ថបទដោយ នេន សុធា (Leadership Writer)

 

0 មតិ

បញ្ចេញមតិ

RELATED ARTICLES