វីធីសាស្ត្ររបស់សេដ្ឋី Warren Buffett មួយនេះជួយអោយអ្នកអាចរកលុយបានច្រើនជាងមុនទ្វេដង

លោក Warren Buffett គឺជាមហាសេដ្ឋី និងជាកំពូលអ្នកវិនិយោគដ៏ធំបំផុតម្នាក់នៅលើពិភពលោក ហើយលោក​គឺជាបុគ្គលម្នាក់ដែលមានជំនាញបំផុតនៅក្នុងការបង្កើតចំណូលរបស់លោក។ ពីមួយឆ្នាំទៅមួយឆ្នាំចំណូលរបស់មហាសេដ្ឋីរូបនេះគឺកើនឡើងឡើងជាលំដាប់ ដោយសារតែលោកមានជំនាញនៅក្នុងការទាញយកចំណូលពីអាជីវកម្មជាច្រើនដែលលោកបានវិនិយោគ។ មានវិធីសាស្ត្រច្រើនណាស់ដែលលោក Warren Buffett បានប្រើនៅក្នុងការបង្កើនចំណូលរបស់គាត់ ប៉ុន្តែមានវីធីសាស្ត្រមួយដ៏ល្អបំផុតដែលអ្នកគួរតែរៀនសូត្រតាម។ វីធីសាស្ត្រនោះគឺ “អ្នកត្រូវខិតខំសិក្សាជំនាញបន្ថែមផ្សេងៗទៀត ដើម្បីបង្កើនប្រភពចំណូល

វីធីសាស្ត្រមួយនេះគឺលោក Warren Buffett ចង់បង្ហាញថាប្រសិនបើអ្នកចង់បង្កើនចំណូលរបស់អ្នកអោយកើនច្រើនជាងមុននោះ អ្នកត្រូវតែសិក្សាជំនាញណាមួយបន្ថែមទៀត ហើយជំនាញនោះគឺជាជំនាញមួយដែលជួយអោយអ្នកអាចរកចំណូលបានពីជំនាញទាំងនោះផងដែរ។ ប្រសិនបើចំនេះ និងជំនាញរបស់អ្នកនៅតិចតួចនោះ ចំណូលរបស់អ្នកក៏តិចតួចទៅតាមនោះដែរ ប៉ុន្តែបើអ្នកមានចំនេះ និងជំនាញច្រើននោះ អ្នកប្រាកដជាជាអាចរកចំណូលបានច្រើនពីជំនាញទាំងនោះមិនខាន។

នៅពេលដែលអ្នកមានចំនេះ និងជំនាញច្រើន អ្នកនិងមានការងារច្រើនដែលអ្នកត្រូវបំពេញ ហើយការងារទាំងនេះហើយដែលជាប្រភពចំណូលរបស់អ្នក ។ វាមិនយឺតពេលឡើយសម្រាប់អ្នកបើអ្នកចង់សិក្សាដើម្បីពង្រីកចំណេះដឹងបន្ថែមនោះ ប៉ុន្តែអ្វីដែលសំខាន់នោះគឺអ្នកចង់ ឬមិនចង់តែប៉ុណ្ណោះ។

អត្ថបទដោយ នេន សុធា (Leadership Writer)

Online

RELATED ARTICLES