មហាសេដ្ឋី និងបុគ្គលល្បី ៣ រូបជោគជ័យដោយសារតែភរិយាគាត់មានចំណុចល្អៗទាំងនេះ

បើយើងនិយាយទៅដល់ជីវិតគូរស្វាមីនិងភរិយាយើងនិងច្បាស់ហើយថា ក្រៅពីឪពុកម្តាយ និងបងប្អូនបង្កើតរបស់យើង គឺមានតែភរិយានេះហើយដែលនៅជិតស្និតជាមួយយើងបំផុត ។ ក្រៅពីកិច្ចការនៅក្នុងផ្ទះរាប់រយជំពូកដែលមនុស្សស្រីជាភរិយានាងបានបំពេញនោះ នាងក៏ជាទីព្រឹក្សា និងជាដៃគូរដ៏ពិសេសសម្រាប់ស្វាមី នៅក្នុងការជំរុញទឹកចិត្ត លើកទឹកចិត្ត ក៏ដូចជាផ្តល់នូវដំបូន្មានល្អៗផ្សេងៗសម្រាប់លើកទឹកចិត្តដល់ស្វាមីផងដែរ ។

នៅលើពិភពលោកយើងនេះមានបុគ្គលល្បីៗច្រើនណាស់ដែលទទួលបានជោគជ័យក្នុងជីវិតដោយសារតែពួកគាត់មានភរិយាដ៏ល្អម្នាក់តែងតែនៅក្បែ និងជួយជំរុញទឹកចិត្តពួកគាត់ គ្រប់កាល:ទេស: ផងដែរ ។ ដូច្នេះហើយ Business Cambodia សូមលើកយកបុគ្គលល្បីៗ ៣ រូបដែលទទួលបានជោគជ័យដោយសារតែពួកាកត់មានភរិយាជួយជំរុញទឹកចិត្តពួកគាត់ ។

.លោក Mark Zuckerberg ស្ថាបនិក Facebook

លោកស្រី Priscilla Chan គឺជាភរិយាដ៏ល្អម្នាក់របស់ លោក Mark Zuckerberg ហើយលោកស្រីបានបំពេញកាតព្វកិច្ចជាភរិយាដ៏ល្អម្នាក់ដែលតែងតែយកចិត្តទុកដាក់ចំពោះលោក មិនថាការងារក្នុងផ្ទះ និងក្នុងមុខជំនួញរបស់គាត់ឡើយ។ មិនតែប៉ុណ្ណោះភរិយារបស់មហាសេដ្ឋីរូបនេះក៏ជាមនុស្សម្នាក់ដែលចេះរៀចចំទុកដាក់ទ្រព្យសម្បត្តិ និងមើលថែរផ្ទះសម្បែងបានយ៉ាងល្អទៀតផង ។ ចំណុចដែលគួរអោយសរសើរនោះទោះបីជាអ្នកស្រីមានប្តីជាមហាសេដ្ឋីក៏ដោយក៏លោកស្រីនៅតែធ្វើខ្លួនសាមញ្ញបំផុត ដូចជាមនុស្សទូទៅដូច្នេះដែរ ពោលគឺលោកស្រីមិនមែនជាមនុស្សសំភារ:និយមឡើយ ។

.អតីតប្រធានាធិបតីអាមេរិក Barack Obama

អតីតប្រធានាធិបតីអាមេរិកធ្លាប់បានលើកឡើងទាំងទឹកភ្នែកនៅក្នុងសេចក្តីថ្លែងការជាសាធារណ:មួយ ថា តាំងតែពីលោកបានស្គាល់ភរិយារបស់លោកគឺលោកស្រី Michelle Obama មកជីវិតរបស់លោកមានភាពរីកចំរើនរហូត។ ហើយលោកស្រី Michelle Obama មិនមែនត្រឹមតែជាភរិយាដ៏ល្អរបស់លោកឡើយ គឺលោកស្រីដើរតួរជាមិត្តដ៏យល់ចិត្ត និងជាអ្នកដែលតែងតែលួងលោម​ លើកទឹកចិត្ត ជំរុញទឹកចិត្តលោកគ្រប់ពេលវេលាថែមទៀតផង ។ ហើយលោកក៏ធ្លាប់លើកឡើងដែរថា ភាពជោគជ័យរបស់ខ្ញុំ ពាក់កណ្តាលជារបស់ Michelle ។

.មហាសេដ្ឋី Bill Gates

លោក Bill Gate បានរៀបការជាមួយនឹងអ្នកស្រី Melinda Ann Gates នៅក្នុងឆ្នាំ ១៩៩៤ ។ មុនពេលដែលលោកក្លាយខ្លួនជាមហាសេដ្ឋីដូចបច្ចុប្បន្ននេះលោកបានឆ្លងកាត់រឿងរ៉ាវយ៉ាងច្រើនក្នុងជីវិត ប៉ុន្តែអ្វីដែលលោក Bill Gates ចងចាំមិនភ្លេចនោះគឺគ្រប់ពេលវេលាទាំងអស់ភរិយារបស់លោក តែងតែជំរុញទឹកចិត្តលោក និងដៃគូរពិភាក្សាម្នាក់ដ៏សំខាន់សម្រាប់លោកផងដែរ ។

អត្ថបទដោយ នេន សុធា (Leadership Writer)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES