វីធីសាស្ត្រចាយលុយតិច ប៉ុន្តែបានផលចំនេញច្រើន ពីមហាសេដ្ឋី Li Ka Sing

បើគិតមកទល់ឆ្នាំ ២០១៩នេះ លោក Li Ka Sing មានអាយុ ៩០ឆ្នាំហើយ ប៉ុន្តែភាពល្បីល្បាញ និងសមត្ថភាពរកប្រាក់ចំណូលរបស់លោកហាក់គ្មានថយចុះបន្តិចសោះឡើយ ។ បច្ចុប្បន្ននេះ​លោក​ Li Ka Sing គឺ​ជា​មហាសេដ្ឋី​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេ​បំផុត​នៅ​ ហុងកុង ដោយ​​លោក​មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ​ ៣៤.៩ ពាន់​លាន​ដុល្លារ។ លោក Li Ka Sing ក្លាយជាមហាសេដ្ឋីដោយសារតែលោកជាបុគ្គលម្នាក់ដែលពូកែរនៅក្នុងការគ្រប់គ្រង និងការចាយវាយលុយកាក់របស់លោកចំគោលដៅដែលមានប្រយោជន៍បំផុត។

ក្នុងពេលនេះដែរ Business Cambodia សូមលើកយកវីធីសាស្ត្រក្នុងការចាយវាយអោយមានប្រសិទ្ធភាពចំនួន ៣ ចំណុចដែលលោក Li Ka Sing ធ្លាប់បានចែករំលែកក្នុងពេលកន្លងទៅ។

.ហាមទិញ​សំលៀកបំពាក់​ និងគ្រឿងអលង្កាដែល​ថ្លៃហួសពីសមត្ថភាព ​

ព្យាយាម​ចំណាយ​តិចតួច​ ទៅលើ​សំលៀកបំពាក់ និងគ្រឿងអលង្កាផ្សេងៗ​របស់​អ្នក​ដោយ​កុំ​ចាយ​ហួសមាឌ​ ឬ​ហួស​ប្រមាណ។ តែ​អ្នក​អាច​ទិញ​វា​ប៉ុណ្ណា​ក៏បាន ​តាមតែ​អ្នក​ចង់​នៅ​ពេល​ដែល​អ្នក​ក្លាយ​ជា​អ្នកមាន​មាន​ប្រាក់​ចាយ​មិន​​គ្រប់គ្រាន់​ហើយ​។ ត្រូវ​ចេះ​សន្សំ​លុយ សម្រាប់រៀបចំ​គម្រោង និង​ផែនការ​ហិរញ្ញវត្ថុ​របស់​អ្នក​ក្នុង​ពេល​អនាគតវិញទើបជាការប្រសើរ ​។

. ចំណាយលុយត្រូវមើលពេលវេលា ស្ថានភាព និងកាល:ទេស:

នៅ​ពេល​ដែល​អ្នក​នៅ​ក្រ អ្នក​ត្រូវ​ហ៊ាន​ចំណាយ​លុយ​ខ្លះ​ ដូចនេះ​ហើយ​ធ្វើ​ឲ្យ​អ្នក​ដ​ទៃ​មើលឃើញ​ពី​សន្ដាន​ចិត្ត​របស់​អ្នក​។ តែ​ពេលដែល​អ្នកមាន កុំ​បង្ហាញ​ឬ​ព្យាយាម​អួត​ដាក់​អ្នក​ដ​ទៃ​ពេក អ្នក​គួរតែ​រៀន​ចំណាយលុយ​ទៅលើ​ខ្លួន​អ្នក​វិញ​។ នៅពេល​ក្រ ត្រូវ​រៀន​ធ្វើ​ចិត្តល្អ​បន្តិច តែ​ពេល​មាន កុំ​ចាយវាយ​ខ្ជះខ្ជាយ​ពេក​។ ជីវិត​របស់​អ្នក​​រត់​ដូច​កង់រ​ទះ រត់​ចុះ​រត់ឡើង​ទើប​ដល់​គោលដៅ​សំខាន់​។

.ចំនាយលុយទៅលើបុគ្គលដែលមានប្រយោជន៍សម្រាប់យើង

អ្នក​ត្រូវ​ចងចាំ​ថា អ្នក​ត្រូវតែ​ហ៊ាន​ចំណាយ​លុយ​ប៉ាវ​ ថ្លៃ​បាយ​ថ្ងៃត្រង់​ចំពោះ​មនុស្ស​ដែល​មាន​ចំណេះដឹង បទពិសោធន៍​ច្រើនជាង​អ្នក ឬក៏​មនុស្ស​ដែល​ធ្លាប់ជួយ​អ្នក​ជាដើម​។ អ្នក​ត្រូវ​ហ៊ាន​ធ្វើបែបនេះ​ជា​រៀងរាល់ខែ​ បន្ទាប់ពី​រយៈពេល​មួយឆ្នាំ មនុស្ស​ទាំងនោះ​នឹង​ចែករំលែកបទពិសោធន៍ និងចំណេះដឹង ដែលផ្ដល់​ជា​ប្រយោជន៍​ជាច្រើន​ដល់​អ្នក​ដោយ​នឹកស្មាន​មិន​ដល់​។ ភាពល្បីល្បាញ ឥទ្ធិពល និង​គុណ​តម្លៃ​ទាំងនេះ​ហើយ​ដែល​អ្នកនឹង​ទទួលបាន​មកវិញ​។ មិនតែប៉ុណ្ណោះអ្នកនឹង​ទទួលបាន​គុណប្រយោជន៍​មួយទៀត​គឺ​អ្នក​ត្រូវគេ​ស្គាល់​ថា​ជាម​នុស្ស​ដែលមាន​សន្តាន​ចិត្តល្អ និង​ចេះ​ដឹងពីសុខទុក្ខ​ពី​អ្នក​ដ៏​ទៃថែមទៀតផង ​។

អត្ថបទដោយ នេន សុធា (Leadership Writer)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES