លោកយាយវ័យ ៩៤ ឆ្នាំអាចធ្វើការបានដូចមនុស្សពេញវ័យ ព្រោះគាត់មានទម្លាប់ប្រចាំថ្ងៃបែបនេះ

បើយើងនិយាយពីវ័យ ៩៤ ឆ្នាំនោះយើងទាំងអស់គ្នាប្រកដជាដឹងហើយថាគឺជាវ័យមយួយដែលចាស់ជរាណាស់ទៅហើយ ។ មានមនុស្សចាស់មួយចំនួនដែលមានវ័យមិនដល់ប៉ុណ្ណេះផងអ្នកខ្លះទៀតក៏មានជំងឺទ្រុតទ្រោមអ្នកខ្លះទៀតក៏គេងនៅកន្លែងមិនអាចកំរើកបានក៏មាន។ ប៉ុន្តែក៏មានមនុស្សចាស់មួយចំនួនដែរ ទោះបីជាអាយុរបស់គាត់ច្រើនក៏ពិតមែន ក៏ប៉ុន្តែគាត់នៅមានកំលាំងកំហែងមាំមួន និងអាចបំពេញកិច្ចការងារប្រចាំថ្ងៃ ដូចជាមនុស្សទូទៅដែរ។

ជាក់ស្តែងលោកយាយ Wynnifred Franklin គាត់មានអាយុរហូតទៅដល់ ៩៤ ឆ្នាំហើយក៏ប៉ុន្តែគាត់អាចធ្វើអ្វីបានគ្រប់យ៉ាងដូចជាក្មេងៗដែរ។ ជារៀងរាល់ថ្ងៃលោកយាយបានក្រោកពីដំណេកហើយចាកចេញពីផ្ទះទៅធ្វើការនៅហាងនំបុ័ងមួយកន្លែងតាំងពីម៉ោង ៦ ព្រឹកជារៀងរាល់ថ្ងៃ ។ តាមពិតលោកយាយត្រូវបានចូលនិវត្តន៍តាំងពីឆ្នាំ ១៩៩៣ មកម្លេះ ក៏ប៉ុន្តែដោយសារតែគាត់ទម្លាប់ធ្វើការជាប់មករហូតនោះ គឺគាត់មិនអាចសំរាកនៅផ្ទះបានទេ ដូច្នេះហើយម្ចាស់ហាងនំក៏យល់ព្រមតាមសំណូមពររបស់គាត់ ។ នៅក្នុងកន្លែងធ្វើការថ្វីត្បិតតែគាត់ចាស់ក៏ពិតមែន ក៏ប៉ុន្តែគាត់អាចធ្វើការបានជាច្រើនយ៉ាង ដូចជាដុតនំ វិចខ្ចប់នំ និងការងារជាច្រើនទៀតដែលអ្នកផ្សេងធ្វើបានលោកក៏ធ្វើបានដូចគ្នាដែរ ។

លោកយាយ Wynnifred Franklin ធ្លាប់បានលើកឡើងថាពេលដែលលោកយាយទៅជួបដុកទ័រដើម្បីពិនិត្យសុខភាពម្តងៗ ក្រុមគ្រូពេទ្យនាំគ្នាលាន់មាត់សរសើរថា ភាពរឹងមាំ កាយវិការ និងភាពរហ័សរហួន របស់គាត់មើលទៅមិនសមនិងអាយុ ៩៤ ឡើយ ។ លោកយាយក៏បានបញ្ជាក់ដែរថា គាត់មានសុខភាពរឹងមាំដូចសព្វថ្ងៃនេះគឺដោយសារតែគាត់ធ្វើការទៀតទាត់ និងញាំអាហាទៀងទាត់ម៉ោង ព្រមទាំងមានរបៀបរបបក្នុងការរស់នៅល្អផងដែរ ។

អត្ថបទដោយ នេន សុធា (Leadership Writer)

 

0 មតិ

បញ្ចេញមតិ

RELATED ARTICLES