តិកនិកក្នុងការធ្វើអោយបុគ្គលិកសប្បាយរីករាយ និងពេញចិត្តក្នុងការបំពេញការងាររៀងរាល់ថ្ងៃ

មេដឹកនាំ ប្រធានក្រុមហ៊ុន ថៅកែ ឬ អ្នកគ្រប់គ្រងទាំងអស់ គឺតែតែចង់អោយអ្នកដែលនៅក្រោមបង្គាប់របស់ខ្លួនមានភាពសប្បាយរីករាយ មានទឹកចិត្តក្នុងការបំពេញការងារ និងមិនចេះធុញទ្រាន់ជាមួយនិងការងារឡើយ។ ប៉ុន្តែការធ្វើអោយបុគ្គលិក ឬក្រុមការងាររបស់ខ្លួនសប្បាយចិត្ត និងមានទឹកចិត្តក្នុងការបំពេញការងារនោះគឺមិនមែនជារឿងងាយស្រួលនោះឡើយ ។ ចំណុចនេះទាមទារអោយអ្នកដែលជាមេដឹកនាំរបស់គេទាំងអស់ត្រូវតែចេះស្វែងយល់ពីបុគ្គលិករបស់ខ្លួន និងស្វែងយល់ពីបញ្ហារបស់ពួកគេអោយបានច្បាស់លាស់ជាមុនសិនទើបអ្នកអាចដោះស្រាយបាន ។

បើតាមបទពិសោធន៍របស់លោក Steve Bushnell គឺជា CEO របស់ក្រុមហ៊ុន Charles River Careers ចែករំលែកបទពិសោធន៍ ៤ ចំណុចក្នុងការធ្វើអោយបុគ្គលិកសប្បាយរីករាយ និងមានទឹកចិត្តក្នុងការបំពេញការងារ។

.ត្រូវតែចេះស្តាប់យោបល់ និងពាក្យរិះគន់របស់បុគ្គលិក

មេដឹកនាំទាំងអស់ត្រូវតែចេះស្តាប់យោបល់ និងទទួលយកពាក្យរិះគន់ទាំងអស់របស់បុគ្គលិករបស់ខ្លួនដើម្បីប្រមូលយកចំណុចល្អៗមកអនុវត្ត និងលើកយកចំណុចដែលអវិជ្ជមានមកដោះស្រាយ។ ហើយអ្នកត្រូវដឹងថាបុគ្គលិកគឺជាអ្នកដែលបំពេញការដោយផ្ទាល់ ដូច្នេះហើយពួកគេអាចដឹងពីការលំបាក និងបញ្ហាច្បាស់ជាងអ្នកផងដែរ។

.ផ្តល់យោបល់ល្អៗ និងប្រើសម្តីសមរម្យដើម្បីលើកទឹកចិត្តពួកគេ

ពាក្យសម្តីគឺពិតជាមានឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវភាពរស់នៅប្រចាំថ្ងៃ ហើយពាក្យសម្តីក៏ជះឥទ្ធិពលទៅលើអារម្មណ៍មនុស្សយ៉ាងខ្លាំងផងដែរ ។ ក្នុងនាមអ្នកជាអ្នកដឹកនាំនោះអ្នកត្រូវតែចេះប្រើពាក្យសម្តីសមរម្យ ពាក្យសម្តីលួងលោម លើកទឹកចិត្ត និងផ្តល់យោបល់ល្អៗទៅកាន់បុគ្គលិករបស់ខ្លួននោះទើបពួកគេមានអារម្មណ៍ថាស្និតស្នាល និងមានកំលាំងចិត្តនៅក្នុងការបំពេញកិច្ចការងារដោយក្តីសប្បាយរីករាយ។

.គ្រប់កាល:ទេស: និងគ្រប់ចំណុចត្រូវតែមានហេតុផលសមរម្យ

មិនថាពេលណាក៏ដោយ រឿងអ្វីក៏ដោយ អ្នកត្រូវតែមានហេតុផលសមរម្យក្នុងការវិនិច្ឆ័យ ហើយមិនត្រូវលំអៀងទៅខាងណាមួយឡើយ ។ មិនថារឿងតូច ឬ ធំឡើយអ្នកត្រូវតែមានហេតុផលសមស្របមួយ ហើយមិនត្រូវធ្វើរឿងអ្វីមួយដែលគ្មានហេតុផលនោះឡើយ។ បើអ្នកចង់អោយបុគ្គលិកអ្នកមានទឹកចិត្តក្នុងការបំពេញការងារ អ្នកត្រូវតែជាមនុស្សម្នាក់ដែលមានហេតុផល គ្រប់ស្ថានភាព និងគ្រប់កាល:ទេស: ។

អត្ថបទដោយ នេន សុធា (Leadership Writer)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES