ឧកញ៉ា ឃ្លោក បើអ្នកមានគំនិតទាំងនេះនៅក្នុងខ្លួន អនាគតភ្លឺស្វាងកំពុងតែរង់ចាំអ្នកហើយ

យើងប្រាកដជាស្គាល់ហើយពី លោក ទុំ សារុត ហៅនាយ​ឃ្លោកដែលជាតារាកំប្លែងដ៏មានប្រជាប្រិយភាពក្នុងពេលកន្លងទៅ។ ប៉ុន្តែក្នុង​រយៈពេល​៦ឆ្នាំចុងក្រោយនេះ ខណៈលោក​ទទួល​បានជោគជ័យខ្លាំង​លើក្រុម​ហ៊ុន​​លក់​អាហារ​បំប៉ន​សុខភាព និង​អាជីវកម្ម​ ​រថយន្ត​ដឹក​ខ្សាច់​ លោកក៏បានលាឈប់ពីសិល្ប: ហើយបានឡើងតំណែងជាឧកញ៉ាផងដែរ។​

លោកឧកញ៉ា ទុំ សារុត ហៅនាយឃ្លោកក៏ធ្លាប់បានចែករំលែកបទពិសោធន៍ទៅកាន់អ្នកជំនាន់ក្រោយថា បើអ្នកមានគំនិតទាំងនេះនៅក្នុងខ្លួន អនាគតភ្លឺស្វាងកំពុងតែរង់ចាំអ្នកហើយ ។

.ត្រូវមានផែនការជីវិត ច្បាស់លាស់

ជាការពិតណាស់​ចំពោះបុគ្គលដែលមានផែនការជីវិតច្បាស់លាស់គឺពួកគាត់តែងតែទទួលបានលទ្ធផលល្អជាងអ្នកដែលមិនបានរៀបចំផែនការសម្រាប់ជីវិតរបស់ខ្លួន ។ ម៉្យាងទៀតនៅពេលដែលអ្នកបានរៀបចំផែនការសម្រាប់ជីវិតហើយនោះ អ្នកនិងដឹងថាត្រូវចាប់ផ្តើមអ្វីមុន ធ្វើអ្វីបន្ទាប់ និងធ្វើអ្វីជាខាងក្រោយ សម្រាប់ជីវិតរបស់អ្នក ។ ម៉្យាងទៀតអ្នកមានផែនការសម្រាប់ជីវិតគឺភាគច្រើនពួកគេតែងតែត្រៀមខ្លួន និងត្រៀមចិត្ត ទុកជាមុនដូច្នេះហើយលទ្ធផលគឺភាគច្រើនពួកគេទទួលបានជោគជ័យក្នុងជីវិតច្រើនជាងអ្នកដែលគ្មានផែនការសម្រាប់ជីវិត។

.ក្រទ្រព្យមិនជាបញ្ហា តែកុំក្រគំនិត

បើសិនជាអ្នកកើតមកជាអ្នកក្រ គឺមិនមែនជារឿងចម្លែក ឬជារឿងមួយដែលអ្នកត្រូវតូចចិត្តតូចថ្លើម និងអស់សង្ឃឹមនោះដែរ ។ សូមអ្នកក្រឡេកទៅមើលបុគ្គលជោគជ័យយ៉ាងច្រើននៅជុំវិញពិភពលោកដែលចាប់ផ្តើមជីវិតរបស់ពួកគាត់ចេញពីភាពក្រខ្សត់ ហើយបុគ្គលខ្លះទៀតចាប់ផ្តើមពីបាតដៃទទេក៏មាន។ បុគ្គលទាំងនោះអាចទទួលបានជោគជ័យដោយសារតែពួរគាត់ក្រតែទ្រព្យសម្បត្តិ តែពួកគាត់មានគំនិតនៅក្នុងការអភិវឌ្ឍន៍ខ្លួន និងមានគំនិតក្នុងការលើកស្ទួយខ្លួនឯងអោយចាកផុតពីភាពក្រីក្រ ។ បើអ្នកមានគំនិត និងចំណេះ ក៏ដូចជាជំនាញនៅក្នុងខ្លួន អ្នកនិងលែងស្គាល់ពាក្យថាក្រទៀតហើយ ហើយអនាគតត្រចះត្រចង់ក៏កំពុងតែរង់ចាំអ្នកដូចគ្នាដែរ ។

អត្ថបទដោយ នេន សុធា (Leadership Writer)

 

0 មតិ

បញ្ចេញមតិ

RELATED ARTICLES