លោកស្រី គ្រេស រចនី ហ្វុង បើយើងធ្វើបាន ២ចំណុចនេះជីវិតយើងនិងជួបតែភាពថ្លៃថ្នូរ និងរីកចំរើន

មនុស្សយើងគ្រប់គ្នាមិនថាអ្នករកស៊ី ឬអ្នកធ្វើការនោះឡើយ គឺតែងតែចង់ទទួលបាននូវភាពរីកចំរើន និងភាពជោគជ័យទាំងអស់ ហើយគ្មានអ្នកណាម្នាក់ដែលចង់អោយជីវិតខ្លួនឯងជួបនិងភាពបរាជ័យនោះឡើយ ។ ភាពបរាជ័យក្នុងជីវិតអាចកើតឡើងបានគ្រប់ពេលវេលាចំពោះមនុស្សយើងប្រសិនបើយើងមិនបានត្រៀមខ្លួន និងរៀបចំខ្លួន មិនបានពង្រឹងនូវសមត្ថភាព និងចំណេះដឹងរបស់យើងអោយបានខ្លាំងក្លាទេនោះ។

បើតាមបទពិសោធន៍របស់លោកស្រី គ្រេស រចនី ហ្វុង (Grace Rachny Fong) នាយិកាប្រតិបត្តិក្រុមហ៊ុន Century 21 Cambodia ដែលជាក្រុមហ៊ុនលក់ និងជួលអចលនទ្រព្យក្នុងប្រទេសកម្ពុជា លោកស្រីបានចែករំលែកបទពិសោធន៍ ៣ យ៉ាងដែលអាចជួយអោយជីវិតយើងមិនងាយជួបនិងរឿងបរាជ័យឡើយ។

.ប្រឹងប្រែងសិក្សា និងធ្វើអ្វីដែលយើងស្រលាញ់

នៅក្នុងចំណុចនេះលោកស្រី គ្រេស រចនី ហ្វុង ធ្លាប់បានលើកឡើងថា ដើម្បីអោយជីវិតយើងទទួលបានភាពរីកចំរើនទៅមុខដោយរលូននោះ គឺយើងត្រូវតែខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងបង្កើនសមត្ថភាពអោយខ្លាំងពូកែរ។ ចំណុចមួយទៀតគឺត្រូវធ្វើកិច្ចការងារណាដែលយើងស្រលាញ់ និងពេញចិត្ត​ ព្រោះនៅពេលដែលយើងធ្វើអ្វីមួយដែលយើងស្រលាញ់ពេញចិត្តហើយនោះ គឺយើងនិងខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ឡើយ ។

.ត្រូវចេះដឹងគុណអ្នកដែលធ្លាប់មានគុណមកលើយើង

លោកស្រី គ្រេស រចនី ហ្វុង ធ្លាប់បានលើកឡើងថា ប្រសិនជាបុគ្គលណាម្នាក់ធ្លាប់អោយបាយយើងញាំមួយចាននោះ គឺយើងត្រូវតែដឹងគុណគេមួយជីវិត ។ ប្រសិនបើអ្នកណាម្នាក់ទោះជាឪពុកម្តាយ បងប្អូន មិត្តភក្តិ ឬអ្នកដ៏ទៃក៏ដោយ  អោយតែធ្លាប់បានធ្វើអំពើរល្អមកលើយើងនោះ គឺយើងត្រូវតែចងចាំនិងត្រូវតែចេះដឹងគុណអ្នកទាំងនោះវិញ។ ការចេះដឹងគុណ និងចេះតបស្នងសងគុណនេះហើយជាប្រភពនៃភាពរីកចំរើន និងសេចក្តីថ្លៃថ្នូក្នុងជីវិតរបស់មនុស្សយើង។

អត្ថបទដោយ​ នេន សុធា (Leadership Writer)

 

Online

RELATED ARTICLES