ហ្វីលីពីន ក្លាយជាប្រទេសគោលដៅសម្រាប់ការវិនិយោគលំដាប់លេខ២ បន្ទាប់ពីឥណ្ឌូនេស៊ី

(ហ្វីលីពីន)៖ ក្នុងដំណាក់កាលកែសម្រួលប្រព័ន្ធគ្រប់គ្រងក្នុងប្រទេស និងបង្កើនទំនុកចិត្តដល់វិនិយោគ ក្រោមការងារដឹកនាំរបស់ប្រធានាធិបតីវ័យចំណាស់ Duterte ហ្វីលីពីនបានកំពុងក្លាយជាគោលដៅវិនិយោគចំណាត់ថ្នាក់លេខ២បន្ទាប់ពីឥណ្ឌូនេស៊ី។​

រាប់ចាប់តាំងពីឆ្នាំ២០១៤ មកទល់នឹងពេលបច្ចុប្បន្ននេះ កំណើននៃកិច្ចសហការវិនិយោគ និងវិស័យធុរៈកិច្ចនៅក្នុងប្រទេសហ្វីលីពីនបានបន្តកើនឡើងគួរឲ្យកត់សម្គាល់ ជាក់ស្តែង កំណើននៃការវិនិយោគបានកើនឡើងដល់ទៅជិត៣ពាន់លានដុល្លារអាមេរិកមកពីបណ្តាក្រុមហ៊ុនឯកជន អង្គការ និងស្ថាប័នពីប្រទេសផ្សេងៗ។​

វិស័យដែលទទួលបានការវិនិយោគច្រើនជាងគេនៅក្នុងប្រទេសហ្វីលីពីនមួយប៉ុន្មានចុងក្រោយនេះ គឺវិស័យថាមពល អគ្គិសនី សំណង់អាគារការិយាល័យ សេវាហិរញ្ញវត្ថុ និងការវិនិយោគជាមួយនឹងសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក។ បន្ថែមពីនេះ រដ្ឋាភិបាលអូស្ត្រាលីក៏បានផ្តល់ប្រាក់ជំនួយវិនិយោគជាង១២លានដុល្លារអាមេរិក ជួយលើការលើកកម្ពស់ Gender នៅក្នុងប្រទេសហ្វីលីពីនផងដែរ។

គួរជម្រាបផងដែរថា ចិនកំពុងតែសម្រុកវិនិយោគក្នុងប្រទេសហ្វីលីពីនដូចគ្នា ដោយបានសហការបោះទុនជាង២ពាន់លានដុល្លារអាមេរិក សាងសង់ជាសួនឧស្សាហកម្មនៅភាគខាងជើងនៃប្រទេសហ្វីលីពីណ ខណៈពេលដែលថ្នាក់ដឹកនាំចិនត្រៀមទៅជួបពិភាក្សារឹតបន្តឹងចំណងមិត្តភាពបន្ថែមទៀត៕

 

អត្ថបទដោយ៖ Jimmy

 

0 មតិ

បញ្ចេញមតិ

RELATED ARTICLES