Co-Working Space កំពុងក្លាយជាកន្លែងធ្វើការដ៏ពេញនិយមនៅហូជីមីញ ប្រទេសវៀតណាម

(វៀតណាម)៖ សម្រាប់សហគ្រិនជំនាន់ថ្មី ម្ចាស់អាជីវកម្មវ័យក្មេងទាំងឡាយ អាចចាប់ផ្តើមបង្កើតអាជីវកម្មរបស់ខ្លួនដោយប្រើការិយាល័យតូចមួយ ឫអ្នកខ្លះត្រូវការតែតុប្រជុំដ៏ស្ងប់ស្ងាត់មួយប៉ុណ្ណោះ។​

នៅកម្ពុជា ការប្រជុំគ្នារវាងម្ចាស់អាជីវកម្ម ឫសហគ្រិនវ័យក្មេងច្រើនធ្វើឡើងនៅតាមហាងកាហ្វេផ្សេងៗ ប៉ុន្តែនៅក្នុងទីក្រុងហូជីមីញប្រទេសវៀតណាមឯណោះវិញ Co-Working Space (កន្លែងធ្វើការរួម ឫកន្លែងជួលធ្វើជាការិយាល័យបែងចែកជាងផ្នែកៗ) កំពុងពេញនិយមខ្លាំងពីសំណាក់ម្ចាស់អាជីវកម្មកើតថ្មីនៅវៀតណាម។​

កត្តាជម្រុញឲ្យ Co-Working Space ទទួលបានការពេញនិយមខ្លាំង ដោយសារតែវាផ្តល់ផលប្រយោជន៍ច្រើន ជាក់ស្តែង វាជាបណ្តុំអ្នករកស៊ី បណ្តុំនៃការភ្ជាប់ទំនាក់ទំនង សហការ និងចែករំលែក ផ្តល់ជូននូវសម្ភារៈដែលត្រូវការផ្សេងៗនៅក្នុងការងារ ឫអង្គប្រជុំ ពិសេសវាផ្តល់ភាពស្ងប់ស្ងាត់ មិនរញ៉េរញ៉ៃដូចជានៅតាមហាងកាហ្វេ។​

បន្ថែមពីនេះ វាក៏មានតម្លៃសមរម្យ ធ្វើឲ្យម្ចាស់អាជីវកម្មជំនាន់ថ្មី អាចសន្សំសំចៃបានកាន់តែច្រើន និងទទួលបានផលប្រយោជន៍កាន់តែខ្ពស់ផងដែរ ហើយនៅជាធម្មតានៅ Co-Working Space ច្រើនត្រូវបានរៀបចំឡើងឲ្យមានលក្ខណៈទៅជាកន្លែងធ្វើ និងកន្លែងណាត់ជួបតាមបែបស្តង់ដា ដែលធ្វើឲ្យយើងកាន់តែមានអារម្មណ៍ចង់ធ្វើការ៕

 

អត្ថបទដោយ៖ Jimmy

Editor ASEAN Biz

0 មតិ

បញ្ចេញមតិ

RELATED ARTICLES