ម្ចាស់ហាងលក់គ្រឿងសមុទ្រមួយកន្លែងប្រើតែ ២ស្នៀត ធ្វើអោយគូរប្រជែងក្បែរៗប៉ះជើងព្រាត

លោក Stu Snyder គឺជាជាម្ចាស់ភោជនីយដ្ឋានលក់អាហារ និងគ្រឿងសមុទ្រយីហោ Beal’s Lobster Pier ដែលជាភោជនីយដ្ឋានមួយដែលល្បីល្បាញមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុង សហរដ្ឋអាមេរិក។ នៅពេលដែលលោកចាប់ផ្តើមបើកដំណើរការដំបូងលោកមិនទាន់ជឿជាក់លើខ្លួនរបស់ទាំងស្រុងនោះទេ ដោយសារតែលោកត្រូវប្រកួតប្រជែងជាមួយនិងភោជនីយដ្ឋានផ្សេងៗទៀតនៅក្នុងតំបន់។ នៅក្នុងទីតាំងដែលលោកបើកភោជនីយដ្ឋាននោះគឺមានអាហារដ្ឋាន និងកន្លែងលក់ចំណីអាហារផ្សេងទៀតដែលពួកគេអាចទាក់ទាញភ្ញៀវ និងអតិថិជនបានច្រើនជាងហាងរបស់លោក។

នៅក្នុងពេលនោះផងដែរក៏មានហាងមួយចំនួនក៏បានលក់ម្ហូបអាហារក្នុងតំលៃថ្លៃពេករហូតដល់ភ្ញៀវលែងហ៊ានចូល ហើយនៅពេលនោះហើយដែលលោកបានគិតឃើញវិធីមួយដែលអាចយកឈ្នះលើភោជនីយដ្ឋានផ្សេងៗទៀតបាន។ វិធីទី១លោក Stu Snyder ក៏បានទៅតំបន់មាត់សមុទ្រ ហើយក៏បានទាក់ទងជាមួយអ្នកនេសាទដើម្បីទិញគ្រឿងសមុទ្រដោយផ្ទាល់តែម្តង ហើយក្នុងតំលៃថោកទៀតផងដើម្បីយកមកលក់នៅក្នុងភោជនីយដ្ឋានរបស់លោក។​ ហើយវីធីសាស្ត្រទី២ គឺភោជនីយដ្ឋានរបស់លោកលក់មុខម្ហូបក្នុងតំលៃធូថ្លៃជាងភោជនីយដ្ឋានផ្សេងៗទៀតប៉ុន្តែគុណភាពនៅដដែល ។

នៅត្រង់ចំណុចនេះហើយដែលភោជនីយដ្ឋានរបស់លោកអាចយកឈ្នះលើហាងផ្សេងៗ និងអាចទាក់ទាញអតិថិជនបានយ៉ាងច្រើនជាងហាងដ៏ទៃទៀត។ ហើយយុទ្ធសាស្ត្រយកប្រាក់ចំណេញតិចនេះហើយដែលអាចធ្វើអោយអាជីវកម្មរបស់គាត់អាចឈរជើងមកដល់សព្វថ្ងៃនេះ ហើយភោជនីយដ្ឋានផ្សេងៗដែលលក់ក្នុងតម្លៃថ្លៃទាំងនោះមួយចំនួនធំក៏បានបិទទ្វាទៅវិញផងដែរ។ លោក Stu Snyder ធ្លាប់មានប្រសាសន៍ថាគ្រប់អាជីវកម្មទាំងអស់មិនត្រូវចង់បានប្រាក់ចំណេញហួសហេតុពេកនោះទេ ពីព្រោះអ្នកមិនមែនបើកអាជីវកម្មតែមួយថ្ងៃនោះទេ អ្នកនៅមានពេលជាច្រើនទៀតក្នុងការកសាងកេរ្តិ៍ឈ្មោះ និងអភិវឌ្ឍន៍ខ្លួន និងយកប្រាក់ចំណេញអោយសមរម្យទៅនិងទីផ្សារនៅទើបអាជីវកម្មរបស់អ្នកអាចរស់បានយូរ ។

អត្ថបទដោយ នេន​ សុធា (Leadership Writer)

 

0 មតិ

បញ្ចេញមតិ

RELATED ARTICLES