ប្រទេសនាំចេញអង្ករច្រើនជាងគេលេខ២ក្នុងលោកថា ចិនស្តុកទុកអង្ករច្រើនបំផុតក្នុងលោក

(ថៃ)៖ ថៃគឺជាប្រទេសផលិតអង្ករនាំចេញច្រើនជាងគេបំផុតលំដាប់ថ្នាក់២ក្នុងលោក បង្ហើបប្រាប់ថា ចិនជាប្រទេសដែលស្តុកទុកអង្ករច្រើនជាងគេបំផុតក្នុងលោក។

នៅក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនសម្រុកទិញអង្ករស្តុកទុកពីបណ្តាប្រទេសជាច្រើនទូទាំងពិភពលោក រហូតឃ្លាំងស្តុកទុកអង្កររបស់ខ្លួនបានកើនដល់ជិត១០០លានតោនរក្សាទុកជារៀងរាល់ឆ្នាំ។

លោក Charoen Laothammatas ប្រធានសមាគមន៍នាំចេញស្រូវអង្ករថៃបានមានប្រសាសន៍ថា៖ តាមការប៉ាន់ស្មាន នៅឆ្នាំក្រោយឥណ្ឌានៅតែឈរចំណាត់ថ្នាក់លេខ១ជាប្រទេសនាំចេញអង្ករច្រើនបំផុតក្នុងលោក ខណៈប្រទេសនេះផលិតអង្ករបានជាង១១០លានតោនជារៀងរាល់ឆ្នាំ។​

លោកបន្តថា៖ សម្រាប់ប្រទេសថៃ ការនាំចេញអង្ករអាចនឹងមានការកើនឡើងបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែថៃនឹងនៅតែឈរចំណាត់ថ្នាក់លេខ២ដដែល ដោយសារតែមានប្រទេសធំពីរជាទីផ្សារនាំចេញអង្កររបស់ថៃ នោះគឺឥណ្ឌូនេស៊ី និងហ្វីលីពីន។​

ក្រៅពីប្រទេសថៃ វៀតណាមឈរចំណាត់ថ្នាក់លេខ៣ ប៉ាគីស្ថានឈរចំណាត់ថ្នាក់លេខ៤ ហើយមីយ៉ាន់ម៉ាឈរចំណាត់ថ្នាក់លេខ៥ ស្របពេលដែលចិននឹងនៅតែជាប្រទេសនាំចូលអង្ករធំជាងគេបំផុតដដែល។

គួរជម្រាបផងដែរថា ក្នុងរយៈពេល៩ខែមកនេះ ចិនបាននាំចេញអង្ករស្រូវចាស់របស់ខ្លួនទៅលក់នៅអាហ្វ្រិកគិតជាទឹកប្រាក់ប្រមាណជាង៣០០លានដុល្លារអាមេរិក៕

 

អត្ថបទដោយ៖ Jimmy

 

 

0 មតិ

បញ្ចេញមតិ

RELATED ARTICLES