លោក យស់ ចាន់ថា កសិករដាំកាហ្វេលក់ ក៏អាចរកចំណូលបានរាប់ម៉ឺនដុល្លាបានដែរ

កាហ្វេគឺជាភេសជ្ជ:មួយប្រភេទដែលមនុស្សទូទៅនៅលើពិភពលោកមានការពេញនិយមទទួលទានស្ទើរៀងរាល់ថ្ងៃ ។ ក្នុងមួយថ្ងៃៗមានមនុស្សមិនតិចលានអ្នកទេដែលទទួលទានកាហ្វេ ហើយក៏មានកាហ្វេមិនតិចលានកែវដែរដែលលក់ត្រូវលក់ជូនអតិថិជន ។ ក្នុងប្រទេសកម្ពុជាយើងពេលបច្ចុប្បន្ននេះយើងក៏សង្កេតឃើញថាអាជីវកម្មកាហ្វេ ហាងកាហ្វេ និងចំនួនអ្នកទទួលទានកាហ្វេ ក៏កំពុងតែកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ អាស្រ័យហេតុនេះហើយតម្រូវការដំណាំកាហ្វេក៏មានការកើនឡើងទៅតាមនោះដែរ។

ជួបសំភាសន៍ជាមួយ Business Cambodia លោក​ យស់ ចាន់ថា ដែលជាម្ចាស់ចំការកាហ្វេដ៏ធំមួយដែលមានទីតាំងស្ថិតនៅក្នុងខេត្តមណ្ឌលគិរី បានអោយដឹងថា ពីមុនលោកជាអតីតអ្នកសារពត៌មានម្នាក់ដែរ ប៉ុន្តែដោយសារតែលោកមិនចង់ធ្វើការអោយគេ និងចង់ចេញរកស៊ីខ្លួនឯងនោះ ទើបលោកសម្រេចចិត្តចេញរកស៊ីដោយខ្លួនឯងតែម្តង ។ លោកក៏បានបន្តរថាកាលពីលោកចាប់ផ្តើមដាំដំណាំកាហ្វេដំបូងគឺនៅលើផ្ទៃដីតិចតួចប៉ុណ្ណោះ ហើយមកទល់ពេលនេះគឺចំការកាហ្វេរបស់លោកមានផ្ទៃដីសរុបទៅដល់ ៦០ ហិកតាឯណោះ ។

លោកក៏បានបន្តរថាពេលប្រមូលផលម្តងៗទិន្នផលកាហ្វេសរុបមានចំនួនប្រហែលជាង ២០​តោន ហើយចំពោះតម្លៃលោកក៏បានបញ្ជាក់ថាលោកលក់ទៅតាមតម្លៃដែលឈ្មួញផ្តល់អោយ និងឡើងចុះទៅតាមឈ្មួញផងដែរ ។ លោកក៏បានបន្ថែមទៀតថា ទិន្នផលកាហ្វេគ្រាប់របស់លោកគឺមានការគាំទ្ររយ៉ាងខ្លាំងពីបណ្តារឈ្មួញធំៗ មិនត្រឹមតែលក់ដាច់គ្មានសល់នោះទេ មានឈ្មួញធំៗមួយចំនួនកក់ទុកមុនទៀតផង ។ មូលហេតុដោយសារតែលោកដាំដុះមិនប្រើជីគីមី និងសំរិតសំរាំងយកតែគ្រាប់កាហ្វេណាដែលទំល្អ តែប៉ុណ្ណោះដើម្បីអោយគ្រាប់កាហ្វេទាំងនោះយកទៅផលិតចេញជាកាហ្វេមានរសជាតិឈ្ងុញឆ្ងាញ់ ។

អត្ថបទដោយ នេន សុធា (Leadership Writer)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES